Insurance

728x90

ខ្យល់កន្ត្រាក់ បាក់បង្គោលអគ្គិសនី ២៥ដើម នាំឲ្យដាច់អគ្គិសនី នៅក្រុងសៀមរាប

សៀមរាប៖ មន្រ្តីអគ្គិសនី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥នេះថា ភ្លៀង និងខ្យល់កន្ត្រាក់ កាលពីល្ងាចមិញ បណ្តាលឲ្យបាក់បង្គោលអគ្គិសនីបញ្ជូនតង់ស្យុងខ្ពស់ ២៥ដើម ហើយក៏ បានធ្វើចរន្តអគ្គិសនីនៅក្នុងក្រុងសៀមរាប ត្រូវបានកាត់ផ្តាច់ផងដែរ។

មន្រ្តីអគ្គិសនីបានបញ្ជាក់ថា ការដំឡើងបង្គោល និងតភ្ជាប់ចរន្តអគ្គិសនីឡើងវិញ ត្រូវចំណាយពេលប្រមាណ ៥ថ្ងៃ។

បើតាមមន្រ្តីអគ្គិសនីកម្ពុជាដដែលនេះ បានឲ្យដឹងថា បង្គោលអគ្គិសនី ដែលបាក់នោះមានចំនួន ៣កន្លែង ចាប់ពី ភូមិតាប៉ុន ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដល់ភូមិក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ មន្រ្តីអគ្គិសនី បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា កំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប និង ដឹកបង្គោលអគ្គិសនីទៅជាមួយផងដែរ។

បច្ចុប្បន្នអគ្គិសនីខេត្តសៀមរាប បានដាក់ដំណើរការម៉ាស៊ីនភ្លើង ដែលមានទំហំ ១០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់អគ្គិ សនីនៅទីតាំងសំខាន់ៗក្នុងក្រុងសៀមរាប៕

SR-256

SR-257

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1yUjdIk
ខ្យល់កន្ត្រាក់ បាក់បង្គោលអគ្គិសនី ២៥ដើម នាំឲ្យដាច់អគ្គិសនី នៅក្រុងសៀមរាប ខ្យល់កន្ត្រាក់ បាក់បង្គោលអគ្គិសនី ២៥ដើម នាំឲ្យដាច់អគ្គិសនី នៅក្រុងសៀមរាប Reviewed by yim PH on 8:10 AM Rating: 5

Entertainment

ads
Powered by Blogger.