Insurance

728x90

គ្រោះថ្នាក់ ចរាចរណ៍ ប្រចាំថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ បណ្តាល អោយស្លាប់មនុស្ស ចំនួន៤នាក់ របួសធ្ងន់ ស្រាល១៩នាក់

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក យប់០៧លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០៤នាក់ (ប្រុស) របួសធ្ងន់ ០៩នាក់(ប្រុស) និងរបួសស្រាល១០នាក់(ប្រុស) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៥គ្រឿង,រថយន្តធុនតូចចំនួន០៦គ្រឿង, យានផ្សេងៗ៣គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្បើន៦លើក, ស្រវឹង៣លើក, ប្រជែងគ្រោះថ្នាក់៣លើក ,ប្រជែងគ្រោះថ្នាក់៣លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១៧នាក់ (យប់១១នាក់) ។

រថយន្តពិន័យសរុបចំនួន ៨២០គ្រឿង (រថយន្តធំ២២៤គ្រឿង) ស្មើនិង៨៣៥ករណី ,ករណីល្មើសក្រដាសស្នាម៤៧២គ្រឿង ស្មើនឹង៤៧២ករណីៈ រួមមានបណ្ណបើកបរហួសសុពលភាព០៣ករណី, បណ្ណបើកបរខុសប្រភេទយាន១ករណី, គ្មានបណ្ណអាជីវកម្ម១៨ករណី, គ្មានឈៀក២២ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់២៩៤ករណី, ល្មើសសញ្ញាចរាចរណ៍២ករណី, ចំពោះករណីល្មើសបច្ចេកទេសមាន៣៤៨គ្រឿង ស្មើនិង៣៦៣ករណីរួមនមានៈ ដឹកសំពីងសំពោង២៧៦ករណី, ដឹកលើសចំណុះ៥០ករណី, កង់សឹករេចរឹល១១ករណី, ផ្លាកលេខបាក់ឬខូច១ករណី, ភ្លើងបំភ្លឺមិនគ្រប់គ្រាន់១៣ករណី,បាឡុតាកេរ០៧ករណី, ខូចគន្លឹះសុវត្ថិភាព៣ករណី, គ្មានរបាំងភក់១ករណី,គ្មានរនាំងសុវត្ថិភាព១ករណី។

ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,៤៩៧គ្រឿង ក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក៨១៨ករណី, ជិះម៉ូតូអត់កញ្ចក់៦២២ករណី, បើកភ្លើងពេលថ្ងៃ៤៥ករណី និងផ្លាកលេខបាក់ឬខូច១២ករណី ៕ ដោយ រឿង ចំរើន


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


13-October-2014-16-54-36-93915-10-April-2015-17-08-48-92131






from Khmernote - The best entertainment website in Cambodia http://ift.tt/1yeeDUJ
គ្រោះថ្នាក់ ចរាចរណ៍ ប្រចាំថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ បណ្តាល អោយស្លាប់មនុស្ស ចំនួន៤នាក់ របួសធ្ងន់ ស្រាល១៩នាក់ គ្រោះថ្នាក់ ចរាចរណ៍ ប្រចាំថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ បណ្តាល អោយស្លាប់មនុស្ស ចំនួន៤នាក់ របួសធ្ងន់ ស្រាល១៩នាក់ Reviewed by yim PH on 8:36 AM Rating: 5
Powered by Blogger.