Insurance

728x90

ក្មេងស្រីពីរនាក់ បងប្អូនបង្កើត លង់ទឹក ស្លាប់ ព្រោះតែជួយគ្នា

ត្បូងឃ្មុំ ៖ វាជារឿងវប្បដិសារីមួយទៀត សម្រាប់ក្រុមគ្រួសារមួយ ដែលកូនបង្កើត របស់ខ្លួនពីរនាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ ទៀតអាយុ៩ឆ្នាំ បានលង់ទឹកស្រះស្លាប់ព្រោះ តែលោតទៅជួយគ្នា កាលពីវេលាម៉ោង២  និង៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅភូមិត្បូងវត្ដ ឃុំមេមត់ ស្រុក មេមត់ ខេត្ដត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ប៉ុស្ដិ៍មេមត់ បានបញ្ជាក់ថា ក្មេងស្រីបងអាយុ ៩ឆ្នាំ ឈ្មោះយីវ នីសា និងកូនស្រីប្អូន អាយុ ៨ឆ្នាំ ឈ្មោះយីវ នីតា  ។

តាមមន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ ទៀតថា មុនពេលកើតហេតុ ពួកគេទាំងពីរ នាក់ បានទៅចំណុចទឹកស្រះនៅខាងជើង វាល ស្រែ ក្នុងភូមិ ឃុំកើតហេតុ ស្រាប់តែ ពេលនោះ កូនស្រីប្អូនបានរអិលជើងចូលទៅ ក្នុងទឹកស្រះ ដែលជ្រៅ ស្រាប់តែកូនស្រីបង ឃើញដូច្នេះលោតទៅជួយក៏លង់ស្លាប់ទាំង ពីរនាក់តែម្ដង ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា នៅ ពេលដែលកើតហេតុនោះ ពុំមានប្រជាពល រដ្ឋ នៅក្បែរទើបបណ្ដាលឱ្យពួកគេលង់ស្លាប់ ទាំងពីរនាក់តែម្ដងទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យសពពួកគេទាំងពីរនាក់រួច ហើយប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ទាំងក្ដីអាលោះអាល័យ ជាទីបំផុត ។

CH-00949

CH-00950 CH-00951 CH-00952 CH-00953 CH-00954 CH-00955

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1DH7cS7
ក្មេងស្រីពីរនាក់ បងប្អូនបង្កើត លង់ទឹក ស្លាប់ ព្រោះតែជួយគ្នា ក្មេងស្រីពីរនាក់ បងប្អូនបង្កើត លង់ទឹក ស្លាប់ ព្រោះតែជួយគ្នា Reviewed by yim PH on 8:14 PM Rating: 5

Entertainment

ads
Powered by Blogger.