Insurance

728x90

ខេត្តកំពង់ឆ្នាំង​ប្រារព្ធ​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម និង​រាប់បាត្រ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​

​ខេត្តកំពង់ឆ្នាំង ៖ សាលាខេត្ត​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ​០៧​រោច​ខែ​ចែ​ត្រ ឆ្នាំមមី ឆ​ស័​ក្ត ព​.​ស ២៥៥៨​បាន​និមន្ត​ព្រះសង្ឃ សូត្រមន្ត ប្រោះ​ព្រហ្ម​លើករាសី ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំមមែ សប្តស័ក ព​.​ស​២៥៥៩ ក្នុង​គោលបំណង​សុំ​នៅ​ពរជ័យ​សិរី​សួស្តី​គ្រប់ប្រការ​ពី​ទេវតា​ឆ្នាំ​ថ្មី​សុំ​ជួយ​ដល់​លោក លោកស្រី​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​អស់លោក លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​មន្ត្រីរាជការ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ឆ្នាំង​សូម​ជួបតែ​សេចក្ដីសុខ​ចម្រើន​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​នៅ​គ្រប់​ភារកិច្ច​របស់ខ្លួន​ក្នុង​ឆ្នាំ​ថ្មី​នេះ​។​


ក្នុង​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ​បាន​ប្រារព្ធ​ទៅ​ក្រោម​អធិបតីភាព​របស់លោក ឈួ​រ ច័ន​ឌឿ​ន អភិបាលខេត្ត និង​លោកស្រី និង​លោកស្រី​ដោក​សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​កងកំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​យាយជី​តាជី បានធ្វើ​ពិធីបួងសួង និង​សូម​ពរជ័យ​សិរី​មង្គល​ពី​ទេវតា​ឆ្នាំ​ថ្មី​ក្នុងការ​ប្រកបការងារ​ជូន​ជាតិ​មាតុភូមិ​អោយមាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​នា​ឆ្នាំ​ថ្មី​នេះ​ជាពិសេស​នៅ​ខេត្តកំពង់ឆ្នាំង​អោយ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ថែមទៀត​។​


​ក្នុង​ពិធីសូត្រមន្ត ប្រោះព្រំ លើករាសី​ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី​ដែល​បាន​ប្រព្រឹត្ត​ទៅតាម​គន្លង ប្រពៃ ណី​ព្រះពុទ្ធសាសនា​នៃ​កម្មវិធី​របៀបវារៈ​រប​ស់លោក​តាអាចារ្យ​រួចមក​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នោះដែរ​។​ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ថ្លែងថា ការជួប​ជុំគ្នា​ថ្ងៃនេះ​ក្នុង​រូបភាព​លក្ខណៈ មហា​គ្រួសារ​ដ៏​ធំ​មួយ​នៃ​ក្រុមគ្រួសារ​មន្ត្រីរាជការ​រ​ដ្ឋ​បាល​សាលាខេត្ត​កំពង់ឆ្នាំង និង​បណ្ដា​អង្គភាព​ជុំវិញ​ខេត្ត​ដែលមាន​ការនឿយហត់​ក្នុងការ​បំពេញភារកិច្ច​ការងារ​របស់ខ្លួន​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ​ក្រោម​កិច្ចដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​ទាំងបី​ពិសេស​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​លើ​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​។ លោក​ក៏បាន​លើកឡើង​ផងដែរ​ពី​ការអភិវឌ្ឍន៍​ទីក្រុង​ស្អាត​ក្នុងនោះ​ក្រុង​កំពង់ឆ្នាំង​ទទួលបាន​ចំណាត់ ថ្នាក់​ផ្ការំដួល​៣២​ទង ក្នុងចំណោម​បេក្ខភាព​ទីក្រុង​ស្រស់ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ​២៥​ក្រុង​ទូទាំង ប្រទេស​។


លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ព្រមទាំង​អភិបាលរង​ខេត្ត​សមាជិក​ក្រុម ប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង​ស្រុក​ក៏បាន​ធ្វើការ​បួងសួង​សូម​ឲ្យ​បារមី​ដ៏​ស័ក្តិសិទ្ធិ​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ទឹកដី​ខេត្តកំពង់ឆ្នាំង​ដែលមាន​លោកតា​ដំបង​ដែក លោក​ ​យាយ​ទេព ព្រមទាំង​បារមី​ព្រះអង្គ​ដែល​គង់​ថែរក្សា​នៅ​ខេត្តកំពង់ឆ្នាំង​ទាំងអស់​សូម​យាង​តាម​ជួយ​ថែរក្សា​ការពារ​ដល់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់ ពិសេស​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​មហា​វីរៈបុរស​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម​ក្នុង​ការដឹកនាំ​ប្រទេស​អោយមាន​ការអភិវឌ្ឍន៍​រីកចម្រើន​នៅ​គ្រប់​មូលដ្ឋាន ទទួលបាន​ជោគជ័យ​នៅ​ឆ្នាំ​ថ្មី​ព្រមទាំង​បានធ្វើការ​ឧទ្ទិស​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំមមែ សប្តស័ក​ដែលមាន​ទេវតា​ព្រះនាម គោ​រក្ស​សា​ទេវី​ដែល​នឹង​យាង​ចូលមក​ដល់​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៤​ត្រូវ​នឹង​ថ្ងៃ​១១​រោច ខែ​ចែ​ត្រ​វេលា​ម៉ោង​១៤​និង​១២​នាទី​សូមជួយ​ប្រោះព្រំ​ហ្ម​ប្រសិទ្ធិ​ពរជ័យ សិរី​មង្គល​បវរ​សួស្តី វិបុល​សុខ​គ្រប់ប្រការ ដល់​អភិបាលរង​ខេត្ត​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាព​ជុំវិញ​ខេត្ត​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ផងដែរ​។​


ក្នុងឱកាស​នោះដែរ​ក៏​មានការ​និមន្ត​ព្រះសង្ឃ និង​សីលវន្ត​សីលវតី​ធ្វើ​ពិធីរាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ ជូន​ដល់​វិញ្ញាណ​ក្ខ​ន្ឋ​មាតាបិតា ជីដូន​ជីតា ញាតិ​កា​ទាំង​ប្រាំពីរ​សន្តាន បុព្វការី​ជន​និង​ក​ម្មា​ភិ បាល យុទ្ធជន​យុទ្ធ​នារី​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ និង​ប្រជាជន​ដែល​បាន​ស្លាប់​ដោយ​ភាពអយុត្តិធម៌​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។ នៅក្នុង ពិធី​នេះ​ក៏មាន​ការសម្ដែង​នូវ​របាំ​ត្រុដិ​ដើម្បី​ធ្វើការ​បណ្ដេញចេញ​នូវ​ឧបទ្រពចង្រៃ​ឆ្នាំ​ចាស់​និង​ទទួលយក​នូវ​ពរជ័យ​សិរី​មង្គល​ឆ្នាំ​ថ្មី ជូន​ដល់​អភិបាលរង​ខេត្ត​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត​បំពេញ ការងារ​ភារកិច្ច​ឆ្នាំ​ថ្មី​បានទទួល​ជោគជ័យ​ផងដែរ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-11-04-2015-15 KA-11-04-2015-17 KA-11-04-2015-16 KA-11-04-2015-14 KA-11-04-2015-19 KA-11-04-2015-18 KA-11-04-2015-21 KA-11-04-2015-20




http://ift.tt/1FwL2mC
ខេត្តកំពង់ឆ្នាំង​ប្រារព្ធ​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម និង​រាប់បាត្រ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ខេត្តកំពង់ឆ្នាំង​ប្រារព្ធ​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម និង​រាប់បាត្រ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ Reviewed by yim PH on 4:05 PM Rating: 5
Powered by Blogger.