អាងហែល ទឹកសណ្ឋាគារ GOLD នៅខេត្តព្រះសីហនុ មួយទៀតហើយ ឆក់យកជីវិត ក្មេងប្រុស អាយុ៤ឆ្នាំ នៅព្រលប់ថ្ងៃនេះ
(ព្រះសីហនុ)៖ សេចក្តីរាយការណ៍បានឲ្យដឹង នៅវេលាម៉ោងប្រមាណជិត៩៖០០យប់ថ្ងៃនេះថា ក្មេងប្រុសម្នាក់ឈ្មោះ ប៉ាង ពិភព អាយុ៤ឆ្នាំ បានលង់ទឹកស្លាប់នៅអាងហែលទឹកមួយកន្លែង របស់សណ្ឋាគារ ហ្គោល (Hotel Gold) ស្ថិតនៅក្រុងព្រះសីហនុ នាព្រលប់ថ្ងៃទី២០ ខែមេសានេះ។
បន្ទាប់ពីជួយស្រង់ បានបញ្ជូនក្មេងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចជួយសង្គ្រោះបាននោះទេ។
ក្មេងប្រុសដែលជួបគ្រោះថ្នាក់បាត់បង់ជីវិតនេះ គឺមកដើរលេងនៅខេត្តព្រះសីហនុ ជាមួយឪពុកម្តាយពីក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សូមជំរាបថា អាងហែលទឹកសណ្ឋាគារ Rock Royal នៅខេត្តកែប បានឆក់យកជីវិតក្មេង២នាក់ផងដែរនាពេលថ្មីៗនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1J2GDOU
អាងហែល ទឹកសណ្ឋាគារ GOLD នៅខេត្តព្រះសីហនុ មួយទៀតហើយ ឆក់យកជីវិត ក្មេងប្រុស អាយុ៤ឆ្នាំ នៅព្រលប់ថ្ងៃនេះ
Reviewed by yim PH
on
10:01 PM
Rating: