អត្ថប្រយោជន៍ ៥យ៉ាង ទទួលបានពី អាកាសធាតុក្ដៅ
បរទេស៖ សម្រាប់មនុស្សមួយចំនួនប្រហែលជាមិនសូវ ចូលចិត្តប៉ុន្មានទេ អំទ្បុងពេលរដូវក្ដៅនោះ ដោយពួកគេយល់ឃើញថា រដូវក្ដៅ អាចធ្វើឲ្យបែកញើស និងស្បែកខូចបាន ។ ប៉ុន្តែអ្នកមានដឹងទេថា រដូវក្ដៅផ្តល់ផលប្រយោជន៍អ្វីខ្លះចំពោះសុខភាព?
ខាងក្រោមនេះ ជាអត្ថប្រយោជន៏ទាំង៥យ៉ាងទទួលបាន ពីអាកាសធាតុក្ដៅ៖
១. ទទួលបានពន្លឺព្រះអាទិត្យបន្ថែម
តាមរយៈការប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យ អាចជួយបង្កើនកម្រិតជាតិវីតាមីន D នៅក្នុងរាងកាយបន្ថែម ដែលវីតាមីន D ជួយការពារជំងឺមហារីក ផ្តល់ថាមពល និងរក្សាឆ្អឹងរបស់អ្នកឲ្យរឹងមាំ ។
២. សុខភាពល្អ
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការធ្វើលំហាត់ប្រាណ ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ អាចជួយឲ្យអ្នក មានសុខភាពល្អ ។
៣. បង្កើនការចងចាំ
ពន្លឺព្រះអាទិត្យ មិនត្រឹមតែជួយឲ្យអ្នក មានអារម្មណ៍ស្រស់ថ្លានោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការចងចាំរបស់អ្នកទៀតផង ។
៤. មានសុវត្ថិភាពខ្ពស់
ការសិក្សាបានបង្ហាញឲ្យដឹងថា អាកាសធាតុត្រជាក់ គឺមានអត្រានៃការស្លាប់ខ្ពស់ជាងអាកាសធាតុក្ដៅ ។
៥. ជួយដល់សុខភាពបេះដូង និងសួត
រដូវរងារអាចនឹងផ្ដល់ផលអវិជ្ជមានដល់សុខភាព ប៉ុន្តែចំពោះរដូវក្ដៅវិញ អាចជួយបង្កើនសុខភាពបេះដូង និងសួតឲ្យមាន ភាពប្រសើរទ្បើងថែមទៀត ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1CnzPCS