ដាច់ទោងយោល បណ្តាលអោយ មនុស្សជិត ២០នាក់រងរបួស
ចិន៖ យ៉ាងហោចណាស់មនុស្ស១៩នាក់បានរងរបួសបញ្ចូនទៅកាន់មន្ទីរពេទ្យ ដោយសារតែ គ្រោះថ្នាក់ដាច់ ទោងយោល។ គ្រោះថ្នាក់ដ៏គួរអោយ រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃច័ន្ទ ទី០៦ កន្លងទៅ នៅសួន កំសាន្តក្នុងទីក្រុង Xinxiang ផ្លូវ Changyuan ខេត្ត Henan ប្រទេសចិន។
តាមរយៈប្រភពពត៌មានបានអោយដឹងថា ទោងយោង ដែលមានរាងដូចថាសហោះ UFO បានដាច់ ខណៈកំពុងតែ គ្រវីអ្នកជិះកំសាន្តយ៉ាងសប្បាយ ក្រោយដាច់ទោងយោង គេឃើញ អ្នកជិះកំសាន្តនៅលើទោងនោះជាច្រើនអង្គុយ រងចាំ ក្រុមជួយសង្គ្រោះ ដើម្បីមកជួយពួកគេ។ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុបណ្តាលអោយដាច់ទោងយោល នោះឡើយ ចំណែកឯ អ្នកគ្រប់គ្រងម៉ាស៊ីនទោងយោលនោះត្រូវបានគេនាំយកទៅសួរចំលើយ។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1FAtzMO
ដាច់ទោងយោល បណ្តាលអោយ មនុស្សជិត ២០នាក់រងរបួស
Reviewed by yim PH
on
3:11 PM
Rating: