ការ៉ាអូខេចំនួន៦កន្លែង ត្រូវប្រជាពលរដ្ឋថារិះគន់ថា កំពុងបើកអោយម៉ូយច្រៀង រំខានដំណេកពួកគាត់ជារៀងរាល់យប់
ខេត្តកំពង់ឆ្នាំង៖ ម្ចាស់ហាងការ៉ាអូខេចំនួន៦កន្លែងនៅក្បែរៗគ្នាមុខរោងចក្រអ៊ឹមវេ ក្នុងភូមិត្រ ពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវរងការរិះគន់ពីប្រជាពលរដ្ឋដែលរស់ នៅក្នុងភូមិនោះថា បាននឹងកំពង់ធ្វើអាជីវកម្មបង្កដល់ដំណេករបស់ពួកគាត់ជារៀងរាល់ យប់ ជាយូរខែមកហើយ ព្រោះតែផលប្រយោជន៍ខ្លួន ដោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនបានគិតគូពីបញ្ហានោះឡើយ ដែលរឿងនេះប្រជាពលរដ្ឋសង្ស័យថា អជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានអាចមាន លាបសក្ការៈម្ចាស់ហាងការ៉ាអូខេទាំង៦នោះទើបមិនអើពើ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមិនសប្បាយចិត្តនិងរងផលប៉ះពាល់ពីរហាងការ៉ាអូខេទាំង៦នោះបាន ធ្វើការរិះគន់ចំៗអោយ អ្នក យកព័ត៌មានយើងដឹងថា៖ ជារៀងរាល់ យប់ហាងការ៉ាអូខេទាំង៦ដែលមានឈ្មោះ ១ លី ចាន់តូ ៤៤៤៤, ២ សិលា, ៣ ឃាតា, ៤ ចរិយា៨៩មានមាន, ៥ សុខ ហេង, និងទី៦ហាង៣៣៣ បានធ្វើអាជីវកម្មរំខានចាប់ពីម៉ោ ង៥ល្ងាចរហូតដល់ម៉ោង២ទៅ៣ទៀបភ្លឺទើបគេបញ្ឈប់។ ដោយឡែកសំលេងការ៉ាអូខេវិញ បានឮចេញមកក្រៅ និងអ្នកច្រៀងផឹកស្រវឹងមួយចំនួនបានស្រែកឡូឡាដោយគ្មានខ្លាច ក្រែងធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ដេកមិនបានគ្រប់គ្រាន់ជារៀងរាល់យប់។
បងប្អូនប្រជាពលរដ្ឋទាំងនោះបានបន្តថា បញ្ហាចោរកម្មវិញគឺកើតមានជាញឹកញាប់ ហើយ ពួកគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានដែល ព្រងើយកន្តើយមិនព្រមធ្វើការអប់រំណែនាំដល់ម្ចាស់ការ៉ាអូខេទាំងនោះ ព្រោះអាជ្ញាធរ និងសមត្ថកិច្ចជាអ្នកអនុញាតិអោយគេធ្វើអាជីវកម្ម។គេដឹងថាម្ចាស់ការ៉ាអូខេមួយចំនួន គឺជាមន្ត្រីនគរបាលទៀតផងតែបែរជាពួកគាត់មិនគោរពច្បាប់ទៅវិញ។
ប្រជាពលរដ្ឋសំណូមដល់លោកអភិបាលខេត្ត លោកអភិបាលក្រុងកំពង់ឆ្នាំងនិងមន្ទី រពាក់ពន្ធ័ មេត្តាត្រួតពិនិត្យនិងធ្វើការណែនាំដល់ម្ចាស់ហាងការ៉ាអូខេទាំង ៦កន្លែងខាង លើនេះផង ព្រោះប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដល់សុខមាលភាព និង សន្តិសុខរស់នៅប្រចាំថ្ងៃជាយូរខែរួចមកហើយ។
ទាក់ទងនឹងការរិះគន់នេះ លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ ឆ្នាំងបានថ្លែងថា លោកអរគុណចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ដំណឹងអោយអាជ្ញាធរក្រុងបានដឹង នៅថ្ងៃទី២០ឬ២១ ខែមេសា ឆ្នាំ២០១៥នេះ លោកនឹងកោះហៅម្ចាស់ហាងការ៉ាអូខេ ទាំង៦ កន្លែងនោះ មកធ្វើកិច្ចសន្យាជាមួយសាលាក្រុងអោយបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្ម ហួសម៉ោងកំណត់ពេលយប់។ ប្រសិនបើនៅតែរឹងរូសមិនព្រមអនុវត្តន៍តាមទេនោះ សាលា ក្រុងមានវិធានការណ៍ចុះបិទការធ្វើអាជីវកម្មទាំងនេះតែម្តង៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1bsPMT4