ក្មេងស្ទាវបើកម៉ូតូក្នុងល្បឿនបះសក់ពេលយប់បានបុកជាមួយម៉ូតូ១គ្រឿងទៀតពេញទំហឹងអ្នកជិះផ្លោងចេញពីម៉ូតូបាក់ ជើង២កំណាត់ម្នាក់ និង២នាក់ទៀតរបួសធ្ងន់និងស្រាល
ខេត្តកណ្តាល៖ យុវជនម្នាក់បើកម៉ូតូវីវ៉ាក្នុងល្បឿនបះសក់ទាំងយប់បានបុកជាមួយម៉ូតូ១គ្រឿងឌុបគ្នា២នាក់ បញ្ច្រាសទិសគ្នា លាន់ស្នូរដូចគេវាធុងសាំងបណ្តាលឲ្យអ្នកជិះលើម៉ូតូ ផ្លោងហោះធ្លាក់រាយប៉ាយលើថ្នល់ របួសរដូករណែលដោយយុវជនជិះម៉ូតូវីវ៉ារងរបួសបែកមុខ និងបាកភ្លៅបានស្មងជើងខាងឆ្វេង ចំណែងយុវជនភាគីម្ខាងទៀតរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រនេះបានកើតឡើងនៅវេលាម៉ោង២០ និង២៥នាទីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១១០ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ហេង រតនា ហៅ ចាបចៀន ភេទប្រុស អាយុ២០ឆ្នាំ ជាកសិករ បើកបរមិនពាក់មួក ជិះម៉ូតូម៉ាក វីវ៉ា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរៀប1G-0838 មានទីលំនៅភូមិបារ៉ែនក្រោម ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើរពីត្បូងមកជើង លុះពេលមកដល់ចំណុចកើតហតុបានបុកម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1ភ្នំពេញ1CU-7388 អ្នកបើកបរដោយឈ្មោះ ហ៊ួត វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ (មិនពាក់មួក) មានទីលំនៅភូមិលេខ៣ ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ ឡេង យាន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំជាមួយគ្នាដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលដោយយុវជនជិះម៉ូតូវីវ៉ារងរបួសបែកមុខ និងបាកភ្លៅបានស្មងជើងខាងឆ្វេង ចំណែងយុវជនភាគីម្ខាងទៀតរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ បន្ទាប់ពីកើតហេតុ នគរបាលប៉ុស្តិ៍ឃុំស្វាយប្រទាលបានជួយអន្តរាគមន៍ ដោយបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបឋមនៅមន្ទីរពេទ្យបង្អែកស្អាង ។ ចំណែកម៉ូតូ ទាំង០២គ្រឿងខូចខាតធ្ងន់ ហើយបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាល ស្រុកស្អាងរងចាំដោះស្រាយពេលក្រោយ ៕
http://ift.tt/1JM8UXq