អគ្គីភ័យនៅម្តុំ សណ្ឋាគារឈូកទិព្ធ ពេលនេះបាត់រលត់ហើយ
(ភ្នំពេញ)៖ រហូតម៉ោង ២៖២០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥នេះសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យ ដែលបានឆេះនៅក្នុងសណ្ឋាគារ ឈូកទិព្វ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ។ អគ្គិភ័យនេះបានបណ្តាលអោយខូចខាតបន្ទប់សណ្ឋាគារឈូកទិព្វអស់ចំនួន៣បន្ទប់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ ពីមូលហេតុ ដែលនាំឱ្យឆេះនេះនៅឡើយទេ ។ ចំពោះការបាញ់ ពន្លត់អគ្គិភ័យនេះវិញ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យអស់ចំនួន ៣គ្រឿង។ សូមជំរាបថា អគ្គិភ័យនេះបានឆាបឆេះ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1Ht2Svi
អគ្គីភ័យនៅម្តុំ សណ្ឋាគារឈូកទិព្ធ ពេលនេះបាត់រលត់ហើយ
Reviewed by yim PH
on
3:30 PM
Rating: