ពលរដ្ឋក្នុងមូលដ្ឋានភូមិព្រៃមាស ឃុំចុងផ្លាស់ស្រុក កែវសីមា ត្រូវបានក្រសួង រ៉ែថា មពលអនុញ្ញាតឲ្យប្រកបរបរជីកយករ៉ែមាស
ខេត្តមណ្ឌលគិរី៖ លោក ម៉េង សក្ក ធារ៉ា រដ្ឋលេខា ធិការ ក្រសួង រ៉ែថា មពល បានលើកយកលក្ខ័ខណ្ឌផ្សព្វផ្សាយ សំខាន់ៗ ចំនួន៣ យោងតាមការស្នើសុំ សម្រប សម្រួល របស់ អាជ្ញាធរ មូលដ្ឋាន បញ្ជាក់ ពីជីវភាព រស់នៅ របស់ប្រជា ពលរដ្ឋ នៅក្នុងមូលដ្ឋានដែលពឹងផ្អែក លើមុខ របរជីក រុករក រ៉ែមាស នេះតែមួយគត់ សម្រាប់ ចិញ្ចឹមជីវិត និងគ្រួសារប្រចាំ ថ្ងៃ។ ការចុះផ្សព្វផ្សាយ អំពីច្បាប់និង លក្ខ័ខណ្ឌក្នុងការ ធ្វើអាជីវកម្មរ៉ែ នៅកម្ពុជា ក្នុងភូមិព្រៃមាស ឃុំចុងផ្លាស់ស្រុក កែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៤ ខែមេសា។
លក្ខខណ្ឌក្នុងការសម្របសម្រួលទាំងនោះមានដូចជា ទី១.សម្រាប់តែប្រជាពលរដ្ឋ ស្នាក់នៅទីនេះពិតប្រាកដ មិនចំណាកស្រុក សញ្ជាតិខ្មែរអាច ស្នើសុំ ធ្វើអាជីវកម្មបាន .ទី២.ត្រូវចងក្រង ជាសហគមន៍ ដើម្បីមានតំណាងក្នុងកាដោះស្រាយផ្សេងៗ .ទី៣.ធានារាល់ការទទួល ខុសត្រូវធ្វើអាជីវកម្ម និងប្រមូល ថវិកា ចូល ជាតិ ។ ចំណែកលក្ខខណ្ឌបចេ្ចកទេស និងបរិស្ថាន. មានទំហំមាត់ រណ្តៅ២ម៉ែត្រ បួន ជ្រុង ជម្រៅ២០ម៉ែត្រ. មិនប្រើប្រាស់ជាតិគីមី ហាមការ ប្រើប្រាស់ រំសេវផ្ទុះដោយមិនមាន ការអនុញាតច្បាស់លាស់ .រាល់ការដាក់ផ្ទុះត្រូវ សុំការអនុញ្ញាត ពីសមត្ថកិច្ចនគរបាល និងអាវុធហត្ថជាមុនសិន។
ប្រធានមន្ទីររ៉ែថាមពលខេត្ត មណ្ឌលគិរី លោក សាន់ ដារិទ្ធ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្រៃមាសឃុំ ចុងផ្លាស់នេះបាន ធ្វើអាជីវកម្មជីក រុករករ៉ែមាសមានចំនួន២៣ រណ្តៅលក្ខណៈ អនាធិបតេយ្យមិនមានច្បាប់អនុញ្ញាត ត្រឹមត្រូវទេ កន្លងមកតែពេលនេះក្រសួងរ៉ែ ថាមពលបានចេញ ចរាចរណ៍ និងនែនាំឲ្យពួកគាត់ទៅធ្វើ អាជ្ញាប័ណ្ណ និងគោរពច្បាប់។
មេឃុំចុងផ្លាស់ លោក លៀប លីមគុណ បានឲ្យដឹងដែរថា ប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋានរបស់គាត់មានចំនួន ២៦០០នាក់ភាគច្រើន ប្រកបរបរជីករ៉ែមាស និងមួយចំនួនទៀតដង ជរ័ទឹក សម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃហើយ លោកមេឃុំមានការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីក្រសួងរ៉ែថាមពលបាន ចុះមកកំណត់ព្រំទីតាំងច្បាស់លាស់ សម្រាប់ប្រជាពលរដ្ឋដែល រស់នៅក្នុងមូលដ្ឋាន របស់ គាត់ មានច្បាប់ត្រឹមត្រូវមានកន្លែងច្បាស់លាស់ពិត ប្រាកដសម្រាប់ប្រកបរបរជីក រុករករ៉ែមាសសម្រាប់ជីវភាព ចិញ្ចឹមគ្រួសារពួកគាត់ទៅថ្ងៃអនាគត់ដោយមិន មានការភយ័ខ្លាច ព្រួយបារម្ភពីការ ខុសច្បាប់និង ប៉ះ ពាល់ដល់ ដីរបស់ក្រុមហ៊ុនមួយចំនួនដែលបានសិក្សា ស្រាវជ្រាវរុករករ៉ែមាស នេះផងដែរ៕ ដោយ ឦសាន២
http://ift.tt/1DOT49x