Insurance

728x90

រថយន្ត​យី​ឌុប​ដឹក​ក្បឿង​ពេញ ខណៈ​មេឃ​ភ្លៀង តៃកុង​ឈាម​រាយ​បង្កើន​ល្បឿ​វ៉ា​រថយន្ត​នៅ​ពីមុខ បាន​ជ្រុល​ទៅបុក រថយន្ត​ទួរីស​ដឹក​អ្នកដំណើរ​ខ្ទេច​មួយ​ចំហៀង បង្ក​ឲ្យ​មនុស្ស​៥​នាក់ រងរបួស ចំណែក​តៃកុង​ឈាមរាវ​នោះ​ដាក់​មេ​ប្រូច​បាត់​

​ខេត្តកំពង់ឆ្នាំង​៖​ ​មនុស្ស​៥​នាក់​ដោយមាន​ក្មេង​ម្នាក់​ផង បាន​រងរបួស​ជា​មធ្យម នៅក្នុង​ករណី​រថយន្ត​យី​ឌុប ធុន​ធំ​ភ្លៅ​៥ ដឹក​ក្បឿង​ពេញ​បើក​លឿន រអិល​ទៅបុក​ចំ​ផ្នែក​ខាងស្តាំ​រថយន្ត​ទួរីស​ពេញទំហឹង​ខណៈពេល​មាន​ភ្លៀង​ធ្លាក់ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ លេខ​៣៩ និង​៤០ ស្ថិតក្នុង​ភូមិ​ពោធិ​រិទ្ធី​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ​។​

​លោក​អធិការ​ស្រុក​សាមគ្គី​មានជ័យ​បានអោយដឹងថា​៖ ជនរងគ្រោះ​ទាំង​៥​នាក់ មានឈ្មោះ ១.​ម៉ៅ ម៉ុ​យ អាយុ​១៣​ឆ្នាំ ភេទ​ប្រុស​, ២.​មាន សាវុធ អាយុ​៤៦​ឆ្នាំ ភេទ​ប្រុស​, ៣.​មាន សា​វ៉ាន អាយុ​៤៥​ឆ្នាំ ភេទ​ប្រុស​, ៤.​នាង សុគា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​, និង​ទី​៥​ឈ្មោះ សុវណ្ណ វុទ្ធី អាយុ​៤២​ឆ្នាំ ភេទ​ប្រុស​។ ពួកគាត់​ទាំងអស់គ្នា​រស់នៅក្នុង​ឃុំ​ផ្សារ​ដូន​កែវ ស្រុក​បាកាន ខេត្តពោធិសាត់​។​

មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យី​ឌុប​ភ្លៅ​៥ បាន​ផ្ទុក​ក្បឿង​ពេញ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច កើតហេតុ អ្នកបើក​បរបាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ខណៈពេល​កំពុង​វ៉ា​បាន​បន្តិច ស្រាប់តែ​តួ រថយន្ត បាន​រអិល​ទៅខាង​ឆ្វេង​ដៃ បុក​រថយន្ត​ទួរីស​ដឹក​អ្នកដំណើរ​ពេញ ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​ពេញទំហឹង បណ្តាលអោយ​អ្នកជិះ​នៅក្នុង​រថយន្ត​ទួរីស​រងរបួស​ជា​មធ្យម​ចំនួន​៥​នាក់​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ បន្ទាប់មក​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ពួកគាត់​បាន​រំ​របួស​រួច និង​បាននាំគ្នា​វិលត្រឡប់ ទៅ​លំនៅដ្ឋាន​វិញ​អស់ហើយ​។ ដោយឡែក​អ្នក បើកបរ​រថយន្ត​យី​ឌុប​ភ្លៅ​៥​ខាងលើ ក្រោយពេល​កើតហេតុ​បាន​បើកទ្វារ​លោត​ចុះ​ដាក់​មេ​ប្រូច​បាត់ រីឯ​អ្នកបើកបរ​រថយន្ត​ទួរីស​វិញ​មិនបាន​រត់​ទៅណា​នោះទេ​។

​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ស្រុក​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ

KA-27-04-2015-29 KA-27-04-2015-26 KA-27-04-2015-27 KA-27-04-2015-25 KA-27-04-2015-28


http://ift.tt/1A9ysrT
រថយន្ត​យី​ឌុប​ដឹក​ក្បឿង​ពេញ ខណៈ​មេឃ​ភ្លៀង តៃកុង​ឈាម​រាយ​បង្កើន​ល្បឿ​វ៉ា​រថយន្ត​នៅ​ពីមុខ បាន​ជ្រុល​ទៅបុក រថយន្ត​ទួរីស​ដឹក​អ្នកដំណើរ​ខ្ទេច​មួយ​ចំហៀង បង្ក​ឲ្យ​មនុស្ស​៥​នាក់ រងរបួស ចំណែក​តៃកុង​ឈាមរាវ​នោះ​ដាក់​មេ​ប្រូច​បាត់​ រថយន្ត​យី​ឌុប​ដឹក​ក្បឿង​ពេញ ខណៈ​មេឃ​ភ្លៀង តៃកុង​ឈាម​រាយ​បង្កើន​ល្បឿ​វ៉ា​រថយន្ត​នៅ​ពីមុខ បាន​ជ្រុល​ទៅបុក រថយន្ត​ទួរីស​ដឹក​អ្នកដំណើរ​ខ្ទេច​មួយ​ចំហៀង បង្ក​ឲ្យ​មនុស្ស​៥​នាក់ រងរបួស ចំណែក​តៃកុង​ឈាមរាវ​នោះ​ដាក់​មេ​ប្រូច​បាត់​ Reviewed by yim PH on 2:33 PM Rating: 5

Entertainment

ads
Powered by Blogger.