ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាលួចនៅតាមឆ្នេរអូរឈើទាល ត្រូវឃាត់ខ្លួន
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានទាំងអនីតិជន៣នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព លួចទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋ នៅតំបន់ឆ្នេរអូរឈើទាល កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥។
លោកអនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍នគរបាលរដ្ឋាបាលសង្កាត់លេខ៤ បានបញ្ជាក់ថា ការស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យ ទាំងនេះ បានធ្វើឡើងក្រោយ ពីមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋជុំវិញការ បាត់បង់សម្ភារៈ នៅឆ្នេរអូរឈើទាល កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។ ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ជុំវិញការបាត់ ទ្រព្យ និងសម្ភារៈ ខណៈកំពុងលេងទឹកសមុទ្រ នៅឆ្នេរអូរឈើទាលនោះ។ ស្នងការនគរបាលខេត្ត លោកឧត្តម សេនីយ៍ ជួន ណរិន្ទ បានបញ្ជាឲ្យនគរបាលជំនាញ និងនគរបាល មូលដ្ឋាន ចុះទៅធ្វើការស្រាវជ្រាវ ជាបន្ទាន់ រហូតចាប់បាន ជនសង្ស័យទាំង ៦នាក់ នោះ។
មុខសញ្ញា សង្ស័យទាំង៦នាក់ រួមមាន ទី១-ឈ្មោះ ប្រុស ដារី ភេទស្រី អាយុ១៦ឆ្នាំ ទី២-ឈ្មោះ ម៉ៅ រី ភេទស្រី អាយុ១៥ឆ្នាំ ទី៣-ឈ្មោះ សេង ជួច ភេទស្រី អាយុ១៣ឆ្នាំ ទី៤-ឈ្មោះ ហង្ស ស្រីនិច ភេទស្រី អាយុ១៣ឆ្នាំ ទី៥-ឈ្មោះ ទី ធីតា ភេទស្រី អាយុ១៣ឆ្នាំ និងទី៦-ឈ្មោះ ស្វាយ ថន ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកទួលផលចោរកម្ម។ក្រោយការចាប់ខ្លួន មុខសញ្ញាទាំងនេះ សមត្ថកិច្ច បានដកហូត វត្ថុតាង រួមមាន៖ កាបូបយួរដៃពណ៌ក្រហម ចំនួន០១ កូនសោរ រថយន្ត ចំនួន០១,ទូរស័ព្ទ ចំនួន០១គ្រឿង និងលុយចំនួន៥០$។
លោកអនុសេនីយ៍ទោ បន្តថាដោយពិនិត្យលើនីតិវិធី ក្នុងការអនុវត្តជំនាញ លោកឧត្តម សេនីយ៍ ស្នងការនគរបាលខេត្ត បានពិភាក្សារជាមួយ នឹងស្ថាប័នតុលាការ ហើយក៏សម្រេចឃាត់ខ្លួន មុខសញ្ញាសង្ស័យចំនួន៣នាក់ ដើម្បីបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីមានឈ្មោះ ទី១-ឈ្មោះ ប្រុស ដារី ទី២- ឈ្មោះ ម៉ៅ រី និងទី៣- ឈ្មោះ ស្វាយ ថន ។ឯជនសង្ស័យចំនួន៣នាក់ ជាអនីតិជន សមត្ថកិច្ច ប្រគល់ អោយអណាព្យាបាល ធ្វើកាអប់រំកែប្រែ រីឯសម្ភារ និងវត្ថុតាងប្រគល់អោយជនរងគ្រោះវិញ៕ សមុទ្រខៀវ
http://ift.tt/1cQ9uJ5