Insurance

728x90

Metfone នៅ​តែ​មាន​សេវា​ជាប់​ ទោះ​ក្នុង​គ្រា​មាន​ព្យុះ​ខ្លាំង​ប៉ុនណា​​

សៀមរាប​: ​ឥទ្ធិពល​​ខ្យល់​កន្ដ្រាក់​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង និង​ស្ថានីយ​​ក្រុមហ៊ុន​ទូរស័ព្ទ​នានា​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភទាំង​សុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​បញ្ហា​ទំនាក់​ទំនង​​។ ប៉ុន្ដែ​បើទោះបី​​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ថានីយ​របស់​​​​ក្រុមហ៊ុន Metfone ​នៅ​តែឈរ​ត្រដែន និង​​បម្រើ​ជូន​នូវ​សេវាទូរស័ព្ទ​​​ពេញ​ៗ​ដល់​អតិថិជន​ជា​ដរាប​។ ​

ខ្យល់​កន្ដ្រាក់​ដែល​បាន​បោក​បក់​កាត់​ខេត្ដ​សៀម​រាប​ កាល​ពីថ្ងៃ​ទី២២ ខែ​ មេសា​ កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ និង​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទ្រព្យ​សម្បត្ដិ​ ជា​ពិសេស​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​នេះ​​ ដោយ​ពួកគេ​បង្ខំ​ចិត្ដ​រត់​ភៀស​ខ្លួន​​រក​ទី​កន្លែង​មាន​សុវត្ថិ​ភាព​។

11180360_10206660736223626_280811052_o

ក្រោយ​ពី​ខ្យល់​កន្ដ្រាក់​​​អស់​ឥទ្ធពល​ បណ្ដា​ស្ថានីយ​ផ្សាយ​សេវា​ជា​ច្រើន​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​នានា​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​ដួល​រលំ​ ដោយ​រង​ការ​ខូច​ខាត​ និង​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ការទំនាក់​ទំនង​របស់​ប្រជា​ពលរដ្ឋ​។

យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ​ពី​សាខា​ខេត្ដ​សៀមរាប​ បាន​ឲ្យ​ដឹងថា យ៉ាងណាមិញ Metfone ​​ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ធំ​ជាង​គេនៅ​ខេត្ដ​សៀមរាប និង​នៅ​ទូទាំង​ប្រទេស​ ដែ​ល​មាន​ក្រុម​ភ្នាក់​ងារ​បច្ចេកទេស​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង​ពេញ​ខ្លួន​ នៅ​តែ​ផ្ដល់​ទំនុក​ចិត្ដ​ដល់​អតិថិជន​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព​ខ្ពស់​។

ប្រភព​ដដែល​បាន​បន្ដ​ថា​៖ «​ក្រោយ​ពី​ព្យុះ​ស្ងប់​ខ្យល់ ​​ស្ថានីយ​ផ្សាយ​សេវា​របស់​ Metfone បន្ដ​ដំណើរ​ការ​ជា​ធម្មតា​ ១០០​ភាគរយ​ ទាំង​សេវា 2G និង 3G។ តាម​រយៈ​ការ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​នេះ ក្រុមហ៊ុន Metfone បាន​ផ្ដល់​ជូន​អតិថិជន​នូវ​សេចក្ដី​ទុក​ចិត្ដ​ចំពោះ​គុណភាព​បណ្ដាញ​ដែល​នៅ​តែ​មាន​ដំណើរ​ការ​ល្អ​ ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​»។

​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​​ បុគ្គលិក​ក្រុមហ៊ុន ​Metfone ទាំង​អស់​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​​បាន​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​មាន​​ការ​ប្រាស្រ័យ​ទាក់​ទង​​គ្នា​បាន​ជា​ធម្មតា​ បើ​​ទោះបី​មាន​ព្យុះភ្លៀង​ក៏​ដោយ។ នេះ​ជា​លទ្ធផល​នៃ​កិច្ច​​សហការ​ជាមួយ​ភូមិភាគ 4 ក្នុងការ​ការពារ​​បណ្ដាញ​ទំនាក់ទំនង​របស់​​ប្រជា​ពល​រដ្ឋ៕

បញ្ចូលអត្ថបទដោយ៖ សុវណ្ណ

អត្ថបទ៖ ផ្សាយពាណិជ្ជកម្ម



from Khmernote - The best entertainment website in Cambodia http://ift.tt/1Emwuti
Metfone នៅ​តែ​មាន​សេវា​ជាប់​ ទោះ​ក្នុង​គ្រា​មាន​ព្យុះ​ខ្លាំង​ប៉ុនណា​​ Metfone នៅ​តែ​មាន​សេវា​ជាប់​ ទោះ​ក្នុង​គ្រា​មាន​ព្យុះ​ខ្លាំង​ប៉ុនណា​​ Reviewed by yim PH on 5:35 PM Rating: 5

Entertainment

ads
Powered by Blogger.