Insurance

728x90

បុ​ររ​សម្នាក់​ឆបោក​ព្រះសង្ឃ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​ជន​ឆរ​បោក​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ស្រុក​កំពង់លែង​ឃាត់ខ្លួន នៅពេល​គេ​បាន​យក​រូប​ព្រះអង្គ​ស្ពាន់​មួយអង្គ ថា​ជា​ព្រះអង្គ​សំរិត​មក​ធ្វើការ​ល្បួងលួងលោម​លក់ អោយ​ព្រះសង្ឃ​នៅ​វត្ត​២ មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​វត្ត​សំរោង​អណ្តែត ស្ថិតក្នុង​ភូមិ​កំពង់​ហៅ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។

សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​បានអោយដឹងថា​៖​ជនសង្ស័យ​នេះ​មានឈ្មោះ វ៉ាន់ ច​ន្ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​មុខរបរ​ជាជាង​សំណង់ និង​មាន​ប្រពន្ធ​ឈ្មោះ​នឹម ស៊ីនួន​អាយុ​៣៨​ឆ្នាំ មានកូន​៤​នាក់​នៅក្នុង​បន្ទុករស់​នៅក្នុង​ភូមិ​ផ្ទះ​ព្រៃ ឃុំ​ពា​ញែក ស្រុក​សំពៅ​មាស ខេត្តពោធិសាត់​។ មុនពេល​ចាប់ខ្លួន សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ព្រះសង្ឃ​ថា មាន​ជនសង្ស័យ​បានមក​ធ្វើការ​ល្បួង​លូ​ង​លោម ដោយបាន​យក​រូប​ព្រះ​ពុទ្ធរូប​១​អង្គ​មក​ប្រគេន​ព្រះអង្គ​ថា​ជា​សំរិទ្ធ និង​សុំ​បច្ច័យ​ព្រះអង្គ​ចំនួន​២០​ម៉ឺន​រៀល​ធ្វើ ជា​សោហ៊ុយ ទៅ​មើល​ម្តាយ​ឈឺ​នៅក្នុង​លំនៅដ្ឋាន​ខេត្តពោធិសាត់​។

សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងទៀតថា​៖ ដំបូង​គេ​បាន​ទៅធ្វើ​កា​រលូង​លោម​បញ្ចុះបញ្ចូល​ព្រះសង្ឃ​នៅ​វត្តភ្នំ ឃុំ​តា​ងិ​ល តែ​ការបញ្ចុះ​បញ្ចូល​មិនបាន​សម្រេច ជនសង្ស័យ​ក៍​បានមក​លួងលោម​ព្រះសង្ឃ​នៅក្នុង​វត្ត​សំរោង​អណ្តែត​ទៀត ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដោយបាន​ឆែកឆេរ​ដកហូត​បាន​រូ​ប​ព្រះពុទ្ធ រូប​ស្ពាន់​តូច​មួយអង្គ​។​ក្រោយពី​បាន​រាយការណ៍​ជូន​លោកស្នងការ​នគ​បាល​ខេត្ត និង​សុំ​ការអនុញ្ញាត ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​រួចមក ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​មក​អធិការ​នគ​បាល​ស្រុក កំពង់លែង​ធ្វើការ​សួរនាំ​តាម​និតិ​វិធី ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​៖​ករណីនេះ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច្នេះ​មែន និង​កន្លងមក​បានធ្វើ​ដូច​ខាង​ករណី​ខាងលើនេះ​បាន​ចំនួន​៦​លើក ហើយ​ចុង​ក្រោយនេះ​ក៏ត្រូវ​បាន​សមត្ថ កិច្ច​ឃាត់ខ្លួន​តែម្តង​។​ជនសង្ស័យ​រូ​នេះ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅកាន់​កា​រិ​យា​ល័ យ​ព្រហ្មទណ្ឌ​ក​ម្រឹត​ស្រាល នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​។​

​លោក​ប៉ុល វុទ្ធី​ស្នងការរង​នគ​បាល​ខេត្ត​និង​ជា​ប្រធានការិយាល័យ​កណ្តាល យុត្តិធម៌ បាន​និយាយ​អោយ ដឹងថា​៖ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នគ​បាល​ខេត្ត​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​និតិ​វិធី​និង​អាច​ចោទប្រកាន់​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ

KA-23-04-2015-17 KA-23-04-2015-14 KA-23-04-2015-19


http://ift.tt/1K8zslV
បុ​ររ​សម្នាក់​ឆបោក​ព្រះសង្ឃ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការខេត្ត​ បុ​ររ​សម្នាក់​ឆបោក​ព្រះសង្ឃ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការខេត្ត​ Reviewed by yim PH on 8:16 PM Rating: 5

Entertainment

ads
Powered by Blogger.