Insurance

728x90

​បុរស​ម្នាក់ អួត​ក្អេងក្អាង​ក្នុង​វង់​ផឹកស៊ី​បង្កជម្លោះ ដាល់​បុរស​ម្នា​កដួល​ផ្កាប់​លើដី​តែ​បាន​ស្ទុះ​ទៅយក​កាំបិត​មក​កាប់​សង​វិញ​ចំ​កញ្ចឹងក​រយះ​ហូរឈាម​ស្រោច​ខ្លួន​

​ខេត្តកណ្ដាល​៖ បុរស​អ្នកភូមិ​ក្បែរ​ខាង​គ្នា​ប្រមាណ​១០​នាក់ បាននាំគ្នា​ផឹកស៊ី រហូតដល់​ស្រវឹង​ស្រឿងៗ​ទាំងអស់គ្នា ។ ក្នុងចំណោម​នោះ បុរស​ម្នាក់​បន្ទាប់ពី​ស្រា​ចូល​ពោះ​សម្តែង​ឫក​កោងកាច​ដោយ​ប្រមាទ​គេឯង​នៅក្នុង​វង់​ផឹកស៊ី​នោះ​ថា ក្នុងចំណោម​ទាំងអស់គ្នា​ហ្នឹង អាណា ក៍​អញ​មិន​ខ្លាច​ដែរ ហើយ​ពាក្យ​នេះ​ចេះតែ​ស្រែក​ដាក់​គេឯង​ក្នុង​វង់​ផឹក ដែល​ម្នាក់ៗ​ស្រា​ចូល​ពេញ​ពោះ​គ្រប់ៗ​គ្នា​ទៅហើយនោះ បាន​ទាក់​ពាក្យ​ជាមួយ​បុរស​ម្នាក់ ហើយ​បានធ្វើ​ឲ្យ​ផ្ទុះ​ជម្លោះ​ដោយ បុរស​ដែល​តាំងខ្លួន​ជា​អ្នកខ្លាំង​បាន​ដាល់​បុរស​ម្នាក់ទៀត​ដួល​ដេក​លើដី ហើយ​បុរស​ដែល​ត្រូវគេ​វាយ​នោះបាន​ស្ទុះ​ទៅយក​កាំបិត មក​កាប់​សង​វិញ ធ្វើ​ឲ្យ​បុរស​បង្ករឿង​ដែល​ក្អេងក្អាង​ថា​មិន​ខ្លាច​អាណា​នោះ​រយះ​កញ្ចឹងក​ហូរឈាម​ស្រោច​ខ្លួន បណ្តាល​ឲ្យ​កម្មវិធី​ដម​កែវ ចាន កំពប់​ខ្ទាត​ខ្ចាត់ខ្ចាយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្ងើ​ល​ពេញ​ភូមិ​។ ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៧ និង​០០​នាទី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​ស្វាយ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល​។​

នគរបាល​ប៉ុស្ដិ៍​កំពង់​កុង​បានបញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ និង​ជនល្មើស រួម​នឹង​បងប្អូន​ជីដូនមួយ​ទាំងអស់​ប្រហែល​១០​នាក់ បាន​ផឹកស៊ី ខណៈ​កំពុង​ផឹកស៊ី ឈ្មោះ ណេង រ៉ា បាន​ចាប់​សម្តែង​ឫក​អួត​ក្អេងក្អាង​ថា ក្នុងចំណោម​ទាំងអស់គ្នា​ហ្នឹង អាណា ក៍​អញ​មិន​ខ្លាច​ដែរ ហើយ​បាន​ទាក់​ពាក្យសំដី​គ្នា​ស្ទុះ​មករក​វ៉ៃ​ឈ្មោះ ធឿន រិទ្ធី​ហើយ​ឈ្មោះ ឃី តយ ឃើញ​ក៍​ស្ទុះ​ចូលទៅ​ឃាត់​ស្រាប់តែ​ឈ្មោះ ណេង រ៉ា វាយ ឈ្មោះ ឃី តយ ដួល​ទៅ​ដី ហើយ​ឈ្មោះ ឃី ឃាង ឃើញ​គេ វាយ​ប្អូន​ដួល ក៍​ស្ទុះ​ចូលមក​ជួយ​ឃាត់ ហើយ​បាន​ជាប់ដៃ​គ្នា​ជាមួយ​ឈ្មោះ​ណេង រ៉ា ឈ្មោះ​ឃី តយ ក៍បាន​គេចខ្លួន រួច​ស្ទុះ​ទៅ​ទាញ កាំបិត​តាំង​តោ មក​កាប់​ត្រូវ​ចំក ពីក្រោយ​ឈ្មោះ ណេង រ៉ា មួយ​កាំបិត​តែម្តង បន្ទាប់មក​ឈ្មោះ​ណេង រ៉ា រួម និង​បងប្អូន ព្រួត​គ្នា​វាយ​ទៅលើ​ឈ្មោះ​ឃី ឃាង​ទៀត តែ​បាន​បងប្អូន​នៅ​ទីនោះ​ចូល​ជួយ​ឃាត់​ទើប​ឈ្មោះ ឃី ឃាង ដកខ្លួន​រត់ចេញ​តែម្តង​។​

នគរបាល​ប៉ុស្ដិ៍​កំពង់​កុង​បាន​ឲ្យ​ដឹងថា ជន​ដែល​ត្រូវគេ​កាប់​នោះ​មានឈ្មោះ ណេង រ៉ា​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទួល​ស្វាយ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល រងរបួស​ត្រូវចំ​ក​ពីក្រោយ​០១​កាំបិត ហើយ​សាច់ញាតិ​បាន​នាំទៅ​ពេទ្យ​ដេរ​ជាច្រើន​ថ្នេរ​។ ចំណែក​ជនល្មើស​ឈ្មោះ ឃី តយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​នៅ​ភូមិ ឃុំ​កើតហេតុ​ជាមួយគ្នា បន្ទាប់ពី​កាប់​គេ​បានសម្រេច​រួច​រត់គេច​ខ្លួន​បាត់​។ ទោះយ៉ាងណា​នគរបាល​ប៉ុស្ដិ៍​កំពង់​កុង​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ស្រី​ម៉ៅ​

KA-25-04-2015-01 KA-25-04-2015-02


http://ift.tt/1FlA9Zd
​បុរស​ម្នាក់ អួត​ក្អេងក្អាង​ក្នុង​វង់​ផឹកស៊ី​បង្កជម្លោះ ដាល់​បុរស​ម្នា​កដួល​ផ្កាប់​លើដី​តែ​បាន​ស្ទុះ​ទៅយក​កាំបិត​មក​កាប់​សង​វិញ​ចំ​កញ្ចឹងក​រយះ​ហូរឈាម​ស្រោច​ខ្លួន​ ​បុរស​ម្នាក់ អួត​ក្អេងក្អាង​ក្នុង​វង់​ផឹកស៊ី​បង្កជម្លោះ ដាល់​បុរស​ម្នា​កដួល​ផ្កាប់​លើដី​តែ​បាន​ស្ទុះ​ទៅយក​កាំបិត​មក​កាប់​សង​វិញ​ចំ​កញ្ចឹងក​រយះ​ហូរឈាម​ស្រោច​ខ្លួន​ Reviewed by yim PH on 5:16 PM Rating: 5

Entertainment

ads
Powered by Blogger.