Insurance

728x90

ពិធីជួបជុំផ្តល់ សំណាងដល់ អតិថិជន និង អ្នកសារ ព័ត៌មានជាមួយ Samsung Galaxy S6 និង Galaxy S6

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ទី 20 ខែ មេសា ឆ្នាំ 2015 ក្រុមហ៊ុនសាមសុង បានសម្ពោធផលិតផលថ្មី របស់ខ្លួន​ ដែលទើបតែចេញលក់នៅលើទីផ្សារនៃប្រទេសកម្ពុជា នោះគឺ​ Samsung Galaxy S6 និង Galaxy S6 edge នៅឯហាងលក់ទូរសព្ទ័ដៃអប្សរា នាមជ្ឈមណ្ឌលកម្សាន្តផាកវ៉េ ម៉ៅសេងទុង រយៈពេល 1 ម៉ោង ពីម៉ោង 9 កន្លះ ដល់ 10 កន្លះ ដែលមានការ​ចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនដែលគាំទ្រផលិតផល​ សាមសុង សិស្សនិស្សិត អ្នកសារព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗរបស់ក្រុមហ៊ុន Samsung។

11153599_969051479786019_1948674236_o

ក្នុងបរិយាកាសដែលពោរពេញ ទៅដោយការរចនាដ៏ស្រស់ត្រកាលនាព្រឹកនោះ​ បានរំលេចនូវភាពស្រស់ស្អាតរបស់ Samsung Galaxy S6 និង Galaxy S6 edge ដែលបានទទួលការគាំទ្រពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន។​ ទន្ទឹមនឹងនោះ លោក​ ជា​ សុជាតិ នាយកផ្នែកទូរស័ព្ទដៃ សាមសុងថៃ អេឡិកត្រូនិច ប្រចាំ កម្ពុជា-ឡាវ​ បានមានប្រសាសន៍ថា Samsung Galaxy S6 និង Galaxy S6 edge នេះគឺជាបច្ចេកវិជ្ជាឈានមុខគេបង្អស់ និងផលិតឡើងចេញរូបរាងដ៏ឥតខ្ចោះជាកំពូលស្មាតហ្វូនជំនាន់ថ្មីជាមួយនឹងវត្ថុធាតុដើមល្អបំផុតគ្មានគូប្រៀប។

11171649_969051473119353_1311008617_o

បងប្រុស ស៊ឹម វិសុទ្ធ ម្ចាស់ហាងលក់ម៉ូតូ គឹមចាន់ដារ៉ា ជាអ្នកចូលរួមក្នុងកម្មវិធីសម្ពោធ និងជាអ្នកឈ្នះការបញ្ចុះតម្លៃ 50 ភាគរយ បានឲ្យដឹងថា «ខ្ញុំឃើញ កញ្ញា ឱក សុគន្ធកញ្ញា បង្ហោះនៅលើបណ្តាញសង្គម ហ្វេកប៊ុក​ ពីកម្មវិធីថ្ងៃនេះ ហើយខ្ញុំមានចំណាប់អារម្មណ៍ក៏មកចូលរួមក្រែងលោមានឱកាស [……] មិននឹកស្មានថាឥឡូវខ្ញុំបានឈ្នះអញ្ចឹងសោះ! ខ្ញុំរំភើបមែនទែន ហើយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នេះ ខ្ញុំសម្រេចចិត្តទិញ Samsung Galaxy S6 edge មួយគ្រឿងប្រើនឹងគេហើយ » ។ កញ្ញា ហេង ធារី ជាអ្នកឈ្នះង្វាន់ជាដុំថ្មសាកសាគួរក្រៅ Samsung Battery Pack 8,400mAh បានបន្ថែមទាំងសប្បាយរីករាយដែរថា «នាងខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សាមសុង ដែលតែងតែរៀបចំកម្មវិធីបែបនេះឡើងជាមួយការផ្តល់ជូនពិសេសសដល់អ្នកចូលរួម ហើយក៏សូមសំណូមពរឲ្យក្រុមហ៊ុន​ សាមសុង បើសិនជាអាច មេត្តាផ្តល់រង្វាន់បែបនេះឲ្យបានច្រើនបន្តទៀតនៅកម្មវិធីក្រោយ»។

11179646_969051489786018_2117716438_o

គួរបញ្ជាក់ថា នៅក្នុងពិធីជួបជុំ និងសម្ពោធជាផ្លូវការនេះ មានការផ្តល់សំណាងជាច្រើនដល់អ្នកចូលរួមទាំងអស់ផងដែរ ។ អ្នកឈ្នះរង្វាន់ទូរស័ព្ទ Samsung Galaxy S6 បានទៅលើលោក សេង សុខហេង ជាមន្ត្រីសារព័ត៌មានពីស្ថានីយ៍ទូរទស្សជាតិកម្ពុជា ។ អ្នកឈ្នះការបញ្ចុះតម្លៃ 50% បានទៅលើលោក ស៊ឹម វិសុទ្ធ ។ អ្នកឈ្នះរង្វាន់ 50 ដុល្លារ ជាទឹកប្រាក់សុទ្ធពីការចូលរួម ដែលផ្តល់ជូនក្នុងរយៈពេល 60 នាទី ចំនួន 4 រង្វាន់ និងរង្វាន់ជាដុំថ្មសាកសាគួរក្រៅ Samsung Battery Pack 8,400mAh រហូតដល់ 5 រង្វាន់ ។

11179724_969051483119352_541224838_o

អំពីក្រុមហ៊ុន Samsung Electronics co., Ltdគឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង ។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។ ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com



from Khmernote - The best entertainment website in Cambodia http://ift.tt/1HnpugC
ពិធីជួបជុំផ្តល់ សំណាងដល់ អតិថិជន និង អ្នកសារ ព័ត៌មានជាមួយ Samsung Galaxy S6 និង Galaxy S6 ពិធីជួបជុំផ្តល់ សំណាងដល់ អតិថិជន និង អ្នកសារ ព័ត៌មានជាមួយ Samsung Galaxy S6 និង Galaxy S6 Reviewed by yim PH on 5:31 PM Rating: 5

Entertainment

ads
Powered by Blogger.