បុរសម្នាក់អង្គុយតខ្សែភ្លើងគ្មានបច្ចេកទេសត្រូវចរន្តភ្លើងឆក់ប្រកាច់ស្លាប់ភ្លាម
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវចរន្តអគ្គីសនីខ្សែភ្លើងឆក់ស្លាប់ ទោះយ៉ាងណាក្រុមគ្រួសារបានដឹកបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ដោយ សារតែបុរសរងគ្រោះបានតខ្សែភ្លើងគ្មានបច្ចេកទេសមិនបានបិទបារ៉ែតភ្លើង។ ហេតុការណ៍នេះបានកើត ឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ នៅក្នុងនិងផ្ទះជនរងគ្រោះស្ថិត នៅក្នុងភូមិ អូរកំណប់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖បុរសរងគ្រោះឈ្មោះ ន៉ន ភី អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែចំការ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្រពន្ឋនិងកូនប្រុស២នាក់ តែប្រពន្ឋនិងកូនបានចុះ ចោល ជនរងគ្រោះរយះពេល២ឆ្នាំមកហើយ បច្ចុប្បន្នជនរងគ្រោះរស់នៅជាមួយម្តាយចាស់ម្នាក់ឈ្មោះ នួន ភឿក អាយុ៧៩ឆ្នាំ ។
អ្នកជិតខាងនៅកន្លែងកើតហេតុបានអោយដឹងថា៖មុនពេលកើតហេតុគេបានឃើញជនរងគ្រោះអង្គុយតខ្សែរភ្លើងនៅក្រោមផ្ទះតែម្នាក់ឯង មួយសន្ទុះក្រោយមក ក៏ស្រាប់តែឃើញផ្កាផ្ទុះភ្លើងបែក ខ្ចាយពេញ ក្រោម ផ្ទះ ពេលរត់មកមើលក៏ឃើញជនរងគ្រោះដេកសន្លប់នៅលើដីបែកពពុះមាត់នៅក្រោមផ្ទះ បាត់ទៅ ហើយ។ ឃើញដូច្នេះអ្នកភូមិក៏បាននាំគ្នាម្នីម្នាលើកជនរងគ្រោះដាក់លើរ៉ឺម៉ក់ ដឹកមកមន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង ដើម្បីអោយគ្រូពេទ្យជួយសង្គ្រោះជីវិត ប៉ុន្តែពេលគ្រូពេទ្យធ្វើការពិនិត្យជីបចរជនរងគ្រោះ ក៏បានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពជនរងគ្រោះត្រូវបានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យខេត្តជួយដឹកបញ្ជូនមកកាន់លំនៅដ្ឋាន ដើម្បី ចាត់ចែងធ្វើបុណ្យទានតាមប្រពៃណីក្រោយការស្តាយស្រណោះយ៉ាងខ្លាំងពីក្រុមគ្រួសារ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1BXBVKK