សួនទឹកកម្សាន្តដ៏ធំទូលាយ ទំនើប ប្រកបដោយផាសុខភាពបានបង្ហាញវត្តមាននៅលើទឹកដីខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងសណ្ឋាគារវិមានខ្សាច់ស
ខេត្តព្រះសីហនុ៖ ស្របពេលដែលកំនើនទេសចរណ៍ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនឹងនេះវិស័យឯកជននៅខេត្តព្រះសីហនុ ក៏មានការរីកចំរើនគួរអោយគាត់សម្គាល់ផងដែរ។ ចំពោះសណ្ឋាគារសម្រាប់បម្រើសេវាភ្ញៀវជាតិ និងអន្តរាជាតិក៏មានការប្រកួតប្រជែងរីកដុះដាលយ៉ាងសម្បូរបែបផងដែរ។ ជាការកត់សម្គាល់ក្នុងនោះក៏មានសណ្ឋាគារលំដាប់ស្តង់ដា ឈ្មោះថា សណ្ឋាគារវិមានខ្សាច់ស ដែលកំពុងតែសាងសង់រួចរាល់ប្រមាណ៨០% ដែលក្នុងគម្រោងសង់ប្រើប្រាស់សុទ្ធសឹងតែជាសម្ភារៈបរិក្ខាទំនើប និងសួនកំសាន្តដ៏ល្អប្រណីតដែលពុំធ្លាប់មាននៅក្នុងខេត្ត ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បាននឹងកំពុងបង្ហាញខ្លួនផងដែរ។
លោក សុខ ដារ៉ា នាយកគ្រប់គ្រងសណ្ឋាគារវិមានខ្សាច់ស ក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកអភិវឌ្ឌ្យន៏លើវិស័យទេសចរណ៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ ក្រុមហ៊ុនរបស់លោក បានសម្រេចចិត្តកសាងនូវសណ្ឋាគារលំដាប់ស្តង់ដាទី២បន្ទាប់ពីសណ្ឋាគារខ្សាច់មាស ដែលអថិតិជនមួយចំនួន បានស្គាល់យ៉ាងច្បាស់នាពេលកន្លងមក។
សណ្ឋាគារថ្មី បំពាក់ដោយសម្ភារៈបរិក្ខាទំនើបតាមបែបស្តង់ដាអន្តរជាតិហើយអ្វីដែលពិសេសជាងនេះទៀត សណ្ឋាគាររបស់លោក បានរៀបចំនូវសួនទឹកកម្សាន្តដ៏ធំទូលាយ ទំនើបប្រកបដោយផាសុខភាព សម្រាប់កុលបុត្រ កុលធីតា របស់អស់លោក លោកស្រី ដែលបានមកស្នាក់នៅក្នុងសណ្ឋាគារ រីឯភ្ញៀវដែលមិនស្នាក់នៅក្នុងសណ្ឋាគារក៏អាចចូលមកកម្សាន្តជាមួយអាងទឹកដ៏ធំសម្ភារៈសម្បូរបែប ដែលពុំធ្លាប់មាននៅក្នុងខេត្តព្រះសីហនុ និងក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក សុខដារ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដើម្បីបំពេញនូវកង្វះខាតបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ សណ្ឋគារ រួមជាមួយសួនទឹកកម្សាន្តវិមានខ្សាច់ស ក្រុងព្រះសីហនុ បានបើកបំរើសេវាកម្មរយះពេល៣ថ្ងៃជូនដល់អតិថិជនដែលមានបំណងមកសំរាកកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងតម្លៃសមរម្យ៕ ដោយ សមុទ្រខៀវ
http://ift.tt/1DSUypl