Insurance

728x90

តន្ត្រីករ​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា កាត់​រាត្រី​បាន​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ប៉ើង​ចេញពី​គ្នា​របួស​ហូរឈាម​ធ្ងន់​ទាំង​៣​នាក់​

​ខេត្តកណ្តាល​៖ បុរស​ចុះ​ណាស់​ជា​តន្ត្រីករ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​រាត្រី បាន​វ៉ា​ក់​អើ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​បើកបរ​ដោយ​យុវជន​ម្នាក់ ដោយ​ដំណើរ​បញ្ច្រាសទិស​គ្នា​បាន​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ជល់​គ្នា​ពេញទំហឹង​ដួល​ប្រកាចប្រកិន​បណ្តាល​ឲ្យ​អ្នកជិះ​លើ​ម៉ូតូ​ទាំងបី​នាក់​ដួល​បោក​ខ្លួន​លើផ្លូវ​របួស​បែក​មុខ​បែក​មាត់​ត្រូវ​ដៃ​ត្រូវ​ជើង​ហូរឈាម​រងរបួស​ធ្ងន់​រៀងៗ​ខ្លួន​។ គ្រោះថ្នាក់​ចរាចរណ៍​កើតហេតុ​នៅវេលា​ម៉ោង​២១ និង​៥០​នាទី​យប់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​២១A ភូមិ ព្រែ​ករុន ឃុំ ព្រែក​គយ ស្រុក ស្អាង ខេត្ត កណ្ដាល​។​


​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ទី​១​ឈ្មោះ ម៉ី ខន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​តន្ត្រីករ (​មិន​ពាក់មួក​) មាន​ទីលំនៅ​ភូមិ​សំបួ​លើ ឃុំ​ព្រែក​ថ្មី​ស្រុក​កោះធំ ខេត្តកណ្ដាល បា​ធ្វើដំណើរ​ពី​ជើង​មក​ត្បូង ។ ជា​អ្នកបើកបរ ម៉ូតូ​ម៉ាក SUZUKI វីវ៉ា សេ​១១០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1J-3411​។​ជនរងគ្រោះ​ទី​២ ជា​អ្នក រួម​ដំណើរ ឈ្មោះ កៅ អ៊ិត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​តន្ត្រីករ (​អត់​ពាក់មួក​) នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​រងរបួស​ដែរនោះ​ឈ្មោះ គង់ គឹម​ស្រ៊ុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បើកបរ​ម៉ូតូ​ហុងដា​វ៉េវ សេ​១២៥ ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ មាន​ទីលំនៅ​ភូមិ ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល​ដែល​កំពង់បើក​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ខាងលើ​ដោយមាន​ល្បឿ​លឿន​ដូចគ្នា​ស្របពេល​យប់​ផង​មើល​មិនសូវ​ច្បាស់​ក៏បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ទាំង​៣​នាក់ និង​ម៉ូតូ​ខូចខាត​ខ្ទេច​ទាំងពីរ​។​ករណីនេះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក SUZUKI វីវ៉ា​។​


​បន្ទាប់ពី​កើតហេតុ​ជន​រងរបួស​ទាំង​៣​នាក់​ត្រូវបាន​ដឹកយក​នៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ស្អាង រួច​បញ្ជូន​បន្តទៅ​កាល់​ម៉ែត្រ ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល ស្រុក​ស្អាង ដើម្បី​រងចាំ​ការដោះស្រាយ​៕ ​


KA-16-04-2015-08 KA-16-04-2015-09 KA-16-04-2015-06 KA-16-04-2015-07




http://ift.tt/1CQLSsz
តន្ត្រីករ​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា កាត់​រាត្រី​បាន​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ប៉ើង​ចេញពី​គ្នា​របួស​ហូរឈាម​ធ្ងន់​ទាំង​៣​នាក់​ តន្ត្រីករ​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា កាត់​រាត្រី​បាន​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ប៉ើង​ចេញពី​គ្នា​របួស​ហូរឈាម​ធ្ងន់​ទាំង​៣​នាក់​ Reviewed by yim PH on 3:17 PM Rating: 5

Entertainment

ads
Powered by Blogger.