រថយន្តអគ្គិសនី បុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ នៅសង្កាត់ទឹកថ្លា
ភ្នំពេញ ៖ បុរសម្នាក់បាន ចេញពីធ្វើ ការនៅរោងចក្រ ហើយជិះម៉ូតូតែម្នាក់ ឯងក្នុងល្បឿនលឿន ក៏បានចាប់ហ្វ្រាំង បណ្ដាលឱ្យដួលបោកក្បាល ចូលក្រោម រថយន្ដអគ្គិសនី ស្លាប់ភ្លាមៗយ៉ាងអណោចអធម ។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ តាមបណ្ដោយ ផ្លូវណតប្រ៊ីត ស្ថិតក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មន្រ្តីនគរបាល បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហយ អ៊ាម អាយុ២៣ឆ្នាំ ធ្វើការនៅរោងចក្រ «ព្រិនធឺងជេល ខេមបូឌា» ។ បច្ចុប្បន្នស្នាក់នៅម្ដុំផ្សារ ដីហុយ និងមានស្រុកកំណើត នៅភូមិត្រពាំងធំ ឃុំស្រងែ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
ដោយឡែក អ្នកបើកបររថយន្ដមាន ឈ្មោះ សុខ សាវុធ ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ដ្រីអគ្គិសនី ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនគ្រោះ បានជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-7981 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុ គេជនរងគ្រោះបានចាប់ ហ្វ្រាំងបោកចូល ក្នុងរថយន្ដអគ្គិសនីផ្ទប់ កង់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
from Khmernote - The best entertainment website in Cambodia http://ift.tt/1IlEgmp