Insurance

728x90

បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន​ស័ក្តិ​៥ ក្លែងក្លាយ​ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

​ខេត្តរតនគិរី​៖ បុរស​ម្នាក់​ក្នុងចំណោម​បុរស​៤​នាក់ ដែល​បាន​បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ថ្នាក់​វរសេនីយ៍ឯក ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ចាប់ខ្លួន រួច​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅរ​ស្ងៀ​ល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​សមត្ថកិច្ចរ​ក​ឃើញថា បុរស​រូបនេះ​បាន​ពាក់​ឯកសណ្ឋាន​យោធា​ដោយ​ខុសច្បាប់​។ ការចាប់​បុរស​ទាំង​៤​នោះ​នៅ​ចំណុច ភូមិ​តេន ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

​បុរស​ម្នាក់​ដែល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ឈិន តា​រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រកា​១ ឃុំ​រកា​ច្រឡឹង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​លោក​វរសេនីយ៍ឯក ថាវ យ៉េន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បានអោយដឹងថា នៅក្នុង​វិធានការ​បង្ក្រាប​នោះ​ធ្វើឡើង​ក្រោម​ការ ដឹកនាំ​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​ជា សុភ័ក្ត្រ កាលពី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ខាងលើ គ្រា​ដែល​រូបគេ​បាន​ជិះ​រថយន្ត​មួយគ្រឿង​ជាមួយ និង​បក្ខពួក​៣​នាក់​ផ្សេងទៀត ទៅ​អង្គុយ​ជជែក​គ្នា​លេង​ជាមួយនិង​កម្លាំងយោធា​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី ហើយ​ក្នុង​ការជជែក​គ្នា​នោះ​ដឹងថា​បុរស​ខាងលើ​ស្លៀកពាក់​ជា​ឯកសណ្ឋាន​យោធា​ដោយ​ខុសច្បាប់​។

​លោក​បាន​បន្តថា ដោយសារ​បានការ​រាយការណ៍​ពី​ទីបញ្ជាការ​ស្រាល និង​គណៈបញ្ជាការ​ឯកភាព ខេត្ត​មក​ក៏ត្រូវ​បាន​ចាប់បញ្ជូន​មកកាន់​ទីប​ញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​តែម្តង​។ លោក​ឈិន តា​រ៉ា ត្រូវបាន​បញ្ជូនមក​សាលាដំបូង​ខេត្តរតនគិរី នៅវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​នេះហើយ​បុរស​ដែលជា​បក្ខពួក​ចំនួន​៣​នាក់​ផ្សេងទៀត​ត្រូវបាន​ដោះលែង ដោយ​សំអាងថា​មាន​លិខិតស្នាម​ត្រឹមត្រូវ​៕ ដោយ លី វណ្ណៈ​ ​

KA-27-04-2015-24 KA-27-04-2015-22 KA-27-04-2015-23


http://ift.tt/1OyguLu
បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន​ស័ក្តិ​៥ ក្លែងក្លាយ​ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន​ស័ក្តិ​៥ ក្លែងក្លាយ​ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ Reviewed by yim PH on 2:48 PM Rating: 5

Entertainment

ads
Powered by Blogger.