Insurance

728x90

វិធីសាស្ត្រមើល​ថែកូនៗ ក្នុង​ពេល​ អ្នក​កំពុង​ លែងលះ​គ្នា

នៅពេល ដែលឪពុកម្តាយ មានជម្លោះ ​ត្រូវ​លែងលះ​គ្នាទេ កូនៗ​ក៏ក្លាយ​ជាជន​រងគ្រោះ​ដោយសារ​ភាពតាន​តឹង​ក្នុង​ចិត្ត។ ក្មេងៗ​មិនអាច​យល់​ពីទស្សនៈ​នៃការ​រៀបការ ឬលែងលះ​ឡើយអ្វីគ្រប់យ៉ាង​ដែល​ពួកគេ​ដឹងគឺ ការ​ឈឺចាប់។ ក្នុង​កំឡុង ពេល​លែង​លះគ្នា អ្វី​ដែល​សំខាន់​ត្រូវ​គិតពី​ការ​ថែរក្សាកូន​ឲ្យ​បាន​ល្អ ។ គម្រោង​មុនពេល​លែងលះ​គ្នា​គួរតែ​ធ្វើឡើង ដើម្បី​ធ្វើឲ្យ​កូនៗ​អាច​កែតម្រូវ​ទៅតាមស្ថានភាព​បាន។

អ្នកគួរតែ​បន្ថែម​បរិកាសល្អៗ​នៅ​ក្នុងផ្ទះ ហើយអ្នក​ត្រូវ​ចាប់អារម្មណ៏​នឹងតម្រូវការ​របស់​កូនៗ។ ប្រសិនបើ​អ្នកជា ឪពុកម្តាយ ​ដែលចង់​ដឹង​ពីវិធីសាស្ត្រ​ដើម្បី​មើលថែ​កូនឲ្យ​ បាន​ល្អ ក្នុង​កំឡុង​ពេល​កំពុង​លែងលះ​គ្នា ខាង​ក្រោមនេះ​ជាការ ណែនាំ និង​វិធីសាស្ត្រ​មួយ​ចំនួន​អាច​ជួយ​ដល់​អ្នកបាន៖

១. រក្សា​ទម្លាប់​ដដែល

កុំព្យាយាម​ផ្លាស់ប្តូរ​ទម្លាប់​កូន​របស់​អ្នក នៅពេល​អ្នក​លែងលះគ្នា។ បំលាស់ប្តូរ​នៅក្នុងជីវិត​ប្រចាំថ្ងៃ​នឹង​ធ្វើឲ្យ​កូនៗ គិត​ពីហេតុផល។ សូមកុំប្តូរ​សាលារៀន ឬថ្ងៃថែទាំ​របស់​ពួកគេ។

២. ពិភាក្សាគ្នា​ជាលក្ខណៈ​ឯកជន

ត្រូវ​ចងចាំថា ត្រូវ​រក្សា​ការពិភាក្សា​របស់អ្នក​ឲ្យឆ្ងាយ​ពីភ្នែក ពី​ត្រចៀក​កូនៗ​របស់​អ្នក។ នេះជា​ចំណុច​សំខាន់ ក្នុងពេល ​កំពុង​មើល​ថែកូន កំឡុងពេល​កំពុង​លែងលះ​គ្នា។

៣. កុំជេរ​ប្រមាថ​គូស្នេហ៏ចាស់​របស់អ្នក

កុំនិយាយ​ពីរឿង​អាក្រក់​របស់គូស្នេហ៏ចាស់​របស់​អ្នក​នៅចំពោះ​មុខកូនៗ​របស់​ អ្នក។ វា​នឹង​បង្ខំឲ្យ​កូនៗ​របស់​អ្នក​ស្វែង​ រក​ការ​ពិត។ ត្រូវ​ជឿជាក់​លើខ្លួន​ឯង ត្រូវ​មាន​ទំនុកចិត្ត។

៤. សុំជំនួយ​ពីអ្នកជំនាញ

ត្រូវចេះ​ទទួល​យក​ដំបូន្មាន​ពីអ្នក​ចិត្តសាស្ត្រ ឬអ្នក​ប្រឹក្សា។ វានឹង​អាច​ជួយដល់​ទាំង​ឪពុកម្តាយ និង​កូនឲ្យ​បាន​យល់​ពី ស្ថានភាព​ធ្វើឲ្យ​ការសម្រេចចិត្ត​អំពី​គម្រោង​ទៅថ្ងៃ​ អនាគត។

៥. ការទំនាក់ទំនង​ត្រូវឲ្យ​ច្បាស់លាស់

ត្រូវចេះអត់​ធ្មត់​នៅពេល​និយាយ និងឆ្លើយ​តបនូវ​រាល់មន្ទិល​សង្ស័យ​របស់​កូនៗ។ វានឹង​ធ្វើឲ្យ​កូនៗ​កាន់តែមាន​ទំនុក ចិត្ត​ជាមួយ​នឹង​អ្នក។ ត្រូវគិត​ដល់​អាយុកូនៗ​របស់​អ្នក ហើយ​ព្យាយាម​ពន្យល់​បញ្ហា​ជាភាសា​សាមញ្ញៗ ដែល​ងាយ ឲ្យ​ពួកគេយល់។

៦. គោរពអារម្មណ៏​របស់​កូនៗ

មិនថា​អ្នក​ខិតខំព្យាយាម​ខ្លាំង​ប៉ុណ្ណាទេ ការឈឺចាប់ និង​ភាពក្រៀមក្រំ​របស់​កូនៗ​នឹងត្រូវ​ការពេលវេលា​ដើម្បី​ព្យាបាល។ ត្រូវចេះ​គោរព​អារម្មណ៏ និង​គំនិត​របស់​ពួកគេ។ នេះជាចំណុច​ដែល​សំខាន់មួយ​ដែល​អ្នក​ត្រូវ​រក្សាទុកក្នុង​ចិត្ត ក្នុងពេល​កំពុង​មើល​ថែគេ ក្នុងកំឡុងពេល​កំពុង​លែងលះគ្នា។

៧. ក្តីសុខនៅ​ក្នុងផ្ទះ

ទីកន្លែងស្និតស្នាល​ដែលកូនៗ​ចង់​បាននោះ​គឺ ក្តីសុខ​នៅ​ក្នុងផ្ទះ។ ដូច្នេះ ត្រូវព្យាយាម​ធ្វើឲ្យ​បរិយាកាស​ក្នុងផ្ទះ​របស់​អ្នក​ល្អជានិច្ច។ ត្រូវធ្វើឲ្យ​ផ្ទះ​ជាកន្លែង​រស់នៅ​ដែល​មាន​ផាសុកភាព៕

ដោយ៖ ខ្មែរណូត

ប្រភព៖ បរទេស

Divorce1



from Khmernote - The best entertainment website in Cambodia http://ift.tt/1OjeAyi
វិធីសាស្ត្រមើល​ថែកូនៗ ក្នុង​ពេល​ អ្នក​កំពុង​ លែងលះ​គ្នា វិធីសាស្ត្រមើល​ថែកូនៗ ក្នុង​ពេល​ អ្នក​កំពុង​ លែងលះ​គ្នា Reviewed by yim PH on 9:15 AM Rating: 5

Entertainment

ads
Powered by Blogger.