ក្រុមការងារ «កំណត់ ត្រាពិភពលោក» មកដល់ ខេត្តសៀមរាប រង់ចាំវាយតម្លៃ នំអន្សមយក្ស របស់កម្ពុជា (មានវីឌីអូ)
ភ្នំពេញ៖ ក្រុមការងារកំណត់ត្រាពិភពលោក (Guinness World Records) បានធ្វើដំណើរមកដល់ខេត្តសៀមរាប ហើយ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥នេះ ដើម្បីរង់ចាំវាយតម្លៃទៅលើនំអន្សមយក្សរបស់ខ្មែរ ដែល មានទម្ងន់ ៣,២តោន។
លោក សម រតនា មន្រ្តីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលជាអ្នកនាំពាក្យអង្គរសង្ក្រាន្ត បានឱ្យ ដឹងថា តំណាងស្ថាប័ន Guinness World Records បានមកដល់ក្រុងសៀមរាប នៅវេលាម៉ោងជាង ៣រសៀល ថ្ងៃនេះ ដើម្បីត្រួតពិនិត្យអន្សមយក្សរបស់កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងកំណត់ត្រាពិភពលោក។
លោក សម រតនា បានឲ្យដឹងថា ក្រុមការងារ Guinness World Records នឹងផ្តល់ ពានរង្វាន់កំណត់ត្រាពិភព លោកដល់កម្ពុជាភ្លាមៗតែម្តង បើសិនជាពួកគេពិនិត្យរកឃើញថា នំអន្សមនេះ មានលក្ខណៈពិសេស និង ប្លែក លើសគេលើពិភពលោក ។
សូមបញ្ជាក់ថា នំអន្សមយក្សរបស់កម្ពុជា ដែលនឹងយកទៅដាក់តាំងមុខប្រាសាទអង្គរ ក្នុងព្រឹត្តិការណ៍ «អង្គរ សង្ក្រាន្ត» ឆ្នាំនេះ មានទម្ងន់រហូតដល់ ៣,២តោន ដោយមានអង្កត់ផ្ចិតប្រវែង ១ម៉ែត្រ បណ្តោយ ៥ម៉ែត្រ និងមាន ទំហំធំជាងឆ្នាំមុនផងដែរ។
នំអន្សមយក្ស ត្រូវបានផលិតលើកដោយចុងភៅកម្ពុជាប្រមាណ ១០០នាក់ និង បែងចែកជាច្រើនក្រុម។ នំអន្សម យក្សត្រូវបានវេចខ្ចប់រួចរាល់ និងដាក់ស្ងោរកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ រហូតមដល់ល្ងាចថ្ងៃ ទី១២ ខែមេសា នំត្រូវបានចំអិនរួចរាល់ និងត្រៀមស្រង់ចេញហើយ។
លោក ឡុង បូរ៉ា អនុប្រធានសមាគមន៍ចុងភៅកម្ពុជា បានប្រាប់ឲ្យដឹងថា នំអន្សមយក្ស នៅឆ្នាំនេះ និង មានលក្ខ ណៈល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះ ក្រុមការងារបានបង្កើតពុម្ព ព្រមទាំងមានបច្ចេកទេសចំអិនបានល្អ ជាងឆ្នាំមុនថែមទៀតផង។ បើតាមលោក ឡុង បូរ៉ា នំអន្សមយក្សនេះ អាចរក្សាទុកបានរហូតដល់ថ្ងៃទី១៦ ខែមេ សា៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://www.khmer-note.com/archives/118051
Reviewed by yim PH
on
8:30 AM
Rating: