Insurance

728x90

ដង្ហែរ​បុណ្យផ្កា​ធ្វើ​សាលា​បុណ្យ ជូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុង​ឃុំ​ជលសារ ស្រុក​ជល​គី​រី​

​ខេត្តកំពង់ឆ្នាំង​៖ បច្ច័យ​បុណ្យផ្កា​សាមគ្គី​ប្រមាណ​ជា​២០​លាន​រៀល ដែល​បានរួម​គ្នា​ដង្ហែ​រម​កក​សាងសាលា​បុណ្យ មួយ​នៅក្នុង​កំពង់​ខ្លាញ់ ឃុំ​ជលសារ ស្រុក​ជល​គី​រី ត្រូវបាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណៈបក្ស​ប្រជាជន​កម្ពុជា ខេត្ត ស្រុក ចុះជួយ​ស្រុក​ជល​គី​រី ជា​អ្នក​ផ្តួ​ត​ផ្តើម​ដង្ហែរ​មក ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​៤​ភូមិ​នៅ​តំបន់​ឆ្ងាយ​ពី​វត្ត នៅក្នុង​ឃុំ​ជលសារ​។​

ពី​ធី​ដង្ហែ​បុណ្យផ្កា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៥ ដោយ​ដង្ហែរ​ពី​ក្រុង​កំពង់ឆ្នាំង​ឆ្ពោះទៅកាន់​ភូមិ ឃុំ​ខាងលើនេះ ដោយមាន​ការចូលរួម​ពី​លោក យិន សា​វ៉េ​ន អភិបាលស្រុក​ជល​គី​រី​លោក លោកស្រី​ប្រធាន​មន្ទីរ ក្នុងស្រុក និង​តំណាង​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ជល​គី​រី​ខេត្ត ស្រុក​រួម និង​បងប្អូន​ប្រជាពលរដ្ឋ​៥​ឃុំ​និង​២៦​ភូមិ​ចូល រួម​ផងដែរ​។

ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពី​ធី​បុណ្យផ្កា​សាម​គ្គឺ​នេះ​បាន​និយាយ​អោយដឹងថា​៖​ពួគគាត់​មានការ​ត្រេកអ​យ៉ាងខ្លាំង​ណាស់​ខ​ណះ​ដែល​បាន​ក្រុមការងារ​ថ្នាក់កណ្តាល​របស់​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ខេត្ត និង​ស្រុក​ចូលរួម​ធ្វើ​កសាង សាលា​បុណ្យ​មួយ​ខ្នង​នៅក្នុង​ភូមិ​កំពង់​ខ្លាញ់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៤​ភូមិ ដែល​នៅ​ឆ្ងាយ​ពី​វត្ត​បានធ្វើ​បុណ្យ ទៀន ផ្សេងៗ​តាម​ព្រះពុទ្ធសាសនា​។

​លោក​អភិបាលស្រុក​ជល​គី​រី​បាន​និយាយ​អោយដឹង​ផងដែរ​ថា​៖​កន្លងមក​ភូមិ​ទាំង​៤​ខាងលើ​គ្មាន​សាលា​បុណ្យ​សម្រាប់ធ្វើ​បុណ្យ​ទេ ព្រោះ​ភូមិ​របស់​ពួគគាត់​នៅ​ឆ្ងាយ​ពី​ទី​វត្ត​ហើយ​៦​ខែលិច​ទឹក និង​៦​ខែ​គោគ ដែល​ធ្វើ​មានការ​លំបាក ទៅមក​ក្នុង ការ ធ្វើ​បុណ្យទៀន​។​ការផ្តួចផ្តើម​បុណ្យផ្កា​សាម​គ្គឺ​នេះ​ឡើង​ដោយ លោក ម៉ែន វុទ្ធី អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ ជួយ​ស្រុក​ជល​គី​រី និង​មាន​ការជួយ​ពី សម្តេចចៅហ្វា​វាំង​គង់​សំអុល និង​ឯកឧត្តម គុយ សុផល ក្នុង​គោលបំណង កសាង​សាលា​បុណ្យ​នេះ​អោយ​ខ្ពស់​ពី​ទឹក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​លោកតា​លោកយាយ​បានធ្វើ​បុណ្យទៀន​តាម​ទម្លាប់​របស់​ព្រះពុទ្ធសាសនា និង​ជា​ប្រយោជន៍​មួយ​សម្រាប់​ធ្វើជា​ទីទួល​សុវត្ថិភាព​ពេល​មានការ​ជួប​នៅ​គ្រោះមហន្តរាយ ទឹកជំនន់​នៅ​រដូវ​ទឹក​ឡើង​ផងដែរ ។​

លោក​អភិបាលស្រុក​បានអោយដឹង​បន្ថែមទៀតថា​៖ កន្លងមក​ពេល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ត្រូវបាន​អាជ្ញាធរ​ជំលៀស ពួកគាត់​ពី​ភូមិ​ទាំង​៤​ដឹកយក​ទៅកាន់​ទីទួល​សុវត្ថិភាព​ឆ្ងាយៗ ពី​ភូមិកំណើត​របស់​ពួគគាត់​។​ដោយ​មើលឃើញ ការលំបាក​ខាងលើនេះ​ទើប​ក្រុមការងារ​ថ្នាក់កណ្តាល​របស់​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ជល​គី​រី ក៍​ដូចជា​ថ្នាក់​ខេត្ត និង​ស្រុក​បាន​ផ្តួចផ្តើម​ធ្វើបុណ្យ​ផ្កា​នេះ​ឡើង​ដើម្បី​សម្រួល​ដល​ការធ្វើ​បុណ្យ​ក៍​ដូចជា​ការសម្រួល​ដល់​ការ​ជំលៀស​ប្រជាពលរដ្ឋ​ក្នុងពេល​ជួប និង​គ្រោះទឹកជំនន់​ដែល​កើតមានឡើង​ចំពោះ​ប្រជាពលរដ្ឋ​យើង​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-23-04-2015-18 KA-23-04-2015-16 KA-23-04-2015-20 KA-23-04-2015-15

 


http://ift.tt/1K8zpqb
ដង្ហែរ​បុណ្យផ្កា​ធ្វើ​សាលា​បុណ្យ ជូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុង​ឃុំ​ជលសារ ស្រុក​ជល​គី​រី​ ដង្ហែរ​បុណ្យផ្កា​ធ្វើ​សាលា​បុណ្យ ជូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុង​ឃុំ​ជលសារ ស្រុក​ជល​គី​រី​ Reviewed by yim PH on 8:16 PM Rating: 5

Entertainment

ads
Powered by Blogger.