Insurance

728x90

ស្រោមអនាម័យ ក្លែងក្លាយ ៣លានកញ្ចប់ ត្រូវប៉ូលីសចាប់បាន ខណៈពេល កំពុងចរាចរណ៍ លក់ពេញខេត្ត

ចិន៖ ប៉ូលីស ក្រុង Shanghai បានចាប់ខ្លួន មនុស្ស ៩នាក់ ពាក់ពន្ធ័ នឹងការ ផលិតស្រោមអនាម័យ ក្លែងក្លាយ បន្លំម៉ាកសញ្ញា Jissbon and Durex យ៉ាងច្រើនសន្ធឹកសន្ធាប់ឯណោះ។ តាមប្រភពពត៌មាន បានអោយដឹងថា ស្ត្រីម្នាក់ ព្រមជាមួយ គ្នីគ្នា ប៉ុន្មាននាក់ទៀត បានជាប់សង្ស័យថា លួចផលិតស្រោមអនាម័យ ក្លែងក្លាយ អស់រយៈពេលជិតមួយឆ្នាំមកហើយ នៅក្នុងស្រុក Yangpu ទីក្រុង Shanghai ដែលនេះជាការរាយការណ៍ ដែលទទួលបាន។ ស្រោមអនាម័យ ដែលផលិតរួច ត្រូវបានចែកចាយលក់ ពេញ ៨ ខេត្តក្រុង ដូចជា Shanghai, Henan, Anhui, Zhejiang, Hubei, Guangdong, Jiangsu និង Shaanxi។ បើតាមអ្នកជំនាញ ខាងពិនិត្រ គុណភាព បានអោយដឹងថា ស្រោមអនាម័យ ក្លែងក្លាយ ទាំងនេះ ត្រូវបាន គេលក់ ទៅអោយសណ្ឋាគារ តូចៗ តាមខេត្ត ទាំងនោះ ហើយគុណភាពទាបបំផុត របស់វា មានផ្ទុកសារធាតុពុល យ៉ាងច្រើនផងដែរ ជាហេតុបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់៕

ដោយ៖ ខ្មែរណូត

ប្រភព៖ បរទេស

fakecondom3edited

fakecondom1edited fakecondom2edited



from Khmernote - The best entertainment website in Cambodia http://ift.tt/1blxDGh
ស្រោមអនាម័យ ក្លែងក្លាយ ៣លានកញ្ចប់ ត្រូវប៉ូលីសចាប់បាន ខណៈពេល កំពុងចរាចរណ៍ លក់ពេញខេត្ត ស្រោមអនាម័យ ក្លែងក្លាយ ៣លានកញ្ចប់ ត្រូវប៉ូលីសចាប់បាន ខណៈពេល កំពុងចរាចរណ៍ លក់ពេញខេត្ត Reviewed by yim PH on 9:00 PM Rating: 5

Entertainment

ads
Powered by Blogger.