នគរបាលប៉ុស្តិ៍កំពង់ឆ្នាំងប្រគល់ដាវកាំបិតកាំភ្លើងកែឆ្នៃ និងវត្ថុរឹងសម្រាប់វាយប្រហារមនុស្ស ជូនអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងរក្សាទុក
ខេត្តកំពង់ឆ្នាំង៖ ដាវ កាំបិត កាំភ្លើងកែឆ្នៃ និងវត្ថុរឹង ដែលអាចធ្វើជាអាវុធសម្រាប់សម្លាប់មនុស្សបាន ជាច្រើនដើម ដែលមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំង ធ្វើការដកហូតបានពីក្រុមក្មេងទំនើងដែលប៉ុនប៉ងបង្កហេតុ នៅគ្រប់ទីកន្លែងពេលមានពិធីបុណ្យទានផ្សេងៗ ពិសេសកន្លែងរាំវង់ធុងបាស់ ត្រូវបានប្រគល់អោយអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង៣ និង៣០ នាទីរសៀលថ្ងៃទី១២ ខែ មេសាឆ្នាំ២០១៥ ដើម្បីរក្សាទុក និងត្រូវធ្វើពិធីបំផ្លាញចោលនៅពេលខាងមុខ។
លោក ជា វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង បានមានអោយដឹងថា៖ អាវុធទាំង នោះមានដាវ កាំបិត កាំភ្លើងកែឆ្នៃ និងវត្ថុរឹង ដែលអាចបង្ករអោយមនុស្សរងរបួស និងស្លាប់បាន ត្រូវបានកម្លាំងនគរ បាលប៉ុស្តិកំពង់ឆ្នាំង ធ្វើការដកហូតរយៈពេលម១ឆ្នាំមកហើយ ពីក្រុមក្មេងទំនើងដែលចង់បង្ករឿងនៅ គ្រប់ទីកន្លែងដែលមានពីធីបុណ្យទានផ្សេងៗ និងពិធីរាំវង់ធុងបាស់ ត្រូបានប្រមូលប្រគល់ អោយអធិការ ដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងរក្សាទុក ។
ការដកហូតនេះអាវុធទាំងនេះភាគច្រើន គឺរកឃើញនៅតាមគម្ពោធព្រៃជិតកន្លែងរាំវង់ធុងបាស់ ដែលក្រុមក្មេងទំនើងទាំងនោះ បានលាក់ទុកមុនពេលចូលទៅរាំលេង ហើយបើពួកគេចង់បង្ករឿងគឺពួកគេមាន អាវុធ លាក់ទុកស្រាប់សម្រាប់ធ្វើកាវាយប្រហារគូទំនាស់ ។លោកបានបន្តថា៖ អាវុធដែលត្រូវប្រគល់ក្នុង ថ្ងៃនេះមាន កាំបិតតាំងតោ ៩ដើម ដាវគ្រប់ប្រភេទ៣៨ដើម កាំភ្លើងកែឆ្នៃបាញ់ខ្យល់២ដើម និងដែក ខ្លីវែងជាច្រើនដើមទៀត ។
លោកបានបញ្ជាក់អោយដឹងទៀតថា៖ ដោយសារតែការប្រឹងប្រែងដកហូតបានមុនពេលក្រុមក្មេង ទាំងនោះបង្ករឿង ទើបសំណុំរឿងកាប់ចាក់គ្នានៅកន្លែងរាំវង់ធុងបាស់ត្រូវបានកាត់បន្ថយនៅឆ្នាំនេះ ។ អាវុធទាំងនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុកកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការកំទេច ចោលនៅពេលមានការសម្រេចពីថ្នាក់លើ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1bdmozG