Insurance

728x90

៤​នាក់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​រក្សាទុក ចែកចាយ​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ខេត្ត​ព្រះសីហនុ​៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ បាន​រក្សាទុក និង​ចែកចាយ​ថ្នាំញៀន ត្រូវបាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​នាយ​ប់​ថ្ងៃទី​២១ និង​២២ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

លោក​វរសេនីយ៍ទោ តាក សា​រិ​ទ្ឋ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​ថ្នាំញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ការចាប់​ឃាត់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​កម្លាំង​របស់លោក​ធ្វើការ​ស៊ើបអង្កេត​អស់​ជាច្រើន​សប្តាហ៍​កន្លងមក​។ ប៉ុន្តែ​កាលនោះ ដោយ​ពុំទាន់​វត្ថុតាង​ច្បាស់លាស់ ទើប​សមត្ថកិច្ច​ពុំទាន់​ចាប់ខ្លួន​ពួកគេ​។ រហូតដល់​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៤ វេលា​ម៉ោង​២៣ និង​១៥​នាទី​ខណៈពេល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ទើប​កម្លាំង​របស់លោក ចុះ​ធ្វើការ​ឃាត់ខ្លួន​ដោយ​រឹបអូស​បាន​ទាំង​វត្ថុតាង​។

លោក​បាន​បន្តថា ជនសង្ស័យ​ទាំង​៤​នាក់​មានឈ្មោះ ទី​១-​ឈ្មោះ ចាន់ ដា​វិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​៣ សង្កាត់​លេខ​២​ក្រុង ខេត្ត​ព្រះសីហនុ​(​ពីបទ​ចែកចាយ​គ្រឿងញៀន​), ទី​២-​ឈ្មោះ សូ ថា​វី​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ បច្ចុប្បន្ន​ស្នាក់​ស្នាក់នៅ​ផ្ទះជួល ភូមិ​៣ សង្កាត់​លេខ​២​ក្រុង ខេត្ត​ព្រះសីហនុ (​ពីបទ​ចែកចាយ​គ្រឿងញៀន​)​។ វត្ថុតាង​ដែល​រឹបអូស​បាន​មាន​៖ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មិន​ចំនួន​០១​កញ្ចប់​ធំ​ស្មើនឹង​៧.៨​ក្រាម -​ម៉ូតូ​ចំនួន​០២​គ្រឿង -​ជញ្ជឹង​ថ្លឹង​ចំនួន​០១ -​ទូរស័ព្ទដៃ​០៤​គ្រឿង -​កាបូប​លុយ​០១ -​ថង់​ផ្លា​ស្ទិ​ក​១​ដុំ​។

ហើយ​នៅ​យប់​ថ្ងៃទី​២២​មេសារ​ឆ្នាំ​២០១៥​វេលា​ម៉ោង​០១ និង​០០ នាទី​យប់ ដោយបាន​ឃាត់ខ្លួន បាន​ជនសង្ស័យ​២​នាក់​បន្ថែមទៀត​ក្នុងនោះ​មាន ទី​១-​មានឈ្មោះ ង្វៀង កុង​ដឹក​តឿ​ង ភេទ ប្រុស អាយុ​៣៧​ឆ្នាំ​ជនជាតិ​វៀតណាម​មានមុខ​របរ​ចឹ​ញ្ចឹ​ម​បង្គារ មាន​ទីលំនៅ​ទីក្រុង​ហូជីមិញ (​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​)​ទី​២-​មានឈ្មោះ ឡេ ជី​គីម​ថូ ភេទ ស្រី អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ខេត្ត​ហា​ទៀង ប្រទេស​វៀតណាម​។​ប្រភព​ដ៏​ដែល​បាន​បន្តថា ក្នុង​យុ​ទ្ឋ​នា​ការចុះ​បង្ក្រាប​នេះដែរ សមត្ថកិច្ច​បាន​រកឃើញ​នូវ​វត្ថុតាង​មួយចំនួន​រួមមានៈ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មិន​ចំនួន​៤​កញ្ចប់​ស្មើនឹង​១៤​ក្រាម -​ម៉ូតូ​ចំនួន​០២​គ្រឿង -​ជញ្ជឹង​ថ្លឹង​ចំនួន​០៣​គ្រឿង -​ដប​ជក់​ចំនួន​០៣- ថង់​ផ្លា​ស្ទិ​ក​១​ដុំ​ធំ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួមជាមួយ​វត្ថុតាង​កំពុង​ត្រូវបាន​កំលាំង​សមត្ថកិច្ច​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​និតិ​វិធី​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-22-04-2015-26 KA-22-04-2015-27


http://ift.tt/1OexvtX
៤​នាក់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​រក្សាទុក ចែកចាយ​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ៤​នាក់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​រក្សាទុក ចែកចាយ​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ Reviewed by yim PH on 9:17 PM Rating: 5

Entertainment

ads
Powered by Blogger.