Insurance

728x90

ចន ច័ន្ទលក្ខិណា សង្សារ​តាម​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ

ភ្នំពេញ៖ ចាប់តាំងពីតារាសម្តែងចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្តើមមានទំនាក់ទំនងស្នេហា ជាមួយបុរសអ្នកជំនួញមក គេសង្កេតឃើញថា ជានិច្ចកាលពួកគេទាំងពីរ ហាក់បង្ហាញពីភាពផ្អែមល្ហែម កៀកកើយស្អិតដូចស្ករតាំងម៉ែ បណ្តើរគ្នាត្រសងទៅគ្រប់ទីកន្លែង បេះមិនចេញនោះទេ ។

ពិធីការិនីល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកមេម៉ាយចាយសម្រស់អ្នកនាង ចន ច័ន្ទលក្ខិណា មួយរយៈពេលចុងក្រោយនេះ គេឃើញនាងឧស្សាហ៍ ចេញទៅណាមកណា បណ្តើរគូស្នេហ៍មិនដាច់នោះទេ ។ មិនតែប៉ុណ្ណោះ ជារឿយៗគូស្នេហ៍ វ័យជ្រេមួយនេះ តែងតែបណ្តើរគ្នា ទៅដើរកម្សាន្តនៅក្រៅប្រទេស នៅតាមខេត្តដាច់ស្រយាល ដើម្បីបង្កើនអនុស្សាវរីយ៍ស្នេហ៍ ឲ្យបានច្រើនជាមួយគ្នា ។ ជាក់ស្តែងថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កន្លងទៅថ្មីៗនេះ នាងបានបណ្តើរសង្សារទៅចូលរួមចេញ និងបានចេញមុខចេញមាត់ជាសាធារណៈ ដោយមិនខ្វល់ និងក្រសែភ្នែកសម្លឹងមើលនាង និងសង្សារឡើយ ។

បើតាមប្រភពពីអ្នកជិតដិតគូស្នេហ៍មួយគូនេះ បានលួចបង្ហើបប្រាប់ឲ្យដឹងថា អ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ ប្រៀបដូចជាលលកញីឈ្មោល ទៅណាត្រសងមិនអាចខ្វះអ្នកណាបានទេ ។ លើសពីនេះ បុរសអ្នកជំនួញធម្មតាៗលោក ហេង រដ្ឋ ហៅឡុង ដែលជាគូស្នេហ៍ តែងតែតាមហួងហែងនាងគ្រប់ទីកន្លែង មិនថានាងទៅធ្វើការនៅកន្លែងណាទេ គឺលោកតែងទៅតាមនាង មិនដាច់ឡើយ ព្រោះថាបុរសម្នាក់នេះស្រឡាញ់នាងខ្លាំង មិនចង់ឲ្យនាងរស់នៅឃ្លាតឆ្ងាយពីដើមទ្រូងលោកឡើយ ។

ដោយសារតែការស្រឡាញ់ ធ្វើឲ្យលោកក្លាយទៅជាអ្នកដែលពូកែប្រច័ណ្ឌ ។ ដូច្នេះបើអ្នកនាង ចនច័ន្ទ មិនចង់ធ្វើឲ្យស្នេហា ជួបភាពរកាំរកូស គឺទាល់តែបណ្តើរសង្សារទៅតាមគ្រប់កន្លែង ទើបធ្វើឲ្យគូស្នេហ៍មួយគូនេះ នៅផ្អែមល្ហែមជាមួយគ្នាជារៀងរហូត ៕

MrMSP-0293

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1Hnpuxf
ចន ច័ន្ទលក្ខិណា សង្សារ​តាម​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ ចន ច័ន្ទលក្ខិណា សង្សារ​តាម​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ Reviewed by yim PH on 5:31 PM Rating: 5

Entertainment

ads
Powered by Blogger.