Insurance

728x90

ទស្សនៈនាយច្រូច៖ ជនជាតិខ្មែរ គួរណាស់ ខ្មាស់បរទេស រើសសំរាមនៅប្រទេសខ្លួន

នាយច្រូច កំពុងអង្គុយផឹកកាហ្វេ ជាមួយមិត្តភ័ក្រ ២នាក់ទៀត ឆ្លៀតពេលទំនេរ ហើយហាងកាហ្វេមាន Wifi ស្រាប់ក៍ទាញទូរសព្ទ័ដៃ បើក Facebook មើល។ លេងអស់មួយសន្ទុះ នាយច្រូច ប្រទះឃើញរូបថតប៉ុន្មានសន្លឹក កំពុងតែ ចែកចាយ ព្រោងព្រាត ក៍ចុចមើល ស្រាប់តែឃើញ ជនបរទេស មួយហ្វូង នាំគ្នា កាន់ថង់ខ្មៅ រើសសំរាម ពេញផ្លូវ នៅកម្ពុជា។ ភ្លាមនោះ នាយបាន ហៅមិត្តភ័ក្រ អោយមើល ក្រែងល ច្រឡំព្រោះនាយ មានបញ្ហាភ្នែក ឡើងឌឺក្រេ ដល់ទៅជាង ៥០០ឌឺក្រេ។ មិត្តភ័ក្រ របស់នាយ ឈ្មោះ ប្រុស ក៍លាន់មាត់ថា ពុទ្ធោ ខ្មែរ ម្តេចបានជាដល់ថ្នាក់នឹង? នេះសុទ្ធតែជាជនបរទេស ដែលគ្រោងមកទស្សនា កំសាន្ត កម្ពុជា តែដោយសារតែ ការស្រលាញ់បរិស្ថាន ពួកគេ បានចំណាយពេល ដើររើស សំរាម ដែលខ្មែរ បោះចោល គ្មានគិតទៅវិញ។ នាយច្រូច និង មិត្តភ័ក្រ បាននិយាយថា ហេតុអ្វីខ្មែរយើង បានតែមាត់ ចំណែកសកម្មភាព មិនដែលមានសោះអញ្ចឹង? ប្រជាជនខ្មែរ គួរណាស់ខ្មាស់ ជនបរទេសខ្លះផង ផ្តើមពីមនុស្សម្នាក់ ទៅរាប់លាននាក់ អនុវត្តន៍ ការមិនចោលសំរាមពាសវាលពាសកាលទៅ ស្រុកខ្មែរប្រាកដជា គ្មានសំរាមតាមដងផ្លូវនោះទេ។ គេជួយអភិវឌ្ឍន៍ ធ្វើលូធំៗ តែនៅតែទឹកលិច សួរថាមិនលិចម្តេចកើត បើម្នាក់ៗចោលសំរាម ពេញផ្លូវ សូម្បីតែ ដបទឹកសុទ្ធ មួយដប ក៍មិនយកទៅចោលក្នុងធុងសំរាមផងនោះ ធ្វើម្តេច លូមិនស្ទះកើតទៅ? នាយច្រូចសង្កត់ធ្ងន់ថា យើងជាជនជាតិខ្មែរ ម្ចាស់ផ្ទះ គួរយកគំរូតាម បរទេសទាំងនោះ ឈប់បោះសំរាម ផ្តេសផ្តាស់ ហើយនាំគ្នា សំអាតទីក្រុង ដ៍ស្រស់ស្អាតមួយនេះ ទើបជារឿងដែលមាន ប្រយោជន៍។ ជួយសង្គមម្នាក់បន្តិច តើវាខាតអ្វីទៅ ថែរក្សា អនាម័យទីក្រុង ដូចថែរក្សារ ផ្ទះយើង អញ្ចឹង។ អ្វីៗចាប់ផ្តើមពីយើងទាំងអស់គ្នា៕

អត្ថបទ៖ សុវណ្ណ

ដោយ៖ ខ្មែរណូត

ប្រភពរូបថត៖ Facebook

11139380_851512784909608_5351838995043712620_n copy

1978756_851512781576275_1593621828664119831_n11067494_851512774909609_5735816382205803849_n11139380_851512784909608_5351838995043712620_n11180331_851512778242942_5114324264612868227_n



from Khmernote - The best entertainment website in Cambodia http://ift.tt/1JkE5M3
ទស្សនៈនាយច្រូច៖ ជនជាតិខ្មែរ គួរណាស់ ខ្មាស់បរទេស រើសសំរាមនៅប្រទេសខ្លួន ទស្សនៈនាយច្រូច៖ ជនជាតិខ្មែរ គួរណាស់ ខ្មាស់បរទេស រើសសំរាមនៅប្រទេសខ្លួន Reviewed by yim PH on 8:46 PM Rating: 5

Entertainment

ads
Powered by Blogger.