Insurance

728x90

យុគ ចិន្ដា មិនខ្លាច ចន ច័ន្ទលក្ខិណា អន់ចិត្ត

ភ្នំពេញ៖ បន្ទាប់ពីកម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» បានបញ្ចប់នូវរឿងរ៉ាវ ចម្រូងចម្រាសរវាងអ្នកគាំទ្រ កេសី និងអ្នកគាំទ្រគង់កា ខណៈកម្មវិធីហាក់ នៅតែលងបន្លាចអារម្មណ៍ ទស្សនិកជនជានិច្ច ព្រោះអ្នកទទួលជ័យលាភីគឺកញ្ញា គង់កា ហាក់ត្រូវបានសំអិត សំអាងសម្លៀកបំពាក់ល្អៗឆ្ងាយជាង កេសី ដាច់ ទោះបីជាសមត្ថភាពពួកនាងទាំងពីរ ប្រហាក់ប្រហែលគ្នា ប៉ុន្តែ គង់កា បានវ៉ាដាច់ កេសី ទៅហើយ ។


ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា អ្នកគាំទ្រនាង កេសី ហាក់នៅតែមិនអស់ចិត្ត ជាមួយភាពមិនយុត្តិធម៌នេះ ព្រោះអ្វីដែលនាងនិយាយ បានក្លាយជាការពិត មុនពេលផ្ទុះជម្លោះ ។ ចន ច័ន្ទលក្ខិណា បាននិយាយរួចហើយថា គង់កា នឹង ក្លាយជាម្ចាស់ពាន ដោយសារតែភាពលំអៀងមិនស្មើគ្នា ។ អ្នកនាងមិនបាននិយាយអ្វីទៀតទេ គ្រាន់តែ Share ការនិយាយផ្សេងៗ របស់អ្នកគាំទ្រ កេសី ដែលស្ដីបន្ទោសថា «កម្មវិធីលំអៀងហួសហេតុ» ។


ដោយឡែក អ្នកនាង យុគ ចិន្តា ជាគណៈកម្មការបាននិយាយថា អ្នកនាងមិនបានព្រួយបារម្ភខ្លាច ចន ច័ន្ទលក្ខិណា អន់ចិត្តនោះទេ ទោះបីជាកន្លងមក ធ្លាប់មានជម្លោះពាក្យសម្ដី តាមបណ្ដាញសង្គមនានាក៏ដោយ ។ ការបោះឆ្នោតធ្វើឡើងដោយសុក្រិតបំផុត គណៈកម្មការ គ្មានអ្នកណាដឹងថា អ្នកណាបោះឲ្យអ្នកណាទេ ។ ការកាត់សេចក្ដីធ្វើឡើង ទៅតាមការមើលឃើញ ជាក់ស្ដែងរបស់បេក្ខនារី ។ ចំណែកឯ កេសី ខ្លួនឯងក៏ដឹងដែរថា ខ្លួនមានសមត្ថភាពប៉ុណ្ណា កម្រិតណា គឺមានតែសាមីខ្លួនទេ ដែលដឹងរឿងនេះច្បាស់ ។ ចំណែកឯកម្មវិធី នឹងមានដូចកាលទី២បន្តទៀត ព្រោះកម្មវិធីនឹង បង្ហាញសម្រស់នារីខ្មែរ ដើម្បីឲ្យពិភពលោកដឹងថា នារីខ្មែរក៏ស្អាត និងមានសមត្ថភាពមិនចាញ់បរទេសឡើយ ។


តែទស្សនិកជនសង្កេតឃើញថា អ្នកនាង យុគ ចិន្តា បានប្រាសចាកនៅសីលធម៌ របស់គណៈកម្មការ ព្រោះអ្នកនាង បានសម្ដែងតួជ្រុលក្នុងពេលដែល ចាន់ គង់កា កំពុងតែបង្ហាញសមត្ថភាពថតផ្សាយផ្ទាល់ ។ អ្នកនាងបានហ៊ោកញ្រ្ជៀវ ពីតុគណៈកម្មការ ដែលគ្មានគណៈកម្មការណាធ្វើបែបនេះទេ ។ គណៈកម្មការគួរតែនៅកណ្ដាល និងអធ្យាក្រិត ប៉ុន្តែ យុគ ចិន្តា បានដើរតាមគន្លងមួយ ដែលអាក្រក់មើលបំផុត ។ សកម្មភាពបែបនេះ ត្រូវបានមហាជន ក៏ដូចជាអ្នកទស្សនាផ្ទាល់មើលឃើញ យ៉ាងច្បាស់ក្រឡែតថា យុគ ចិន្ដា ជាអ្នកគាំទ្របេក្ខនារី គង់កា ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


MrMSP-0007


MrMSP-0011 MrMSP-0010 MrMSP-0009 MrMSP-0008






from Khmernote - The best entertainment website in Cambodia http://ift.tt/1F2t0bM
យុគ ចិន្ដា មិនខ្លាច ចន ច័ន្ទលក្ខិណា អន់ចិត្ត យុគ ចិន្ដា មិនខ្លាច ចន ច័ន្ទលក្ខិណា អន់ចិត្ត Reviewed by yim PH on 9:45 PM Rating: 5

Entertainment

ads
Powered by Blogger.