សន សៀវម៉ី បង្ហាញសារ សោកស្តាយ ចំពោះ ការមិនបាន ចូលរួម ប្រកួតកីឡាស៊ីហ្គេម លើកទី28 នៅប្រទេសសឹង្ហបុរី
កាលពីពេលថ្មីៗនេះ កញ្ញា សន សៀវម៉ី ដែលជា កីឡាការនី មួយរូប ធ្លាប់បាន ដណ្តើម យកមេដាយមាស កីឡាតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីប អាស៊ី នៅទីក្រុងអ៊ីនឈួន ប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០១៤ ជូនប្រទេស កម្ពុជា បានធ្វើការ បង្ហោះវិដេអូ ដែលជាសារ មួយបង្ហាញ ពីភាពសោកស្តាយ ចំពោះ ការមិនបាន ចូលរួម ប្រកួត កីឡាស៊ីហ្គេម លើកទី ២៨ នៅប្រទេស សឹង្ហបុរី ព្រោះតែ គេមិនបាន ដាក់ទំងន់ របស់នាង ក្នុងការ ប្រកួត។ តាមរយៈសារ មួយនេះ នាងបាន បញ្ជាក់ប្រាប់ថា ការប្រកួត កីឡាស៊ីហ្គេម លើកទី២៨នេះ គេមិនបាន បញ្ចូល ប្រភេទ ទំងន់ធ្ងន់ ៧៣ គីឡូក្រាម របស់នាង ចូលនោះទេ ដែលជាហេតុ ធ្វើអោយនាង មិនអាច ចូលរួមប្រកួតបាន។ ទោះជាយ៉ាងណា សៀវម៉ី បានផ្តាជ្ញា ចិត្ត ធ្វើការ ហ្វឹកហាត់ និង ធ្វើការប្រកួត ផ្សេងៗ ដើម្បីឈាន ទៅដល់ ការប្រកួត កីឡាអូឡាំពិច ឆ្នាំ ២០១៦ ខាងមុខ នៅប្រទេស ប្រេស៊ីល។ ហើយសៀវម៉ី ក៍បាន រំលឹកដែរថា ទោះបីជានាង មិនបាន ចូលរួមប្រកួត កីឡា ស៊ីហ្គេម នេះក៍ដោយ ប៉ុន្តែ កីឡាករ កីឡាការនី ខ្មែរជាច្រើនទៀត ក៍អាច ធ្វើការ ដណ្តើម មេដាយ ជូនប្រទេសកម្ពុជា មាតុភូមិ មួយនេះបានដែរ។ តោះទស្សនា វិដេអូ របស់ សន សៀវម៉ី ទាំងអស់គ្នា៖
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1F9V0hY