គ្រោះថ្នាក់ ក្រឡាប់រថយន្ត Lexus RX300 ធ្លាក់ចេញ ពីផ្លូវជាតិលេខ៤ ចំងាយជិត ៤០០ម៉ែត្រ របួសធ្ងន់ស្រាល៤នាក់
(ព្រះសីហនុ)៖ នៅវេលាម៉ោងជិត ១៨៖០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ នៅចន្លោះគីឡូម៉ែត្រលេខ ១៣៨-១៣៩ ក្នុងភូមិចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងបង្កដោយរថយន្ត Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-7723 ទិសដៅខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ បានក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤ ចំងាយជិត៤០០ម៉ែត្រ របួសធ្ងន់ស្រាល៤នាក់៕
សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះដែលជិះក្នុងរថយន្តមានចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលទាំងអស់គ្នា ក្នុងនោះ៖ ១.ឈ្មោះ អូន សុផល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលរបួសធ្ងន់, ២.ឈ្មោះ ធា រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល របួសធ្ងន់ ។ ៣.ឈ្មោះ ភួង វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល របួសធ្ងន់, ៤.ឈ្មោះ អាង រស្មី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល របួសស្រាលជាអ្នកបើកបរ ។
ក្រោយពេលកើតហេតុភ្លាមៗ អ្នករបួសត្រូវបានកងរាជអាវុធហត្ថ ស្នាក់ការ៤០២ ប្រចាំនៅផ្លូវជាតិលេខ៤ លើកដាក់លើរថយន្តស៊ឺរ៉ែន យកទៅមន្ទីរពេទ្យ៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://www.khmer-note.com/archives/118042