អាហារទាំង៧យ៉ាង ធ្វើអោយសក់វែង ភ្លឺរលោង
ជាការពិតណាស់ សុភាពនារីគ្រប់រូប តែងតែសុបិន្តចង់បាននូវសក់វែង និង ភ្លឺរលោង ។ វាមិនមែនជារឿងលំបាកទេ ថ្ងៃនេះ ខ្មែរណូត សូមណែនាំ អាហារមួយចំនួនដែលអាចជួយផ្ដល់នូវសារធាតុចិញ្ចឹមដល់សសៃសក់របស់ អ្នកធ្វើ ឱ្យសក់របស់អ្នកដុះ វែងលឿន និងទន់ ភ្លឺចែងចាំង ។
១. ដំឡូងជ្វា
ដំឡូងជ្វា ផ្ទុកទៅដោយសារធាតុ Beta carotene និង វីតាមីន A ដែលធ្វើអោយសក់របស់អ្នកដុះវែងលឿនទប់ស្កាត់បញ្ហាសក់ខូច និង ធ្វើអោយស្បែកក្បាលមានសុខភាពល្អទៀតផង ។
ដូច្នេះអ្នកគួរតែបន្ថែម ដំឡូងជ្វាទៅក្នុងរបបអាហាររបស់អ្នក ជាញឹកញាប់ដើម្បីទទួលបានលទ្ធផលល្អ ។
២. គីនីន
គីនីន ជាប្រភេទគ្រាប់ធញ្ញាជាតិដែលល្អសម្រាប់ជួយដល់ការលូតលាស់របស់សក់ ព្រោះវាសម្បូរទៅដោយវីតាមីន E និងជាតិស័ង្កសី ។ ជាតិស័ង្កសី លក្ខណៈធម្មជាតិធ្វើអោយសក់របស់អ្នកវែង និងភ្លឺចែងចាំង ។ វីតាមីន E អាចជួយពង្រឹងសក់របស់អ្នកដោយធម្មជាតិ, ដូច្នេះវាការពារបញ្ហាសក់ជ្រុះ និង សក់បែកចុង ។
៣. គ្រាប់អាល់ម៉ុង
តើអ្នកដឹងថាគ្រាប់អាល់ម៉ុងគឺសំបូរមានសារធាតុ biotin ខ្ពស់? សារធាតុ biotin អាចជួយចិញ្ចឹមសក់អោយមានសុខភាពល្អ ហើយដុះលូតលាស់វែងនិងក្រាស់ ។ អាល់ម៉ុងក៏មានសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលអាចចិញ្ចឹមស្បែកក្បាលអោយមានសុខភាពល្អផងដែរ ។
៤. អយស្ទ័រ (ងាវសមុទ្រ)
អយស្ទ័រក៏សំបូរទៅដោយជាតិស័ង្កសី ដែលអាចជួយផលិតអង់ដ្រូជែន (androgen) ហើយការពារពីបញ្ហាសក់ជ្រុះ។ អយស្ទ័ក៏ជាប្រភពនៃប្រូតេអ៊ីន សម្រាប់ការពារបញ្ហាស្បែកក្បាលស្ងួត ហើយ ជួយអោយស្បែកក្បាលមានសុខភាពល្អ ។
៥. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្ន ជាប្រភពដ៏ល្អនៃវីតាមីន E ដែលអាចជួយក្នុងការបង្កើនចរន្តឈាមក្នុងស្បែកក្បាលអោយដើរស្រួល ហើយវាជំរុញអោយសក់របស់អ្នកដុះលឿន និង ទន់ជាងមុន ។ អ្នកអាចបរិភោគ គ្រាប់ផ្កាឈូករ័ត្នជាមួយប្រេងជាប្រចាំ ដើម្បីទទួលបានលទ្ធផលល្អ ។
៦. ស៊ុតពណ៌លឿង
ស៊ុតពណ៌លឿង មិនត្រឹមសម្បូរទៅដោយប្រូតេអ៊ីននោះទេ ប៉ុន្តែវាក៏ជាប្រភពនៃសារធាតុ biotin ។ ស៊ុតក៏មាននូវអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយជំរុញការលូតលាស់របស់សក់ ធ្វើឱ្យសក់របស់អ្នកស្រស់ស្អាត និងជួយលំហូរឈាមក្នុងស្បែកក្បាលផងដែរ ។
៧. សណ្តែកសៀង
សណ្តែកសៀង សម្បូរទៅជាតិដែក, biotin, និងស័ង្កសី ។ ជាតិដែកនិង biotin គឺល្អសម្រាប់ការចិញ្ចឹមស្បែកក្បាលនិង ធ្វើអោយស្បែកក្បាលមានសុខភាពល្អ ។ ស័ង្កសីគឺប្រសើរបំផុតក្នុងការជំរុញការលូតលាស់របស់សក់ និងការពារការសក់ជ្រុះ ។ ការញ៉ាំសណ្តែកសៀងមិនត្រឹមតែធ្វើឱ្យសក់របស់អ្នកវែងទេ គឺជួយអោយសក់ក្រាស់ ទៀតផង។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1bi1Tlf