Insurance

728x90

ស្នេហ៍ពិតរញ្ចួយមេឃ! លោកយាយកោងខ្នង នាំផ្លូវស្វាមី ពិការដើរ អស់រយៈ ពេល ៣០ឆ្នាំ ដោយមិន ត្អូញត្អែរមួយម៉ាត់

ចិន៖ គូរអោយកោតសរសើរ លោកយាយ Wie Guiyi មានអាយុ 76 ឆ្នាំ​បាន​​នាំផ្លូវ​ស្វាមីពិការ​ភ្នែក​របស់​គាត់ លោកតា Huang Funeng 80 មានអាយុ ៨០ ឆ្នាំ ដើរទៅណាមកណា ដោយប្រើឈើ​ឫស្សី​ ​ អស់​រយៈ​ពេល ៣០ឆ្នាំ​ គិត​ ចាប់​តាំង​ពី​​ស្វាមីគាត់​ចាប់ផ្តើមពិការភ្នែក ក្នុងឆ្នាំ ១៩៨៥ ​។​ លោកយាយ និង លោកតាសព្វថ្ងៃរស់នៅ​ក្នុង​ភូមិ​របស់​​តូច មួយក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ។

27CDA3BB00000578-3048545-Guiding_hand_Wei_Guiyi_76_guides_her_blind_hubby_Huang_Funeng_80-a-1_1429611637391

បើ​ទោះ​បីមានជំងឺគមខ្នង ​, និវត្តជន​ម្នាក់នេះមិន​ដែល​ត្អូញត្អែរ​ពី​ការ​លំបាក​របស់​គាត់ឡើយ ​ហើយគាត់បាននិយាយ ប្រាប់អ្នកយកសារពត៌មានថា ​ គាត់តែងតែសម្លឹង​មើល​ទៅ​មុខជានិច្ច មិនដែលរាថយទេ ។​ ​រឿងរ៉ាវរបស់ ​ប្តី​ប្រពន្ធ ចំណាស់មួយគូរនេះ ​ ត្រូវបានគេផ្សព្វផ្សាយពេញបណ្តាណសង្គមអ៊ីនធឺណិតចិន ហើយប្រជាជនគ្រប់គ្នាបានកោត សរសើរ ពីទឹកចិត្តស្រលាញ់របស់គាត់ ដែលគាត់មិនទៅណាចោលគ្នាទោះមានការលំបាកក៏ដោយ ​ហើយគេបាន និយាយថា នេះហើយ ជាស្នេហាពិត​។

27CDA3AA00000578-3048545-Inspiring_Wei_Guiyi_guides_blind_husband_Huang_Funeng_through_th-a-2_1429611641563

ពួកគេ​បាន​រៀបការជាមួយគ្នាអស់រយះពេល 55 ឆ្នាំ​មកហើយ ប៉ុន្តែពួកគាត់គ្មានកូនម្នាក់ទេ​ ​។ នៅ​ថ្ងៃ​រៀប​អាពាហ៍ ពិពាហ៍​ របស់​ពួកគាត់​បាន​សន្យា​គ្នា​ថា ​ពួកគាត់​នឹងមើល​ថែគ្នាអស់មួយជីវិត ​។​លោកយាយ​តែងតែពណ៌នា​អំពី​អ្វី ​គ្រប់​យ៉ាង​ ដែល​គាត់​មើល​ឃើញ​ ប្រាប់ទៅលោកតា នៅពេលដែលគាត់ ដើរទៅផ្សារ​ ឬទៅទីណាមួយ ។ ​

លោកយាយបាន​និយាយ​ថា៖ “ខ្ញុំ​​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់ដែលខ្ញុំ​បាន ​រស់នៅ​ក្បែរ​គ្នា” ​។ “ខ្ញុំ​គឺជាភ្នែក​របស់​គាត់​ ​ហើយ​គាត់​គឺ​ជា​អ្វី​គ្រប់​យ៉ាង​របស់​ខ្ញុំ​” ៕

ដោយ៖ ខ្មែរណូត

ប្រភព៖ បរទេស

27CDA38100000578-3048545-Wei_Guiyi_has_osteoporosis_leaving_her_with_a_hunchback-a-3_1429611646754 27CDA39B00000578-3048545-Huang_Funeng_lost_his_sight_to_a_degenerative_eye_condition_30_y-a-4_1429611650207



from Khmernote - The best entertainment website in Cambodia http://ift.tt/1PfWcn3
ស្នេហ៍ពិតរញ្ចួយមេឃ! លោកយាយកោងខ្នង នាំផ្លូវស្វាមី ពិការដើរ អស់រយៈ ពេល ៣០ឆ្នាំ ដោយមិន ត្អូញត្អែរមួយម៉ាត់ ស្នេហ៍ពិតរញ្ចួយមេឃ! លោកយាយកោងខ្នង នាំផ្លូវស្វាមី ពិការដើរ អស់រយៈ ពេល ៣០ឆ្នាំ ដោយមិន ត្អូញត្អែរមួយម៉ាត់ Reviewed by yim PH on 3:45 PM Rating: 5

Entertainment

ads
Powered by Blogger.