Insurance

728x90

ជួលដី កន្លែងចាក់សំរាម ឲ្យឯកជនរកស៊ី រួចយកសំរាម ចាក់លើផ្លូវ

ភ្នំពេញ៖ រឿងថ្មីបានកើតឡើងទៀតហើយ នៅទីតាំងចាស់ ក្នុងខណ្ឌចំការមន ពីមុននោះនាយខ្លឹមអម្ពិល បានជិះកាត់ផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ មកដល់កែងផ្លូវ១០៥ ក៏បានឃើញទីតាំងដាក់លក់ទឹកកកមួយ នៅតាមបណ្តោយមាត់ប្រឡាយលូទឹកស្អុយ ដែលត្រូវបានអាជ្ញាធរខណ្ឌ ជួលឲ្យឯកជនរកស៊ី ហើយថ្មីៗនេះកន្លែងនោះ ក៏ប្រែលទៅជាកន្លែងលក់ផ្កាវិញម្តង ដែលនេះជាការវិវឌ្ឍមួយថ្មី អាចឈានទៅដល់ការ លួចធ្វើប័ណ្ណកម្មសិទ្ធិរំលោភដីរដ្ឋ។

អ្វីដែលនាយខ្លឹមអម្ពិល លើកឡើងនេះ គឺជាការបារម្ភចំពោះរឿងដដែលៗ ព្រោះថា មានបទពិសោធន៍ពីមុនស្រាប់ទៅហើយ នៅតំបន់ម្តុំនោះ ដំបូងឡើយមកនាំគ្នាជួល ដល់យូរទៅយូរទៅ ក៏លួចលាក់ ស៊ីសួសគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ជាមួយអាជ្ញាធរជំនាញមួយចំនួនតូច ចេញប័ណ្ណកាន់កាប់ ទីបំផុតក៏ក្លាយទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន ដល់ឥឡូវទៅអាជ្ញាធរមានធ្វើអីកើត មានតែឆ្លើយដាក់គ្នា ថាជំនាន់អភិបាលនេះ ជំនាន់អភិបាលនោះ ជាអ្នកស៊ីញ៉ែឲ្យ។ ដីមាត់ប្រឡាយលូទឹកស្អុយ នៅផ្លូវលេខ១០៥ កែងផ្លូវ៤៨៨ ខាងកើត ជាប់មាត់ប្រឡាយលូនេះ ពីមុនជា កន្លែងចាក់សំរាម ក្រោយមកអាជ្ញាធរ បានជួលឲ្យឯកជនជួលដាក់លក់ទឹកកក មិនបានប៉ុន្មានខែផង កន្លែងទីតាំងលក់ទឹកកកនោះ ក៏បានផ្លាស់ប្តូរមកដាក់តាំងលក់ផ្កាវិញ ហើយលើសពីនោះទៀត ពីមុនឃើញតែមួយម្ចាស់ប៉ុណ្ណោះ ឥឡូវឃើញដល់ទៅពីរម្ចាស់ដាក់លក់ជាប់គ្នា ដោយម្ខាងទៀតកំពុងរៀបចំទីតាំង។

រឿងដែលគួរឲ្យឆ្ងល់នោះ ដីមាត់ប្រឡាយលូទឹកស្អុយឈាងខាងកើត ឈាងខាងត្បូងផ្លូវ៤៨៨ កែងផ្លូវ១០៥ ពីមុនជាកន្លែងចាក់កាកសំណល់ សំរាមរបស់ខណ្ឌចំការមន ដែលទីនោះគ្មានមនុស្សនោះហើយមានព្រៃខ្លះៗ តែពេលនេះ បែរជាជួលឲ្យឯកជនរកស៊ី ហើយសំរាមត្រូវបាន យកមកចាក់ពេញថ្នល់ខាងលិចផ្លូវលេខ១០៥ទៅវិញ។ តាមពិតទៅមិនដឹងថា អាជ្ញាធរខណ្ឌបានទទួល ផលប្រយោជន៍ពីការជួលនោះប៉ុន្មាននោះទេ ហើយថវិកាដែលបានមកពីការជួលនោះ អាចយកទៅអភិវឌ្ឍមូលដ្ឋានបានអ្វីខ្លះដែរ បានជាសុខចិត្តយកសំរាមមកចាក់លើផ្លូវ ហើយជួលទីនោះឲ្យឯកជនរកស៊ី។

នាយខ្លឹមអម្ពិល ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌចំការមន ក៏ដូចចាំប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សូមអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញ មេត្តាជួយពិនិត្យករណីនេះផង ព្រោះថាក្នុងគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏មាននិយាយ អំពីរឿងបរិស្ថាននេះដែរ តើលោកសុខចិត្តឲ្យផលប្រយោជន៍មនុស្សម្នាក់ ពីរនាក់ មកធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋទូទៅដែលឬទេ។ កន្លងមកខាងសាលារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ពីបញ្ហាសំរាម បញ្ហាស្ទះលូក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាក៏ប្រជាពលរដ្ឋសុខស្រួល តែពេលនេះសំរាមត្រូវបានចាក់ពេញផ្លូវ តើប៉ះពាល់យ៉ាងណាចំពោះអ្នកធ្វើដំណើរតាមផ្លូវលេខ១០៥នោះ។

ការបារម្ភមួយទៀត ឃើញថា ទីតាំងនោះ ដំបូងឡើយជួលឲ្យតែមួយម្ចាស់ប៉ុណ្ណោះ ឥឡូវនេះឡើងដល់ពីរម្ចាស់ ក្លាចក្រែងតែយូរទៅយូរទៅ ឡើងពីបី ដល់បួន ឡើងពីបួនទៅរាប់មិនអស់ ហើយនាំគ្នាប្រើរូបមន្តចាស់ លួចស៊ីសួសជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញមួយចំនួនតូច ធ្វើប័ណ្ណកាន់កាប់ ទីបំផុតជួលហើយដេញអត់ចេញ ហើយថែមទាំងមានប្លង់រឹងកាន់ក្នុងដៃថែមទៀត ដល់អីញ្ជឹងចំាមើលស្រួលមិនស្រួល ឆ្លើយដាក់គ្នាទៀត អាជ្ញាធរមូលដ្ឋាន ឆ្លើយដាក់គ្នា ឆ្លើយដាក់មន្រ្តីជំនាញ ហើយស្រួលមិនស្រួលមន្រ្តីជំនាញ ថាអត់ដឹង ឆ្លើយមកអាជ្ញាធរមូលដ្ឋានវិញ។ អីចឹងទេ សូមអំពាវនាវដល់សាលារាជធានីភ្នំពេញ មន្ទីរជំនាញទំាងអស់ដែលពាក់ព័ន្ធ មេត្តាពិនិត្យ និងមើលករណីនេះផង កុំបណ្តោយឲ្យរឿងតូចក្លាយជារឿងធំ ដូចមុនៗទៀត៕

that-0327

that-0328 that-0331 that-0330 that-0329

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1Qmy3fY
ជួលដី កន្លែងចាក់សំរាម ឲ្យឯកជនរកស៊ី រួចយកសំរាម ចាក់លើផ្លូវ ជួលដី កន្លែងចាក់សំរាម ឲ្យឯកជនរកស៊ី រួចយកសំរាម ចាក់លើផ្លូវ Reviewed by yim PH on 3:00 PM Rating: 5

Entertainment

ads
Powered by Blogger.