គ្រួសារសពស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២នាក់ សង្ស័យ លោក សៅ សុវណ្ណរិទ្ធ អធិការស្រុកពេជ្រាដា ផ្អិបសំណុំរឿងមិនចាត់ការ ទទួលសំណូកពីម្ចាស់រថយន្តបង្ក មិនអាសូរខ្មោចជនរងគ្រោះដែលកំពុងរង់ចាំយុត្តិធម៌មុននឹងទៅចាប់ជាតិ
ខេត្តមណ្ឌលគិរី៖ មនុស្សចំនួន២នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបុកម៉ូតូ។ សមត្ថកិច្ចស្គាល់អត្តសញ្ញាណពួកគេទាំងសងខាង។ ក្រុមគ្រួសារខាងសពជនរងគ្រោះអស់សង្ឃឹមគ្រាដែលលោក សៅ សុវណ្ណរិទ្ធ អធិការស្រុក ពេជ្រាដា មានការលាក់បាំង និងផ្អឹបសំណុំរឿងទុកមិនចាត់ការ ជិតមួយខែមកនេះ។ សូមរំលឹកថាហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងតាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៥ នៅចំណុចផ្លូវកែង ភូមិស្រែពោធិរដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងគ្រាដែលរថយន្តបង្ក និង ម៉ូតូ បានបើកបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន បានបុកគ្នាពេញទំហឹង ភ្លាមៗនោះភាគីខាងម៉ូតូដែលមានគ្នា២នាក់បានស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ តែបច្ចុប្បន្នអ្នកដែលរបួស នោះបានស្លាប់បាត់បងជីវិតផងដែរដោយសារតែរបួសក្នុងហេតុការណ៍នោះ។ ដូច្នេះរថយន្តនោះ បានបង្កឲ្យសម្លាប់មនុស្សចំនួនដល់ ទៅពីរនាក់ ហើយគ្រួសារជនរងគ្រោះទាមទារឲ្យ នគរបាលស្រុកពេជ្រាដា ធ្វើការដោះស្រារឿងនេះ ។
គ្រានោះដែររថយន្តបង្កម៉ាក ហាយលិនឌ័រ គ្មានស្លាក់លេខសង្ស័យថាដឹងឈើរបស់ ឈ្មោះ ធា ជាម្ចាស់រថយន្តព្យា យាមបើករត់គេច រហូតដល់សមត្ថកិច្ច និងបងប្អូនក្រុមគ្រួសារសពធ្វើការដេញតាមរថយន្តបង្កនោះ ឃាត់បាននៅចំណុច ស្រុកពេជ្រាដា។ សមត្ថកិច្ចបានយកមកទុកនៅអធិការស្រុកពេជ្រាដាដើម្បីដោះស្រាយតាមច្បាប់។ បើតាមការអះអាងរបស់អ្នកនៅស្រុកពេជ្រាដាបាននិយាយថា នៅរសៀលថ្ងៃកើតហេតុនោះប៉ូលីស ស្រុកពេជ្រាដា រួមទាំងប៉ូលីសប៉ុស្តិ៍រដ្ឋបាលផងដែរបានធ្វើការឃាត់ខ្លួនមនស្សម្នាក់ ដែលជាម្ចាស់រថយន្តបង្ក ឈ្មោះ ធា មកកាន់ប៉ុសិ៍រដ្ឋបាល បន្ទាប់ពីសួរនាំ បុរសម្នាក់នោះជាម្ចាស់រថយន្តបានមួយដង្ហើមរុយក៏ធ្វើការដោះលែងបាត់ ស្រមោលតែម្តង។
តាំងពីថ្ងៃកើតហេតុ ១២ ខែមេសា ២០១៥ រហូតដល់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ រថយន្តបង្កត្រូវបានលោក អធិការស្រុកពេជ្រាដា រក្សាទុកមិនមានការដោះស្រាយអ្វីបន្តិចសោះឡើយ។ លោក សារឿន ម៉ាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅស្រុកពេជ្រាដាត្រូវជា ពូ របស់សព ប្រាប់ថានៅថ្ងៃកើតហេតុខាងលើជនរងគ្រោះ ក្នុងករណីខាងលើ គឺជាក្មួយរបស់ខ្នួន។ ជនរងគ្រោះទី១ឈ្មោះ ប្លេវ តូច ភេទប្រុស អាយុ ១៩ឆ្នាំ ជាជនជាតិព្នងដែលរស់នៅក្នុងភូមិ ពូលូង សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ម្នាក់ទៀត ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ ១៧ឆ្នាំ ជាជនជាតិព្នងដូចគ្នា (បច្ចុប្បន្នអ្នកទាំងពីរស្លាប់់) សពទាំងពីរសុទ្ធសឹងជាគ្រួសារក្រីក្រ រកតែថវិកាសំរាប់ធ្វើបុណ្យតាមប្រពៃណីមិនបានផង។
លោក សារឿន ម៉ាប់ ជាគ្រួសារខាងជនរងគ្រោះ (សព) បានព្យាយាម សុំជួបលោក អធិការស្រុកពេជ្រាដា ឈ្មោះ សៅ សុវណ្ណរិទ្ធ ជាច្រើនដងដែរ ប៉ុន្តែលោកអធិការរូបនេះបានឆ្លើយថា រវល់ៗរហូត។ បើតាមការខ្សឹបខ្សៀវពី មន្ត្រី ប៉ូលីសជំនាញការិយាល័យ ចរាចរណ៍ មិនបញ្ចេញឈ្មោះ បង្ហើបប្រាប់ថា មានការសូកប៉ានពីម្ចាស់រថយន្តបង្ក អោយទៅលោកអធិការមិនតិចឡើយ ទើបបានគេផ្អឹបរឿងនេះមិនព្រមចាត់ការបែបនេះ។ គ្រួសារសព្វទាំងពីរបានអស់ជំនឿលើលោកអធិការស្រុកពេជ្រដានេះហើយ។
បច្ចុប្បន្ន ក្រុមគ្រួសារសព្វ បានសរសេរពាក្យ បណ្តឹង យកប្តឹង សាលាដំបូងខេត្ត ហើយដើម្បីទាមទារអោយ តុលាការ ជួយរកយុត្តិធ័រ។ លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបានប្រាប់ថា រូបលោក បានទទួលពាក្យបណ្តឹង ហើយ ព្រះរាជអាជ្ញារងរូបនេះបានអះអាងថា នឹងចាត់ការរឿងនេះជូនគ្រួសារជនរងគ្រោះក្នុងពេលដ៏ខ្លីខាង មុខនេះ។
ទាក់ទងនឹងលោក អធិការស្រុកពេជ្រដារងការចោទប្រកាន់ខាងលើនេះអ្នកឆ្លើយឆ្លងព័ត៌មានយើងមិនអាច សុំការ ពន្យល់បំភ្លឺបានទេ ដោយទូរស័ព្ទទៅកាន់លោក សៅ សុវណ្ណរិទ្ធ អធិការស្រុកពេជ្រដា ចូលតែគ្មានអ្នកលើកទូរស័ព្ទ។ លោក ចាន់ ទិត្យនាយការិយាល័យចរាចផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់អោយដឹងថាក្នុងករណីនេះជិត១ខែហើយលោកពុំទាន់បានទទួលសំណុំរឿងនៅឡើយទេ៕ ដោយ ឦសាន២
http://ift.tt/1zBXzsu