Insurance

728x90

ឡានក្រុង​ក្រុមហ៊ុន​សូរិយា ឆក់យក​ជីវិត​បុរស​អ្នកជិះ​ម៉ូតូ ២​នាក់ និង​ស្ត្រី​ម្នាក់​សល់​ដង្ហើម​ចង្រឹត​

​ខេត្តព្រៃវែង​៖ បុរស​២​នាក់ និង​ស្ត្រី​ម្នាក់ ខណៈ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​វីវ៉ា​ឌុប​គ្នា ត្រូវបាន​រថយន្តក្រុង របស់​ក្រុមហ៊ុន ដឹកជញ្ជូន​អ្នកដំណើរ​សូរិយា​ប្រភេទ ៤៥​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0782 ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ បើក​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង​ចំ​ពីមុខ​ពេញទំហឹង​ខ្ទាត​ម៉ូតូ​ជាប់​ពីក្រោម​រថយន្ត ចំណែក​អ្នកជិះ​ម៉ូតូ​ទាំង​៣​នាក់​បាន​ផ្លោង បោក​លើ​ថ្នល់ បណ្តាល​ឲ្យ​បែក​ល្បា​ល​ស្លាប់​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​របួសធ្ងន់​។ ហេតុការណ៍​នេះ​បានកើត ឡើង កាលពី​វេលា​ម៉ោង​១៨ និង​០០​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​កំពង់​សឹង ភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

សម្ថ​កិច្ច​បាន​ខណៈ​ចុះ​វាស់វែង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បង្កហេតុ តៃកុង​រថយន្ត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស​មានឈ្មោះ ស៊ឹម ឆេន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ និង ឈ្មោះ មៅ ឆៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង និង​ឈ្មោះ សឹម ខេន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ បាន​រងរបួស​ធ្ងន់​។ ពួកគេ​ទាំង ៣​នាក់ រស់នៅ​ភូមិ​តា​ណា​ល ឃុ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​៕ ​

KA-20-04-2015-47


http://ift.tt/1bjMfX8
ឡានក្រុង​ក្រុមហ៊ុន​សូរិយា ឆក់យក​ជីវិត​បុរស​អ្នកជិះ​ម៉ូតូ ២​នាក់ និង​ស្ត្រី​ម្នាក់​សល់​ដង្ហើម​ចង្រឹត​ ឡានក្រុង​ក្រុមហ៊ុន​សូរិយា ឆក់យក​ជីវិត​បុរស​អ្នកជិះ​ម៉ូតូ ២​នាក់ និង​ស្ត្រី​ម្នាក់​សល់​ដង្ហើម​ចង្រឹត​ Reviewed by yim PH on 5:30 PM Rating: 5

Entertainment

ads
Powered by Blogger.