Insurance

728x90

ការសិក្សាថ្មី បានបង្ហាញថា ការលេបថ្នាំ វីតាមីន ច្រើនហួសកំរិត អាចបណ្តាលឲ្យ កើតជំងឺបេះដូង និងមហារីក

មានការសិក្សាថ្មីមួយរបស់អ្នកជំនាញបានរកឃើញថា ការប្រើប្រាស់ ថ្នាំវីតាមីនច្រើន ហួសប្រមាណ សំរាប់បំប៉នសុខភាព ជារៀងរាល់ថ្ងៃ  លើសពីការណែនាំ អាចបណ្តាលឲ្យ កើតជំងឺបេះដូង និងមហារីកទៀតផង។

លោក វេជ្ជបណ្ឌិត Tim Byers   នៅសាកលវិទ្យាល័យ Colorado សហរដ្ឋអាមេរិក បាននិយាយ ថា “យើងមិនប្រាកដថា ហេតុអ្វីបានវាកើតឡើងបែបនេះទេ ប៉ុន្តែភស្តុតាងបានបង្ហាញថា មនុស្សដែលប្រើថ្នាំបំប៉នច្រើនហួសកំរិត នឹងអាចប្រឈមមុខខ្ពស់ នឹងការកើតជំងឺមហារីក” ។

វេជ្ជបណ្ឌិត Tim បានបន្ថែមទៀងថា រយៈពេលពីរទតវត្ស កន្លងទៅនេះការស្រាវជ្រាវវបាន បង្ហាញថាមនុស្សដែលបរីភោគផ្លែឈើ និងបន្លែច្រើន មិនងាយកើតមហារីកទេ ។ ដូច្នេះ វេជ្ជបណ្ឌិត Tim ក៏ធ្វើការស្រាវជ្រាវថាតើ ការប្រើប្រាស់ថ្នាំបំប៉ន ឬ វីតាមីន អាចជួយ កាត់ បន្ថយការប្រឈម មិនឲ្យមនុស្សកើតមហារីកបានដែរ ឬយ៉ាងណា។

គាត់ប្រាប់ថា ដំបូងឡើយពួកគាត់ បានធ្វើតេស្ត ថ្នាំវីតាមីន ជាមួយ សត្វ ហើយបានរកឃើញ លទ្ធផលចេញមក ដូចការប៉ានស្មានមែន ។

បន្ទាប់មក គាត់បានធ្វើការសិក្សាអ្នកជំងឺ រាប់ពាន់នាក់ ក្នុងរយៈពេល ១០ឆ្នាំ ដែលបានប្រើ ប្រាស់ ថ្នាំបំប៉ន និង វីតាមីន ។ គាត់បានរកឃើញថា វីតាមីន និង ថ្នាំបំប៉ន មិនមានប្រយោជន៍ ទប់ស្កាត់មហារីកនោះទេ តាមពិតទៅមនុស្សមួយចំនួន បានកើតមហារីកនៅពេល ពួកគេ កំពុងប្រើថ្នាំបំប៉ន និង វីតាមីន។

ការសាកល្បងរុករក អំពីឥទ្ធិពលរបស់ ថ្នាំបំប៉ន បេតាការ៉ូតែន (beta-carotene) មកបង្ហាញថា ការប្រើប្រាស់ថ្នាំនេះ លើសពីចំនួនកំណត់អាចប្រឈមមុខ នឹងជំងឺ មហារីកសួត និង បេះដូង ក្នុងកំរិត ២០ភាគរយ ។

នេះ មិនមែនមានន័យថា មនុស្សគ្រប់គ្នា ត្រូវភ័យខ្លាច​ ឈប់ប្រើប្រាស់ថ្នាំបំប៉ន និងវីតាមីន នោះទេ ។ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំបំប៉ន និង វីតាមីនក្នុងកម្រិតត្រឹមត្រូវ​ វានឹងផ្តល់ផលល្អ សំរាប់សុខភាព​ ។ គាត់ បានបន្ថែមទៀតថា មនុស្សគ្រប់រូប​ អាចជ្រើសរើសរបបអាហារ ត្រឹមត្រូវដើម្បីទទួលបានវីតាមីន ៕

ដោយ៖ ខ្មែរណូត

ប្រភព៖ បរទេស

vitamins1



from Khmernote - The best entertainment website in Cambodia http://ift.tt/1d780u2
ការសិក្សាថ្មី បានបង្ហាញថា ការលេបថ្នាំ វីតាមីន ច្រើនហួសកំរិត អាចបណ្តាលឲ្យ កើតជំងឺបេះដូង និងមហារីក ការសិក្សាថ្មី បានបង្ហាញថា ការលេបថ្នាំ វីតាមីន ច្រើនហួសកំរិត អាចបណ្តាលឲ្យ កើតជំងឺបេះដូង និងមហារីក Reviewed by yim PH on 9:30 AM Rating: 5

Entertainment

ads
Powered by Blogger.