Insurance

728x90

ស្នាមចំណុចតូច នៅលើសម្បក គ្រាប់ឈូក មិនមាននរណា ចាក់បញ្ចូលសារធាតុទេ គឺជាស្នាមធម្មជាតិ

ភ្នំពេញ ៖ នៅលើសម្បកគ្រាប់ឈូក មានចំណុចស្នាមតូចមួយ ដែលសង្ស័យមានអ្នកណាចាក់បញ្ចូល សារធាតុតាមម្ជុលនោះ តាមពិតគឺជាស្នាមធម្មជាតិរបស់វា មិនមាននរណាចាក់ឡើយ ។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះផ្សាយអត្ថបទមួយ មាន ចំណងជើងថា «ផ្លែឈូកដាក់លក់ នៅខេត្តស្វាយរៀង មានស្នាមម្ជុលចាក់គ្រប់គ្រាប់» ដែលបណ្ដាលឲ្យ ប្រិយមិត្តអ្នកអានមួយចំនួន មានការភ្ញាក់ផ្អើល និងមានការភ័យខ្លាច ប៉ះពាល់ដល់សុខភាព ។

ដោយសារតែពិបាក ក្នុងការស្វែងរកអ្នកដែលដឹងច្បាស់ អំពីរឿងស្នាមតូច នៅលើសម្បកគ្រាប់ឈូកនេះ ទើបលោក ប៉ោ សេដ្ឋា និពន្ធនាយករង មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចំណាយពេលមួយព្រឹក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៥ នេះ ដើម្បីទៅរកបឹង ដែលមានឈូក ក្នុងបំណងស្វែងរកការពិតថា តើឈូកដែលដុះ នៅក្នុងបឹងជាលក្ខណៈ ធម្មជាតិនោះ មានចំណុចជាំតូច នៅលើសំបកគ្រាប់ឈូកដែរឬទេ ?

ការធ្វើដំណើរនៅលើដងផ្លូវជាតិលេខ ៦A ដោយឆ្ពោះទៅឆ្លងកាត់ស្ពានព្រែកតាមាក់ រួចបន្តទៅមុខទៀត ប្រមាណជា ២០គីឡូម៉ែត្រ។ ដោយសារតែប្រជាកសិករ នៅលើទឹកដីនោះ មានទម្លាប់ដាំឈូកក្នុងស្រែ ដូច្នេះខែនេះ មិនទាន់មានទឹក ហេតុនេះឈូកក៏មិនមានដែរ ក៏ត្រឡប់មកភ្នំពេញវិញ ដើម្បីស្វែងរកនៅ តាមសងខាងផ្លូវ ។ នៅម៉ោង ១០ និង២៥នាទី ក៏ប្រទះឃើញបំណែកបឹងឈូកមួយ ដែលសល់ពីការ ចាក់ដីលុបទាំងសងខាង គឺនៅម្ដុំស្ពានទី៦ ភូមិ-ឃុំបាក់ខែងលើ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅ លើកំណាត់ផ្លូវជាតិលេខ៦A ។ លោក ប៉ោ សេដ្ឋា និងសហការី គឺលោក ខា ដា បានចុះទៅបឹងឈូក ដែលមិនសូវសម្បូរផ្លែឈូកនោះ ជាសំណាងល្អ ពួកគេបានប្រទះឃើញផ្លែឈូក ៣ផ្លែ មានគ្រាប់ធំ ល្មម ដែលអាចឲ្យពួកគេពិនិត្យឃើញការពិតដោយងាយស្រួល ជុំវិញបញ្ហាចំណុចជាំតូចនោះ ។

លោក ប៉ោ សេដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះ «បឹងដែលនៅសល់ផ្ទៃដ៏តូចនេះ ពុំមានអ្នកយាមកាមទេ គឺ ទុកចោល, វាពោរពេញទៅដោយដើមឈូក និងកំប្លោកខ្លះ ប៉ុន្តែមិនសម្បូរផ្លែឈូកទេ ហើយផ្លែឈូក នោះ ភាគច្រើននៅតូចៗទៀត តែសំណាងល្អ ពួកខ្ញុំបានរកឃើញផ្លែឈូកធំល្មមចំនួន ៣, ពួកខ្ញុំក៏ ពិនិត្យទៅលើផ្លែឈូកទាំង៣នោះ គឺឃើញមានចំណុចស្នាមជាំតូចមួយនៅលើសម្បកគ្រាប់ឈូក នីមួយៗ ដូចផ្លែឈូកដែលខ្ញុំបានពិនិត្យ និងទិញកាលពីល្ងាច (២២ មេសា ២០១៥) ព្រមទាំងផ្លែ ឈូកដែលខ្ញុំ និងភរិយាខ្ញុំ បានទិញនៅក្បាលស្ពានតាហោខាងលិច ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នោះដែរ ។ ដូច្នេះ ខ្ញុំហ៊ានអះអាងថា ចំណុចជាំតូចនោះ មិនមែនជាស្នាមម្ជុលដែល គេចាក់សារធាតុបញ្ចូលទៅក្នុងគ្រាប់ឈូកទេ វាគឺជាស្នាមធម្មជាតិសុទ្ធសាធរបស់វា»។

កាលពីល្ងាចម៉ោង ៥ និង៤០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅផ្លូវលំកាប់គោ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ប៉ោ សេដ្ឋា បានពិនិត្យផ្លែឈូកនៅក្នុង កញ្ឆេរបស់បុរសម្នាក់ ដែលដើរលក់ផ្លែឈូក គឺឃើញមានស្នាមជាំតូចមួយនៅលើសម្បកគ្រាប់ឈូកគ្រប់ សម្បកនីមួយៗ ។

បុរសដឹកផ្លែឈូកលក់ តាមកង់ វ័យជាង ៤០ឆ្នាំ ឈ្មោះ ឡុង ចម្រើន បានប្រាប់លោក ប៉ោ សេដ្ឋា ថា «ខ្ញុំបានលក់ផ្លែឈូកនេះជាច្រើនឆ្នាំមកហើយ គឺឃើញស្នាមជាំតូចមួយនេះតែអញ្ចឹង! គ្មានអ្នកណាយកម្ជុលមកចាក់ទេ, តាមខ្ញុំយល់ចំណុចជាំនេះ ប្រហែលជាផ្លូវដង្ហើមគ្រាប់ឈូកហើយមើលទៅ គឺប្រៀប ដូចជាមនុស្សយើងមានផ្សិតអញ្ចឹងដែរ។ ចំណុចជាំខ្លះយើងមើលមិនឃើញ មកពីវាកប់នៅខាងក្នុង សម្បកផ្លែឈូក បើយើងហែកវាយកចេញមកក្រៅ គឺវាមានស្នាមជាំតូចមួយគ្រប់តែគ្រាប់ហ្នឹង»។

ហេតុនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមអំពាវនាវ ដល់ប្រិយមិត្តអ្នកអាន ក៏ដូចប្រជាជនទូទៅ ដែរ គឺឈប់ព្រួយបារម្ភអំពីបញ្ហាចំណុចជាំតូច ដែលមាននៅលើសម្បកគ្រាប់ឈូកនេះទៀតទៅ ពីព្រោះ វាជាលក្ខណៈធម្មជាតិសុទ្ធសាធរបស់វា គឺមិនមានអ្នកណាចាក់សារធាតុបញ្ចូលឡើយ ៕

T-0179

T-0224 T-0225 T-0226 T-0227 T-0228 T-0229

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1blxDGa
ស្នាមចំណុចតូច នៅលើសម្បក គ្រាប់ឈូក មិនមាននរណា ចាក់បញ្ចូលសារធាតុទេ គឺជាស្នាមធម្មជាតិ ស្នាមចំណុចតូច នៅលើសម្បក គ្រាប់ឈូក មិនមាននរណា ចាក់បញ្ចូលសារធាតុទេ គឺជាស្នាមធម្មជាតិ Reviewed by yim PH on 9:00 PM Rating: 5

Entertainment

ads
Powered by Blogger.