Insurance

728x90

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាលទឹក គ្មាន​កន្លែងធ្វើការ​ងារ​ត្រឹមត្រូវ​ជាង​២០​ឆ្នាំ​ហើយ និង​ខ្វះ​ទាំង​មន្ត្រី​ធ្វើការ​ទៀត​

​ខេត្តកំពង់ឆ្នាំង​៖ ជាង​៣០​ឆ្នាំ​កន្លងមកនេះ​ក្រោម​ការដឹកនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា​បានធ្វើ​រចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ មាន​អភិវឌ្ឍន៍​និង​រីកចំរើន​គួរអោយ​មោទនៈ ប៉ុន្តែ​អ្វីដែល​នៅមាន​ការខ្វះខាត​របស់​ក្រសួងមហាផ្ទៃ ជិត​៣០​ឆ្នាំ​មកនេះ គឺ​អាគារ​ប៉ុស្តិ៍​រដ្ឋបាល​នៅតាម​បណ្តា​មូលដ្ឋាន​មួយចំនួនធំ​មិនទាន់​បានគិត គូរ​ជួយ​កសាង​នៅឡើយ ធ្វើអោយ​មន្ត្រីនគរបាល​ប៉ុស្តិ៍ មួយចំនួន​ជួប​ការលំបាក​អត់​កន្លែង​ការធ្វើការងារ និង​ទុកដាក់​ឯកសារ​សំខាន់ៗ​។​

នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ជួប​ជាមួយ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ដែលមាន​ទីតាំង​ចម្ងាយ​ពី​ទី​រួម​ខេត្ត​កំពង់​ ​ឆ្នាំង​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​បាន​និយាយ​អោយដឹងថា ប៉ុស្តិ​រដ្ឋបាល​ឃុំ​ក្បាលទឹក​រយៈពេល​ជាង​២០​ឆ្នាំនេះ​បាន​ផ្លាស់ប្តូរ​ទីតាំង​ចំ​នួ​យ​៣​ដង​រួចមកហើយ​តាម​បញ្ជារ​ថ្នាក់លើ​។ គឺ​នៅមុន​ឆ្នាំ​១៩៩៥ ទីតាំង​ប៉ុស្តិ៍ ស្ថិតនៅ​ក្នុងភូមិ​ឡ ពី​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ​២០០២ ប្តូរ​មក​នៅក្នុង​ភូមិ​តាំង​ខ្យា និង​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០១៥​នេះ មក​បោះទីតាំង​នៅក្នុង ភូមិ ក្រសាំង​ដុះ​ឡើង​ឃុំ​ក្បាលទឹក ពេលនេះ​ប៉ុស្តិ​មាន​ដី​សំរាប់​សង់​អាគារ​ទំហំ​៣០​ម គុណ​និង​៦៥​ម​ហើយ​។​

ស្នាក់​ការធ្វើការងារ​ប៉ុស្តិ​សព្វថ្ងៃ មានផ្ទះ​ឈើ​តូចៗ​២​ខ្នង គឺ​មួយ​ខ្នង​មាន​ទំហំ​៤​ម៉ែត្រ​គុណ នឹង​៥​ម៉ែត្រ សំរាប់​ធ្វើការ​ប៉ុន្តែ​គ្មាន​ទូរ​ទុកដាក់​ឯកសារ​ឡើយ និង​មួយ​ខ្នង​ទៀត មាន​ទំហំ​៣​ម៉ែត្រ គុណ​នឹង​៤​ម៉ែត្រ ជា​កន្លែង​សំរាក ផ្ទះ​ឈើ​ទាំង​២​ខ្នង​នេះ​គឺ​ធ្វើបាន​ដោយ​ការ​រៃអង្គាសប្រាក់​ពី​មន្ត្រី​ប៉ុស្តិ៍ និង​ការសុំ​ជំនួយ​មួយចំនួន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​។​

​លោក អនុសេនីយ៍ឯក ចិន ស៊ីម នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ក្បាល​ទឹកបាន​និ​ ​យាយ​អោយដឹងថា​៖​កងកម្លាំង​របស់​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ក្បាលទឹក​សព្វថ្ងៃ​សរុប​មាន​ចំនួន​តែ​ ៦​នាក់​ប៉ុណ្ណោះ ក្នុងនោះ​ម្នាក់​ត្រូវគេ​ចាត់​អោយទៅ​យាម​នៅ​ធនាគារ​អេ​លី​ស៊ី​ដា​ក្នុង​ទី​រួម​ស្រុ​ ​ក​ទឹកផុស​ទៅទៀត ដូច្នេះ​អ្នក​ដែល​នៅ​ធ្វើការ​ផ្ទាល់​មាន​ចំនួន​តែ​៥​នាក់​ប៉ុណ្ណោះ ដែល​ពីមុនមក​មាន​គ្នា​៩​នាក់​ដែរ តែ​ចូលនិវត្តន៍​អស់​២​នាក់ ផ្ទេរ​ភារកិច្ច​មក​អធិការ​ស្រុក​ម្នាក់​។​

​លោកនាយ​ប៉ុស្តិ​បានបញ្ជាក់​អោយដឹងថា បញ្ហា​ប្រឈម​បច្ចុប្បន្ន​គឺ​អត់​មន្ត្រី​ជួយ​ធ្វើការ​តែម្តង​ដែល​ពេលខ្លះ​មិនអាច​ទប់ទល់​សភាពការណ៍​បាន ដោយ​ក្មេង​ទំនើង​ឬ​ជនល្មើស​មាន​គ្នាច្រើន​ជា​សមត្ថកិច្ច​។ ដោយឡែក​ស្ថិតិ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំង​១០​របស់​ឃុំ​ក្បាលទឹក​មាន​ចំនួន​១៣៨៩​គ្រួសារ មាន​មនុស្ស​សរុប​ចំនួន​៥.៨៤១​នាក់ តាម​ក្របខ័ណ្ឌ​ ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ត្រូវមាន​ពី​៩​ទៅ​១២​នាក់​ទើប​គ្រប់គ្រង​សភាពការណ៍​ទូរ​ទៅបាន​។​ ​ ​

​លោកនាយ​ប៉ុស្តិ៍​សំណូមពរ​ដល់​ថ្នាក់លើ​ជួយ​បំពេញ​កម្លាំង​មន្ត្រី​ប៉ុស្តិ៍​បន្ថែម​អោយ​បា​ ​ន​គ្រប់​ចំនួន​ផង ចំណែក​អាគារ​ធ្វើការ​របស់​ប៉ុស្តិ​រដ្ឋបាល ថ្នាក់​សូម​លើ​មេត្តាជួយ​កសាងបាន​ឆាប់​ផង ព្រោះ​ខែ​ភ្លៀង​ការ​ទុកដាក់​ឯកសារ និង​ស្នាក់នៅ​ជួប​ការលំបាក​ខ្លាំងណាស់​៕ ​ដោយ រិ​ទ្ធិ ជ័យ

KA-21-04-2015-13 KA-21-04-2015-14 KA-21-04-2015-27


http://ift.tt/1IFTd38
នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាលទឹក គ្មាន​កន្លែងធ្វើការ​ងារ​ត្រឹមត្រូវ​ជាង​២០​ឆ្នាំ​ហើយ និង​ខ្វះ​ទាំង​មន្ត្រី​ធ្វើការ​ទៀត​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាលទឹក គ្មាន​កន្លែងធ្វើការ​ងារ​ត្រឹមត្រូវ​ជាង​២០​ឆ្នាំ​ហើយ និង​ខ្វះ​ទាំង​មន្ត្រី​ធ្វើការ​ទៀត​ Reviewed by yim PH on 12:01 PM Rating: 5

Entertainment

ads
Powered by Blogger.