ខ្យល់បក់បាក់ជញ្ជាំង អគាររោងចក្រ «ជីជាវជីឈិញ» កំពុងសាងសង់ ស្លាប់-របួស កម្មករ ៤នាក់
ស្វាយរៀង៖ ខ្យល់កន្ត្រាក់ខ្លាំងក្លាក្នុងក្រុងបាវិត បណ្តាលឲ្យជញ្ជាំងអគាររោងចក្រ «ជីជាវជីឈិញ» កំពុងសាង សង់ បាក់រលំសង្កត់កម្មករសំណង់ម្នាក់ស្លាប់ ៣នាក់រងរបួសធ្ងន់ និងខូចខាតម៉ូតូមួយគ្រឿងនៅម៉ោង ៤ និង៣០ នាទីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។ អគារ ដែលបាក់រលំនេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កម្មករសំណង់រងរបួសនោះ រួមមាន៖ ១.ឈ្មោះ ណេត ដុល្លា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិគោគល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង, ២. ឈ្មោះ ម៉ាល់ ស៊ីយា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្រែមាន់ ឃុំស្រង់ស្រូវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី ៣. ឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិស្រែមាន់ ឃុំស្រង់ស្រូវ ស្រុកគងពិសីខេត្តកំពង់ស្ពឺ។
ជាអកុសលកម្មករសំណង់ម្នាក់ ឈ្មោះ យឹម យ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីពេទ្យ។ បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់ សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1KaROCX