Insurance

728x90

រថយន្ត​សាំ​យ៉ុង បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ទៅបុក​រថយន្ត​កូរ៉េ​ក្រឡាប់​ធ្លាក់​ស្រែ ទាំង​២​គ្រឿង​របួសធ្ងន់​ស្រាល​៤​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយសារតែ​រថយន្ត​សាំ​យ៉ុង​បើក​ជែង​វ៉ា​រថយន្ត​មួយគ្រឿង​ទៅបុក និង​រថយន្ត កូរ៉េ​មួយគ្រឿង ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​ក្រឡាប់​ធ្លាក់​ស្រែ ។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​២១ ខែមេសា​ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌​បាន​និយាយ​អោយដឹងថា រថយន្ត​បង្កហេតុ​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2A-8429 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ចំណែក​ភាគី​ម្ខាង​ទៀត ជា រថយន្ត​កូរ៉េ ម៉ាក​ហ៊ី​យ៉ាន់ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-2300​បើកបរ​ដោយ​បុរស មិន​ស្គាល់ឈ្មោះ​ដូចគ្នា ។

ប្រភព​ដដែល​បាន​បន្តថា​៖ មុនពេល​កើតហេតុ រថយន្ត​សាំ​យ៉ុង ដែលជា​រថយន្ត​ដឹក​អ្នកដំណើរ បានធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​ទៅ​ភ្នំពេញ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​ពេលមកដល់ ចំណុចកើតហេតុ​បាន​បើក​ជែង​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ស្រាប់តែ​ទៅបុក​ជា មួយ​រថយន្ត​កូរ៉េ ដែល​បើក​មកពី​ខាងមុខ យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​រថយន្ត​ទាំងពីរ​គ្រឿង​ក្រឡាប់​ធ្លាក់​ចេញពី​ថ្នល់ជាតិ​មកក្រោម​ថ្នល់ ។ ក្នុង​ហេតុការណ៍​នោះ​បណ្តាល អោយ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ទាំងសងខាង​បាន​រងរបួស​ធ្ងន់ធ្ងរ និង​ស្ត្រី​២​នាក់​ទៅទៀត​ដែល​ជិះ​លើ​រថយន្ត​សាំ​យ៉ុង​បាន​រងរបួស​ស្រាល ។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌​បាន​បន្តថា​៖ ដោយសារតែ​អ្នកបើកបរ​រថយន្ត​បាន​រង របួសធ្ងន់ និង ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ក្រុងភ្នំពេញ​ផង​នោះ​ទើប​មិនទាន់​ស្គាល់​អត្តសញ្ញាណ ។ ចំពោះ​មូលហេតុ​គ្រោះ​ខាងលើ​សមត្ថកិច្ច​បាន សន្និដ្ឋាន ថា គឺ “​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​” ។ ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​ស្ទូច​យកមក​រក្សាទុក​នៅ ការិយាល័យ​ចរាចរ​ណ៌​ផ្លូវគោក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-22-04-2015-30 KA-22-04-2015-31 KA-22-04-2015-33


http://ift.tt/1JbIxwC
រថយន្ត​សាំ​យ៉ុង បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ទៅបុក​រថយន្ត​កូរ៉េ​ក្រឡាប់​ធ្លាក់​ស្រែ ទាំង​២​គ្រឿង​របួសធ្ងន់​ស្រាល​៤​នាក់​ រថយន្ត​សាំ​យ៉ុង បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ទៅបុក​រថយន្ត​កូរ៉េ​ក្រឡាប់​ធ្លាក់​ស្រែ ទាំង​២​គ្រឿង​របួសធ្ងន់​ស្រាល​៤​នាក់​ Reviewed by yim PH on 9:33 PM Rating: 5

Entertainment

ads
Powered by Blogger.