Insurance

728x90

ក្មេងស្ទាវ​បើក​ម៉ូតូ​ក្នុង​ល្បឿន​បះសក់​ពេលយប់​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ពេញទំហឹង​អ្នកជិះ​ផ្លោង​ចេញពី​ម៉ូតូ​បាក់ ជើង​២​កំណាត់​ម្នាក់ និង​២​នាក់​ទៀត​របួសធ្ងន់​និង​ស្រាល​

​ខេត្តកណ្តាល​៖ យុវជន​ម្នាក់​បើក​ម៉ូតូ​វីវ៉ា​ក្នុង​ល្បឿន​បះសក់​ទាំងយប់​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​២​នាក់ បញ្ច្រាសទិស​គ្នា លាន់​ស្នូរ​ដូច​គេ​វា​ធុងសាំង​បណ្តាល​ឲ្យ​អ្នកជិះ​លើ​ម៉ូតូ ផ្លោង​ហោះ​ធ្លាក់​រាយប៉ាយ​លើ​ថ្នល់ របួស​រដូករណែល​ដោយ​យុវជន​ជិះ​ម៉ូតូ​វីវ៉ា​រងរបួស​បែក​មុខ និង​បាក​ភ្លៅ​បាន​ស្មងជើង​ខាងឆ្វេង ចំណែង​យុវជន​ភាគី​ម្ខាង​ទៀត​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍រ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២០ និង​២៥​នាទី​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១១០ ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។​


សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ ហេង រតនា ហៅ ចាប​ចៀន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កសិករ បើកបរ​មិន​ពាក់មួក ជិះ​ម៉ូតូ​ម៉ាក វីវ៉ា សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរៀប​1G-0838 មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល បានធ្វើ​ដំណើរ​ពី​ត្បូង​មក​ជើង លុះ​ពេលមកដល់​ចំណុច​កើត​ហ​តុ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​1​ភ្នំពេញ​1CU-7388 អ្នកបើកបរ​ដោយ​ឈ្មោះ ហ៊ួ​ត វុទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ (​មិន​ពាក់មួក​) មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល រួម​ដំណើរ​ជាមួយ​ឈ្មោះ ឡេង យាន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ដោយ​យុវជន​ជិះ​ម៉ូតូ​វីវ៉ា​រងរបួស​បែក​មុខ និង​បាក​ភ្លៅ​បាន​ស្មងជើង​ខាងឆ្វេង ចំណែង​យុវជន​ភាគី​ម្ខាង​ទៀត​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​។ ។


​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​៖ បន្ទាប់ពី​កើតហេតុ នគរបាល​ប៉ុស្តិ៍​ឃុំ​ស្វាយ​ប្រទាល​បាន​ជួយ​អន្តរាគមន៍ ដោយ​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះ​បឋម​នៅ​មន្ទីរពេទ្យបង្អែក​ស្អាង ។ ចំណែក​ម៉ូតូ ទាំង​០២​គ្រឿង​ខូចខាត​ធ្ងន់ ហើយ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល ស្រុក​ស្អាង​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕ ​


KA-16-04-2015-13 KA-16-04-2015-11 KA-16-04-2015-12




http://ift.tt/1cxMa2v
ក្មេងស្ទាវ​បើក​ម៉ូតូ​ក្នុង​ល្បឿន​បះសក់​ពេលយប់​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ពេញទំហឹង​អ្នកជិះ​ផ្លោង​ចេញពី​ម៉ូតូ​បាក់ ជើង​២​កំណាត់​ម្នាក់ និង​២​នាក់​ទៀត​របួសធ្ងន់​និង​ស្រាល​ ក្មេងស្ទាវ​បើក​ម៉ូតូ​ក្នុង​ល្បឿន​បះសក់​ពេលយប់​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ពេញទំហឹង​អ្នកជិះ​ផ្លោង​ចេញពី​ម៉ូតូ​បាក់ ជើង​២​កំណាត់​ម្នាក់ និង​២​នាក់​ទៀត​របួសធ្ងន់​និង​ស្រាល​ Reviewed by yim PH on 1:41 PM Rating: 5

Entertainment

ads
Powered by Blogger.