Insurance

728x90

អ្នកបើក​គោយន្ត​ម្នាក់​ត្រូវ​ទៅ​តុលាការខេត្ត​ឃុំខ្លួន បន្ទាប់ពី​បើក​គោយន្ត​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​ត្រូវ​អ្នកជិះ​ម៉ូតូ​ម្នាក់​បើក​បុក​របួសធ្ងន់​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​អ្នកបើក​គោយន្ត​ម្នាក់ ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ បន្ទាប់ពី​រូបគេ​បាន​បើកបរ​គោយន្ត​របស់ខ្លួន​ដឹកអុស ពេលយប់​ដោយ​គ្មាន បំពាក់​ភ្លើង ចំណាំង ផ្លាត បង្ក​អោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​គូទ​គោយន្ត​ដឹកអុស​ពីក្រោយ​ពេញទំហឹង​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣​និង​៦៤ ស្ថិតក្នុង ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ ត្រឡាច​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​និយាយ​អោយដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ គ្រេង មករា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុ​កំពង់ត្រឡាច ។ មុនពេល​កើតហេតុ បុរស​រង គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1K.0249 ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មក ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទៅបុក និង​គោយន្ត​មួយគ្រឿង​ដឹកអុស​ស្ទែរ គ្មាន​ភ្លើង​បំភ្លឺ និង​គ្នា​ស្លាក​ចំណាំងផ្លាត​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​រង​ការខូចខាត​មួយ​កំណាត់​មុខ​។ ចំណែក​អ្នកបើកបរ​គោយន្ត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់​ត្រ ឡា​ច ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ​បានសម្រេច បញ្ជូន​បន្តទៅ សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ក្រុងភ្នំពេញ​ជា​បន្តទៀត​ដើម្បី​សង្គ្រោះ​ជីវិត ។​ #​សមត្ថកិច្ច​បានពញ្ជាក់​អោយដឹងថា​៖​អ្នកបើកបរ​គោយន្ត​បង្ក​គ្រោះថ្នាក់​នោះ​មានឈ្មោះ តាក តុល អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពែង ឃុំ​ត្រងិល ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ រូបគេ​ជា​អ្នក​ស៊ី ឈ្នួល​ដឹកអុស ស្ទែរ​អោយគេ ប៉ុន្តែ​គោយន្ត​គឺ​កម្ម​សិទ្ធ​របស់គាត់​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ នេះ អ្នកបើក​គោយន្ត ឈ្មោះ តាក តុល ត្រូវបាន​សមត្ថកិច្ច​នគ​រ បាល​ចរាចរណ៍​ខេត្ត បញ្ជូន​ខ្លួន​និង​សំណុំរឿង​មកកាន់​សាលាដំបូង​ខេត្ត និង​ត្រូវបាន​តុលាការ ខេត្ត​ឃុំ ខ្លួន​បណ្តោះអាសន្ន ដើម្បីអោយ​ចៅក្រម​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ជំនុំ​ជំ​រះ ផ្តន្ទាទោស​តាមច្បាប់​។​

ការឃុំខ្លួន​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺជា​សារ​មួយ​ដល់​បងប្អូន​អ្នកប្រើប្រាស់​គោយន្ត ទាំងឡាយ គួរតែ​យល់ដឹង​អំពី​ការប្រើប្រាស់​គោយន្ត​ដែល​ត្រូវតែ​បំពាក់​ភ្លើង អោយបាន​ត្រឹមត្រូវ​តាម​ ​បច្ចេកទេស​យានយន្ត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចារ​ចរណ៍ និង​ដើម្បី​កុះ​អោយ​មានទោស​ទ័​ណ្ឌ​ដោយសា​ ​រ​តែ​គោយន្ត​យើង​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ និង​គ្មាន​ចំណាំងផ្លាត​៕ ដោយ រិ​ទ្ធិ ជ័យ

KA-25-04-2015-38 KA-25-04-2015-18 KA-24-04-2015-14 KA-24-04-2015-13


http://ift.tt/1Ibrcme
អ្នកបើក​គោយន្ត​ម្នាក់​ត្រូវ​ទៅ​តុលាការខេត្ត​ឃុំខ្លួន បន្ទាប់ពី​បើក​គោយន្ត​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​ត្រូវ​អ្នកជិះ​ម៉ូតូ​ម្នាក់​បើក​បុក​របួសធ្ងន់​ អ្នកបើក​គោយន្ត​ម្នាក់​ត្រូវ​ទៅ​តុលាការខេត្ត​ឃុំខ្លួន បន្ទាប់ពី​បើក​គោយន្ត​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​ត្រូវ​អ្នកជិះ​ម៉ូតូ​ម្នាក់​បើក​បុក​របួសធ្ងន់​ Reviewed by yim PH on 9:06 AM Rating: 5

Entertainment

ads
Powered by Blogger.