ស្គាល់គ្នា តាម Facebook ណាត់ជួបគ្នា ចូលខារ៉ាអូខេ ដាក់ថ្នាំរំលោភ បានសម្រេច ហើយគំរាម បង្ហោះវិដេអូ ព្រោះចង់រំលោភម្តងទៀត
យុវជនម្នាក់ ដែលជានិស្សិត ឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រ អង់គ្លេស ត្រូវបាន ប៉ូលីស ចាប់ខ្លួន ពីបទ រំលោភ នារីវ័យក្មេង ម្នាក់ បានសំរេច ហើយគំរាម ចង់រំលោភម្តងទៀត។ តាមប្រភពពត៌មាន បានអោយដឹងថា យុវជនខាងលើ បានស្គាល់គ្នា ជាមួយនារីរងគ្រោះ តាមរយៈ Facebook ហើយបាន Chat លេងជាមួយនាង ជាញឹកញាប់ រហូតបាន ណាត់ជួបគ្នា ចូលច្រៀង ខារ៉ាអូខេ។ ក្នុងថ្ងៃ ដែលណាត់ជួប ចូលច្រៀងខារ៉ាអូខេនោះ ពួកគេ ទាំង២នាក់ បានផឹកស៊ី ស្រវឹង ហើយ ជនល្មើសបាន លួចដាក់ថ្នាំ អោយនារីរងគ្រោះផឹក ក្នុងគោលបំណងអាក្រក់។ ក្រោយពេលផឹកស៊ី ស្រវឹង ផង និង ត្រូវថ្នាំ របស់ជនល្មើសផងនោះ នារីរងគ្រោះ ត្រូវបាន ជនល្មើស រំលោភ បានសំរេច ដល់ទៅ ចំនួន ៣ដង ឯណោះ។ ក្រោយមក រំលង បានប៉ុន្មានថ្ងៃ ជនល្មើស ជូរមាត់ ចង់រំលោភ នារីរងគ្រោះម្តងទៀត បានធ្វើការ គំរាម បង្ហោះ វិដេអូ រួមរក្ស័ ចូល ទំព័រ Facebook ទើបនារីរងគ្រោះ ដាច់ចិត្ត ទម្លាយ រឿងរ៉ាវ ប្រាប់ឪពុកម្តាយ ហើយប្តឹង អោយចាប់ខ្លួន ជនល្មើស ចាត់ការ តាមផ្លូវច្បាប់។ នេះមិនមែនជាលើកទី១ទេ សំរាប់ មិត្តយុវវ័យ ដែលប្រើប្រាស់ Facebook ខុសក្បួន រហូតដល់ កើតរឿងអាក្រក់ មកលើខ្លួនបែបនេះ៕
ដោយ៖ ខ្មែរណូត
ប្រភព៖ ហង្សមាស HDTV
from Khmernote - The best entertainment website in Cambodia http://ift.tt/1GhzQQI