រយះពេល៣ថ្ងៃ បុណ្យចូលឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ នៅខេត្ត បន្ទាយមានជ័យ មាន៤ករណី ស្លាប់មនុស្ស៣នាក់
បន្ទាយមានជ័យ ៖ ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ គេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ជាច្រើនករណី ដែលធ្វើឲ្យមនុស្សស្លាប់ និង របួសជាច្រើននាក់ផងដែរ នៅតាមបណ្តារាជធានីខេត្ត ។
ក្នុងនោះ សម្រាប់ ខេត្តបន្ទាយមានជ័យ ឯណោះវិញ រយះពេល៣ថ្ងៃ មានគ្រោះថ្នាក់ ចរាចរណ៍ ចំនួន៤លើក បណ្តាលឲ្យ ស្លាប់មនុស្ស៣នាក់ ក្នុងនោះស្រីម្នាក់ និងរងរបួសមួយចំនួនទៀត។ នេះបើយោង តាមលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន នៅយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំនេះ នៅ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាកចរាចរណ៍ ចំនួន៤លើក ដែលបណ្តាល ឲ្យស្លាប់ ៣នាក់ និងរបួសមួយចំនួន ។
លោកស្នងការបានបន្តទៀតថា ក្នុងចំណោមទាំង៤ករណីនេះ មានតែ២ ករណីនោះទេ ដែលមានលក្ខណៈធ្ងន់ធ្ងរ គឺទី១ កើតឡើង នៅ ស្រុកម៉ាឡៃ ដែលកើតឡើងរវាង រថយន្តនិងម៉ូតូ បណ្តាលឲ្យ ស្លាប់បុរសម្នាក់ និងស្រ្តីម្នាក់ និងករណីទី២ បានកើតឡើង នៅតាម ផ្លូវជាតិលេខ6 ក្នុងស្រុកព្រះនេត្រព្រះ ដែលម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ២នាក់ បានប៉ះដៃចង្កូតជាមួយ ម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល ហើយចូលក្រោមកង់រថយន្ត ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យ ក្រុមគ្រួសារយក ទៅធ្វើ បុណ្យតាមប្រពៃណី ខណៈរថយន្ត និងម៉ូតូ ត្រូវបានយក ទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយ បន្តទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1HzaNYo