Insurance

728x90

ភ្ញៀវ​ទេសចរណ៍ មក​ទស្សនា​កម្សាន្ត​នៅក្នុង​ខេត្តរតនគិរី កើនឡើង​នៅ​អំឡុង​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៥

​ខេត្តរតនគិរី​៖ មានការ​កត់សម្គាល់ឃើញ​ថា​ក្នុងអំឡុង​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០១៥ ដែលជា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ភ្ញៀវ​ទេសចរណ៍ ជាតិ ទាំង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​នៅក្នុង​ខេត្តរតនគិរី មាន​កំណើន​កើនឡើង​ខ្ពស់​គួរ​អោយមាន​មោទនៈភាព​យ៉ាង​ក្រែ​លែង​ដែល​បានធ្វើ​ឲ្យ​ខេត្ត​នៅ​ភូមិភាគ​ឦសាន​មួយ​នេះ​មាន​សភាព​អ៊ូអរ​ជាពិសេស​នៅតាម​រមណី​ដ្ឋា​ន​នានា​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​។​

​តាម​របាយការណ៍​រប​ស់លោក​ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគីរី​បានអោយដឹងថា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​រយៈពេល​៣​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៥​នេះ ចំនួន​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​សប្បាយ​មានការ​កើនឡើង​ច្រើនជាង​បុណ្យចូលឆ្នាំ​២០១៤​កន្លងមកនេះ ហើយ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ភាគច្រើន​ធ្វើដំណើរ​មកពី​បណ្តាល​ខេត្ត​ផ្សេងៗ​និង​ពី​រាជធានី​ភ្នំពេញ​។

ស្ថានភាព​នេះ​គឺ​ដោយសារ​យើង​មាន​សុខសន្តិភាព សុវត្ថិភាព​គ្រប់​ទីកន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ ដែល​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​កាន់តែ​ល្អប្រសើរ​ឡើង ទាក់ទាញ​ភ្ញៀវ​អោយចូល​ខ្លួន មក​កម្សាន្ត​សប្បាយ​។ លោក​បន្តទៀតថា មណ្ឌល​កំសាន្ត​ក្នុង​ខេត្ត​មួយ​នេះ​មាន​ចំនួន​៧​កន្លែង​រួមមាន​៖ ១. រមណី​ដ្ឋា​ន​បឹង​យក្ខ​ឡោម​, ២. រមណី​រដ្ឋា​ន​ទឹកធ្លាក់​កាចា​ញ​, ៣. រមណី​ដ្ឋា​ន​ទឹកធ្លាក់​កា​ទៀង​,៤. រមណី​ដ្ឋា​ន ទឹកធ្លាក់​ចា​អ៊ុង ៥. រមណី​ដ្ឋា​ន​ទឹកធ្លាក់​អូរ​ស៊ីន​លែ​រ៍ ៦. រមណី​ដ្ឋា​ន​ទឹក​ជួរ​តាត​តៃ ៧. រមណី​ដ្ឋា​ន​បឹង​លំ​កុ​ដ​។​ ​ ​

លោក ង៉ែត ពិ​ទូ បានបង្ហាញ​ស្ថិតិ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរត​ជាតិ ដែល​ចូលមក​ទស្សនា​កម្សាន្ត​ខេត្ត​នេះ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​រយៈពេល​៣​ថ្ងៃ ដែល​គិតពី​ថ្ងៃទី​១៤ ដល់​១៦​មេសា ឆ្នាំ​២០១៥ មាន​ចំនួន​៦៥.៧២០​នាក់ គឺ​កើនឡើង​សរុប​(៦.៩៩%) ដោយ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៦.៩៦ ភ្ញៀវ​អន្តរជាតិ​១០.៥២%​។ បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ភ្ញៀវ​ជាតិ​មាន​ចំនួន​៦០.៩៨​នាក់ និង​ភ្ញៀវ​ជាតិ​អន្តរជាតិ​មាន​ចំនួន​៤៣៧​នាក់ សរុប​ចំនួន​៦១.៤២៦​នាក់​។ នៅ​ឆ្នាំ​២០១៥​នេះ ភ្ញៀវ​ជាតិ​មាន​ចំនួន​៦៥.២៣៧​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤៨៣​នាក់ សរុប​ចំនួន​៦៥.៧២០​នាក់​។​

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បានបញ្ជាក់​បន្ថែមទៀតថា មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​និង​ខិតខំ​ជំរុញ​កា​រៀបចំ​នៅតាម​រមណី​ដ្ឋា​ន​អោយមាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ និង​សិក្សា​ស្រាវជ្រាវ​ស​ក្ត​ដា​នុព​ល​ទេសចរណ៍ បន្ថែមទៀត ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អោយមក​ទស្សនា​កម្សាន្ត​កាន់តែច្រើន​ថែមទៀត​។​

​គួរ​រំលឹក​ផងដែរ​ថា ក្នុងចំណោម​រមណី​ដ្ឋា​ន​ទាំង​៧​កន្លែង​ខាងលើ ទាំង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​តែង​ចាប់អារម្មណ៍​ទៅលើ​រមណី​ដ្ឋា​ន​អូរ​ស៊ីន​លែ​រ៍ (​ហៅថា​ទឹកធ្លាក់​៧​ជាន់​) ជាងគេ​ដោយ​រមណី​ដ្ឋា​ន​មួយ​នេះ​ផ្លូវ​ភ្ជាប់​ពីរ​មណី​ដ្ឋា​ន​បឹ​ក​យក្ខ​ឡោម​ដែលមាន​ចំងាយ​ផ្លូវ​១៩​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ខណៈដែល​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​ចូលទៅ​ទស្សនា​កម្សាន្ត ធ្វើអោយ​ពួកគាត់​មានការ​ត្អូញ​និង​រិះគន់​ទៅលើ​ផ្លូវ​មួយ​ខ្សែ​នេះ ដែល​ពោរពេញ​ទៅដោយ​ជង្ហុក​ជ្រៅៗ ដី​ហ៊ុយ​ទ្រលោម អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ទាមទារ​ឲ្យ​មានការ​ជួសជុល​៕ ដោយ លី វណ្ណៈ​ ​

KA-20-04-2015-42 KA-20-04-2015-43 KA-20-04-2015-38 KA-20-04-2015-41 KA-20-04-2015-40


http://ift.tt/1JZqVBQ
ភ្ញៀវ​ទេសចរណ៍ មក​ទស្សនា​កម្សាន្ត​នៅក្នុង​ខេត្តរតនគិរី កើនឡើង​នៅ​អំឡុង​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរណ៍ មក​ទស្សនា​កម្សាន្ត​នៅក្នុង​ខេត្តរតនគិរី កើនឡើង​នៅ​អំឡុង​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៥ Reviewed by yim PH on 10:22 PM Rating: 5

Entertainment

ads
Powered by Blogger.