Insurance

728x90

មានគេដាក់ញត្តិសុំ​យក ផ្ទះ​លោក ​លី​ក្វា​ន់​យូ​ ធ្វើជា​​​​តំបន់​ បេតិកភណ្ឌ​ជាតិ

បុរស​ម្នាក់​ឈ្មោះ​លោក Benedict Yuen ​បាន​ចាប់​ផ្តើ​ម​សរសេរ​ញត្តិ​ដាក់នៅ​លើគេហទំព័រឈ្មោះ change.org ​ដើម្បី​ស្នើ​សុំ​អាជ្ញាធរ អោយយក​ផ្ទះ​របស់​លោក​លី​ក្វា​ន់​យូ ដែលមានទីតាំង​នៅលើបណ្តោយ​ផ្លូវ Oxley ធ្វើជាតំបន់​បេ​តិក​ភ័​ណ្ឌ​ជាតិ​ជា​ផ្លូវការ។


ខាងក្រោម​នេះ​ គឺជា​ញត្តិ​របស់​លោក ​:


«​ផ្ទះ​ ដែលមាន style ដូចផ្ទះក្នុងសម័យ​អាណានិគម​ដ៏​ធំ​នេះ​ មិន​គួរ​ត្រូវ​បាន​បំផ្លាញចោលឡើយ ​ប៉ុន្តែ​គួរ​តែ​ត្រូវ​បាន​ថែទាំទុក​ក្នុងរយៈ​ពេល​យូរ​តាមតែអាចធ្វើទៅបាន ។


” ជាង​ពាក់​ក​ណ្តា​ល​សតវត្សរ៍​កន្លង​មក​ បន្ទប់ក្រោមដី​នៃ​ផ្ទះនេះគឺជាកន្លែងដែល ​ ​ក្រុម​អ្នក​នយោបាយ​មិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមានការប្តេ​ជ្ញា​ចិត្តខ្ពស់មួយក្រុម ​ រូមទាំងបិតាស្ថានិក លី ក្វាន់យូរ បានមក ​ប្រមូល​ផ្តុំ​គ្នា​ជា​ញឹកញាប់​ដើម្បី​ពិភាក្សា​ និង​ ធ្វើផែនការ​​ស្វ័យភាព​-របស់​ប្រទេស​សិង្ហបុរី ​និង​ ការទាមទារឯករាជ្យ​ភាព​ជា​បន្ត​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​ក្នុង​អំឡុង​ពេល​ថ្ងៃ​ចលាចល​ នៅ​ក្នុង​ឆ្នាំ 1950 ។


«​ពួកយើង នឹង​សោក​ស្តា​យ​បំផុត​ប្រសិន​បើ​ផ្ទះ​របស់​លោក Lee ត្រូវ​បាន​បំផ្លាញចោលនៅពេលខាងមុខ ។


“សិស្សៗ ជំនាន់ក្រោយ​​នឹង​បានមកមើលផ្ទះនេះផ្ទាល់ ដើម្បីជាអំនះអំនាង នៅពេលដែលគេឃើញ រូបភាព​នៃ​ផ្ទះ នៅក្នុង​​សៀវភៅ​ប្រវត្តិ​សា​ស្រ្ត​របស់គេ​ ។


«​ប្រសិន​បើ​ផ្ទះ​នោះក្លាយទៅ​ជា​សារមន្ទីរសាធារណៈ​ សំរាប់អោយ សិស្ស និស្សិត​ និង​ សាធារណៈជនទូទៅ រួម​ទាំង​ភ្ញៀវ​ទេសចរបានចូលទស្សនា នោះវាជាវិធីសាស្រ្តមួយ ដើម្បីអោយមនុស្សគ្រប់រូបបានចងងចាំនូវប្រវត្តិសាស្ត្រ និងមានមនះសិកា ស្នេហាជាតិ ។


«​យើងមាន​ហេតុ​ផល​គ្រប់គ្រាន់ហើយ​ដើម្បី​ធ្វើ​រឿងនេះ ដូច្នេះ​យើងមិន​គួរ​រុះរើ​ផ្ទះ​នោះ ​ហើយគម្រោងការនេះមិនអាចត្រលប់ក្រោយ​បានទេ ” ៕


ដោយ៖ ខ្មែរណូត


ប្រភព៖ បរទេស


1_104


3_95 5_82






from Khmernote - The best entertainment website in Cambodia http://ift.tt/1IlyVeP
មានគេដាក់ញត្តិសុំ​យក ផ្ទះ​លោក ​លី​ក្វា​ន់​យូ​ ធ្វើជា​​​​តំបន់​ បេតិកភណ្ឌ​ជាតិ មានគេដាក់ញត្តិសុំ​យក ផ្ទះ​លោក ​លី​ក្វា​ន់​យូ​ ធ្វើជា​​​​តំបន់​ បេតិកភណ្ឌ​ជាតិ Reviewed by yim PH on 2:46 PM Rating: 5

Entertainment

ads
Powered by Blogger.