Insurance

728x90

កម្លាំងកងរាជ អាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ពីបទប្រព្រឹត្តអំពើហឹង្សា លើជនជាតិបរទេស

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ នៅម៉ោង ៣៖៣០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ ចុះប្រតិបត្តិការ ចាប់ឃាត់ខ្លួនបុរសជនសង្ស័យ ជនជាតិខ្មែរ ៤នាក់ នៅចំនុចឆ្នេរអូរត្រេះ២ ស្ថិតនៅក្រុម៦ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពីពួកគេបានប្រព្រឹត្តអំពើហឹង្សា ទៅលើជនបរទេស កាលពីយប់ថ្ងៃទី៨ ខែមេសាឆ្នាំ២០១៥កន្លងទៅ។


ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជហត្ថ ខេត្តព្រះសីហនុ បានថ្លែងប្រាប់ FRESH NEWS ឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ នោះមាន៖ ១.ឈ្មោះ ផាន វណ្ណា អាយុ៣៣ឆ្នាំ ២.ឈ្មោះ អ៊ុយ បូណា អាយុ២០ឆ្នាំ ៣.ឈ្មោះ បឿន តុលា អាយុ៣០ឆ្នាំ និង ៤.ឈ្មោះ លឹម គីរី អាយុ២៣ឆ្នាំ ដែលពួកគេសុទ្ធតែរស់នៅក្នុងខេត្តព្រះសីហនុ។



លោកមេបញ្ជាការបញ្ជាក់ទៀតថា កាលពីថ្ងៃទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង១២៖៣០នាទីយប់ នៅចំនុចម្តុំឆ្នេរអូរត្រេះ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ជនសង្ស័យទាំង៤នាក់ ដែលជាបុគ្គលិក ភោជនីយដ្ឋាន Sam’s Beach Bar បានអំពើហឹង្សា លើជនបរទេសម្នាក់ឈ្មោះ YIGIJ CANTACAKAL ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ តួកគី បណ្តាលឲ្យរងរបួសក្បាល២កន្លែង ដេរអស់ ៧ធ្នេរ ខណៈជនរងគ្រោះចូលទៅផឹកស៊ីក្នុងហាង។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងសាកសួរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ៕


ប្រភព៖ FRESHNEWS


11147087_405821482922982_7463979162192585831_n


20806_405821479589649_5927676719375639933_n 11078147_405821486256315_4883276142219635731_n 11102794_405821492922981_908348706837026635_n 11130252_405821502922980_757537035523328784_n







from Khmernote - The best entertainment website in Cambodia http://ift.tt/1I0L35b
កម្លាំងកងរាជ អាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ពីបទប្រព្រឹត្តអំពើហឹង្សា លើជនជាតិបរទេស កម្លាំងកងរាជ អាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ពីបទប្រព្រឹត្តអំពើហឹង្សា លើជនជាតិបរទេស Reviewed by yim PH on 8:16 AM Rating: 5

Entertainment

ads
Powered by Blogger.